មន្ត្រីក្រសួងមហាផ្ទៃម្នាក់ចំអកឲ្យ ផែង វណ្ណៈ ពី«កម្មពៀរ»

មន្ត្រីក្រសួងមហាផ្ទៃម្នាក់ ដែលធ្លាប់រងការចោទ ពីលោក ផែង វណ្ណៈ កាលពីមន្ត្រី​រូបនោះ​មានរឿងរ៉ាវ ជាមួយ​នគរបាល​ចរាចរណ៍ ខេត្តសៀមរាប បានចេញមុខនៅថ្ងៃនេះ ធ្វើការចំអកឲ្យលោក ផែង វណ្ណៈ វិញយ៉ាងចាស់ដៃ ដោយបានហៅព្រឹត្តិការណ៍ «កូនស្រីញៀនថ្នាំ» ដែលបានកើតឡើង ប៉ុន្មានថ្ងៃកន្លងមកនេះ ថាជា«កម្មពៀរ»របស់លោក ផែង វណ្ណៈ ខ្លួនឯង។
មន្ត្រីក្រសួងមហាផ្ទៃម្នាក់ចំអកឲ្យ ផែង វណ្ណៈ ពី«កម្មពៀរ»
ពីឆ្វេងទៅស្ដាំ៖ លោក ផែង វណ្ណៈ និងលោក តូ គីមដារិទ្ធ មន្ត្រីទាំងពីរនាក់នៅក្រសួងមហាផ្ទៃ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 31, 2017
  • ប្រធានបទ: ជម្លោះមន្ត្រី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ នៃការហៅ​កូនស្រីមន្ត្រីក្រសួងមហាផ្ទៃ​ លោក ផែង វណ្ណៈ ថាជាមនុស្ស«ជម្លើយ» និង«ញៀនថ្នាំ» ត្រូវបានមន្ត្រីក្រសួងមហាផ្ទៃម្នាក់ទៀត ចេញមុខមកចំអកឲ្យយ៉ាងចាស់ដៃ។ លោក តូ គីមដារិទ្ធ ដែលអះអាងថា រូបលោក ជាមន្ត្រីមកពីនាយកដ្ឋាន ប្រឆាំងការជួញដូរគ្រឿងញៀង នៃក្រសួងមហាផ្ទៃ និងដែលធ្លាប់ត្រូវបានចោទប្រកាន់ នៅក្នុងការផ្សាយវីដេអូផ្ទាល់មួយ កាលពីអំឡុងខែកុម្ភៈកន្លងមក បានលើកឡើងទៅកាន់លោក ផែង វណ្ណៈ ថា៖ «កម្មពៀរ មិនចាំជាតិក្រោយទេ»។

លោក តូ គីមដារិទ្ធ បានរៀបរាប់ខ្លីៗ រំលឹកមកវិញ នូវហេតុការណ៍ទំនាស់មួយរវាងរូបលោក និងមន្ត្រីនគរបាលចរាចរណ៍ ក្នុងខេត្តសៀមរាប កាលពីដើមខែកុម្ភៈកន្លងមក ដែលហេតុការណ៍នេះ ត្រូវបានលោក ផែង វណ្ណៈ យកមកផ្សាយជាព័ត៌មាន នៅក្នុងវីដេអូផ្សាយផ្ទាល់ (ដាក់ជូនដូចខាងក្រោម) ដោយហៅលោក តូ គីមដារិទ្ធ នៅពេលនោះ ថាជា«មនុស្សញៀនថ្នាំ» និងធ្លាប់ចូល«មណ្ឌល​កែប្រែ​ញឹកញាប់»។

លោក តូ គីមដារិទ្ធ បានអះអាងថា៖ «កាលប៉ូលីសចរាចណ៌វ៉ៃឡានខ្ញុំ នៅសៀមរាប លោកបាន "Live Video" ថាខ្ញុំជាមនុស្សញៀនថ្នាំ ហើយថា ធ្លាប់ចូលមណ្ឌល​កែប្រែ​ញឹកញាប់។ ឥឡូវនេះ ធ្លាក់ចំកូន​របស់លោកវិញ​ហើយ។ កម្មពៀរ មិនចាំជាតិក្រោយទេ។»។

ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវរបស់កូនស្រីឈ្មោះ ផែង ពិសី របស់លោកឪពុកឈ្មោះ ផែង វណ្ណៈ ដែលបានបើក​រថយន្ដ​ ល្មើសផ្លាក​ហាម​បត់​ឆ្វេង ហើយត្រូវបាន​​ទំព័រ​ហ្វេសប៊ុក​មួយ ដាក់ឈ្មោះ «ការិយាល័យនគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានីភ្នំពេញ» ហៅថាជាមនុស្ស​«ជម្លើយ» និង«ញៀនថ្នាំ» បានបង្កឲ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពាសពេញបណ្ដាញសង្គម។ ការសរសេរនេះ ត្រូវបានលោក ផែង វណ្ណៈ ឆេះដុំ និងចាត់ទុកថា ជាការបរិហាកេរ្ដិ៍កូនស្រីរបស់លោក ពីសំណាក់ទំព័រហ្វេសប៊ុកខាងលើ ដែលលោកជឿថា ជាទំព័រផ្លូវការរបស់​«ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ»។

ក្រោយពីប្រកាសមិនអត់អោន ឲ្យមន្ត្រីនគរបាល​ចរាចរណ៍​រាជធានីខាងលើរួច លោក ផែង វណ្ណៈ ដែលជាមន្ត្រីនគរបាល ធ្វើការនៅក្នុងក្រសួងមហាផ្ទៃដូចគ្នា និងជាមន្ត្រី​ស្និត​នឹងគណបក្សកាន់អំណាច បានសរសេរ កាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដាកន្លងមក នៅលើ​គណនេយ្យ​​ហ្វេសប៊ុក «ផែង វណ្ណៈ» ដ៏ល្បីល្បាញរបស់លោក ស្នើទៅលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ សុំឲ្យមានការដកលោក ចេវ ហាក់ ចេញពីតំណែង​​ប្រធានការិយាល័យ នគរបាលចរាចរណ៍​ផ្លូវគោករាជធានី និងសុំឲ្យការិយាល័យនេះដដែល ចេញមុខសុំទោសកូនស្រីរបស់លោកថែមទៀត។

» អត្ថបទដែលទាក់ទង៖ ផែង វណ្ណៈ ស្នើ​ដក​តំណែង ចេវ ហាក់ ដើម្បី​ស្ដារ​កិត្តិយស​កូន​ស្រី

តែសម្រាប់លោក តូ គីមដារិទ្ធ វិញ វេលានៃ«កម្មពារ»របស់លោក ផែង វណ្ណៈ បាន និងកំពុងមកដល់ ហើយក៏ជាពេល ដែលលោកមានឱកាស​និយាយ​«ផ្លែផ្កា» ត្រឡប់ទៅលោក ផែង វណ្ណៈ ម្ដងវិញដែរ។ លោក គីមដារិទ្ធ បានលើកឡើងថា៖ «ការនិយាយដែលមិនពិត ត្រូវ​[លោក]​ស្នើរ​ឲ្យដកតំណែង។ ចុះលោក "Live Video" ហើយនិយាយថា ខ្ញុំជាមនុស្សញៀនថ្នាំនោះ តើខ្ញុំគួរស្នើថ្នាក់លើ ឲ្យដកតំណែងលោកដែរឬទេ?»។

មន្ត្រីផ្នែកប្រឆាំងគ្រឿងញៀន បានបន្តទៀតថា៖ «កាលនោះណា !!! លោកឯងបាននិយាយថា ខ្ញុំប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់​ចូលមណ្ឌល​កែប្រែ​ញឹកញាប់​នោះ លោកឯងគិតម៉េចវិញដែរ ?ម៉េចក៏មិនគិតផង ? ពេលខ្ញុំសួរលោកឯង [ពីរឿងចោទខ្ញុំខាងលើនេះ] លោក​ឯង​ថា ប៉ូលីសគេប្រាប់មក​អញ្ចឹង។ ចុះពេលនេះវិញ បើប៉ូលីសគេឆ្លើយថា មានគេប្រាប់មក​អញ្ចឹងដែរ តើលោកឯងយល់​ម៉េចវិញដែរ ពីអារម្មណ៍មួយនេះ?»។

លោក តូ គីមដារិទ្ធ បានដាក់រហស្សនាមថ្មី​ឲ្យលោក ផែង វណ្ណៈ ថា«ជួបដោះអាវបកស័ក្ដិ» ជាមួយនឹងចម្រៀងចំអកដូច្នេះថា៖ «តាក់ទីង​ណង់ៗ អាណាវាចង់ អាណឹងហើយវាទទួល! សុំដូររហស្សនាមថ្មី ជូនតារា "Facebook" នេះថា "ជួបដោះអាវបកស័ក្កិ"។ សូមផ្ដាំថា កុំចេះតែហ៊ាន អាវ៉ា!!!»៕

» វីដេអូផ្សាយផ្ទាល់ របស់លោក ផែង វណ្ណៈ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ជុំវិញការចោទលោក តូ គីមដារិទ្ធ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...