ចេវ ហាក់ បដិសេធ​ទំព័រ​ហ្វេសប៊ុក «ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រាជធានី»

ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈប្រធានការិយាល័យ លោក ចេវ ហាក់ បានចេញលិខិតបដិសេធទំព័រហ្វេសប៊ុកមួយ ដែលដាក់ឈ្មោះ «ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានី» ដែលមានរូបភ្លើងស្តុប ជាសញ្ញាសម្គាល់ ថាមិនមែនជាទំព័រផ្លូវ របស់ការិយាល័យទេ។
ចេវ ហាក់ បដិសេធ​ទំព័រ​ហ្វេសប៊ុក «ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រាជធានី»
រូបឆ្វេង៖ លោក ផែង វណ្ណៈ និងកូនប្រុស-ស្រី របស់លោក។ រូបស្ដាំ៖ លោក ចេវ ហាក់ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានី។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 31, 2017
  • ប្រធានបទ: ជម្លោះមន្ត្រី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លិខិតបដិសេធ ដែលផ្ញើជូនលោកឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ និងបានមកដល់ដៃអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា បានសរសេរថា៖ «ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ពុំដែលមានប្រើប្រាស់បណ្ដាញព័ត៌មានសង្គម ឈ្មោះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចរាចរណ៍ [ជារូបសញ្ញា] នោះទេ»។

ក្នុងលិខិត ដែលទទួល«បានឃើញ» ដោយលោកឧត្ដមសេនីយ៍ត្រី អ៊ុច សុខុន ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់​នោះ លោកវរសេនីយ៍ ចេវ ហាក់ នាយការិយាល័យ​នគរបាល​ចរាចរណ៍ផ្លូវគោករាជធានី  បានសរសេរបន្តថា៖ «តាងនាមយើងខ្ញុំ ជាថ្នាក់ដឹកនាំ (...) សូមធ្វើការទាំងស្រុង នូវការចោទប្រកាន់របស់លោក ផែង វណ្ណៈ ដែលបានធ្វើសេចក្ដីថ្លែងការណ៍ តាមបណ្ដាញសង្គម ហើយបានចោទប្រកាន់មកលើរូបខ្ញុំបាទ (លោក ចេវ ហាក់) និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ថាបានប្រើសំដីមិនសមរម្យលើរូបលោក និងក្រុមគ្រួសារ»។

នៅទីបញ្ចប់នៃលិខិតនោះ លោក ចេវ ហាក់ បានស្នើសុំឲ្យលោក ឆៃ ស៊ីណារិទ្ធ ផ្ដល់យុត្តិធម៌ដល់រូបលោក និងមន្ត្រីក្រោមបង្គាប់ដទៃទៀត ជុំវិញការចោទប្រកាន់របស់លោក ផែង វណ្ណៈ ដែលលោកអះអាងថា បានធ្វើឡើង ដោយ«គ្មានហេតុផល»។

កាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដាម្សិលម៉ិញ លោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃមួយរូប បានសរសេរនៅគណនេយ្យហ្វេសប៊ុក «ផែង វណ្ណៈ» ដ៏ល្បីល្បាញរបស់លោក ស្នើទៅលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ សុំឲ្យមានការដកលោក ចេវ ហាក់ ចេញពីតំណែង​ប្រធានការិយាល័យនគរបាលចរាចរណ៍​ផ្លូវគោករាជធានី និងសុំឲ្យការិយាល័យនេះដដែល ចេញមុខសុំទោសកូនស្រីរបស់លោក ជុំវិញការសរសេររបស់ទំព័រហ្វេសប៊ុក​ ដាក់ឈ្មោះ «ការិយាល័យ​ចរាចរណ៍​​ផ្លូវគោក​ រាជធានីភ្នំពេញ» ដែលហៅកូនស្រីឈ្មោះ ផែង ពិសី ថាជាមនុស្ស«ជម្លើយ» និង«ញៀនថ្នាំ»។

ការបង្ហោះសាររបស់ទំព័រខាងលើ ត្រូវបានគេមើលឃើញថា បានធ្វើឡើង​តបទៅនឹង​ពាក្យសំដីអសុរស របស់លោក ផែង វណ្ណៈ ហៅភ្នាក់ងារនគរបាល​ចរាចរណ៍ ថាជា«មន្ត្រីថោកទាប» ដែលបាន​«លួច​ស្ទាក់​ដូច​ចោរ» ចង់​ឃាត់​រថយន្ដបើកបក ដោយកូនស្រីរបស់លោក បន្ទាប់ពីយុវតីរូបនេះ បានបើកបត់ឆ្វេង ល្មើស​«ផ្លាកសញ្ញាហាមបត់ឆ្វេង» កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដាកន្លងមក៕

» អត្ថបទដែលទាក់ទង៖ ផែង វណ្ណៈ ស្នើ​ដក​តំណែង ចេវ ហាក់ ដើម្បី​ស្ដារ​កិត្តិយស​កូន​ស្រី

» ខ្លឹមសារទាំងស្រុង នៃលិខិតរបស់លោក ចេវ ហាក់ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានី៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...