អ្នក​វិទ្យាសាស្ត្រ​ថា ការ​ភ្ជាប់​សេចក្តី​ស្នេហា​តាម​ហ្វេសប៊ុក កើន​ឡើង

អ្នកវិទ្យាសាស្រ្ត បានវិភាគទិន្នន័យរបស់ហ្វេសប៊ុក តាមរយៈការសិក្សាពីដៃគូ ដែលបានភ្ជាប់ទំនាក់ទំនងស្នេហ៍​របស់​អ្នក​ប្រើប្រាស់តាមបណ្តាញសង្គមមួយនេះ នាថ្ងៃបុណ្យសេចក្តីស្រឡាញ់។ ការសិក្សានេះ បានបង្ហាញឲ្យគេដឹងថា ចំណងទំនាក់ទំនងទាំងនោះ មានភាពកើនឡើងគួរឲ្យកត់សំគាល់។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: February 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកវិទ្យាសាស្រ្ត បានវិភាគទិន្នន័យរបស់ហ្វេសប៊ុក តាមរយៈការសិក្សាពីដៃគូ ដែលបានភ្ជាប់ទំនាក់ទំនងស្នេហ៍​របស់​អ្នក​ប្រើប្រាស់តាមបណ្តាញសង្គមមួយនេះ នាថ្ងៃបុណ្យសេចក្តីស្រឡាញ់។ ការសិក្សានេះ បានបង្ហាញឲ្យគេដឹងថា ចំណងទំនាក់ទំនងទាំងនោះ មានភាពកើនឡើងគួរឲ្យកត់សំគាល់។


នៅកណ្ដាលវាលល្វឹងល្វើយ តែសេចក្ដីស្នេហា នៅតែមានជាដរាប។ (រូបថត ឯកសារ)

ស្នេហាតាមហ្វេសប៊ុក - លោក កាឡូស ឌូអីក (Carlos Duik) បានិយាយថា ក្នុងអំឡុងពេល១០០ថ្ងៃ​មុនដំបូង​នៃ​ការស្រាវជ្រាវ បានបង្ហាញថា ការភ្ជាប់ទិន្នន័យទំនាក់ទំនងភាពជាដៃគូរ ក្នុងបណ្តាញហ្វេសប៊ុកមានភាពកើនឡើង។ តាមរយៈការសិក្សានេះ ដែល​មានចំណងជើងថា និម្មិតស្នេហា បានបញ្ជាក់ឲ្យបានដឹងទៀតថា ការបង្ហោះ និងការ​ចែករំលែកមិនសូវមាន តែក្រុម​គូរស្នេហ៍ទាំងនេះ នៅរក្សា​ស្ថិរភាពនៃគូស្នេហ៏របស់ពួកគេ ទៅថ្ងៃអនាគត។

ការសិក្សាក៏បានរកឃើញដែរថា ដៃគូរមួយចំនួនដែលបានធ្វើកិច្ចព្រមព្រៀងជាមួយគ្នា នៅលើបណ្តាញសង្គមមួយ​នេះ ដែលធ្វើឲ្យការទាក់ទងរវាងពួកគេ កាន់តែមានមនោសញ្ចេតនាផ្អែមល្ហែមឡើងៗ។ ភាពស្និតស្នាលនេះ បាន​កើនឡើងខ្លាំង នៅក្នុងអំឡុងពេល១២ថ្ងៃ មុនថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដែលនាពេលក្រោយមកទៀត អាចប្រែប្រួល​ខ្លះ។ ទោះជាយ៉ាងណាក៏ដោយ ក៏ការបង្ហោះពីសកម្មភាពរបស់ពួកគេ ត្រូវបានសង្កេតឃើញថា មានការថយចុះ។

កាលពីថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០១៤ លោក ឌូអីក បានធ្វើការសន្និដ្ឋានក្នុងទំព័រឯកជនមួយរបស់លោកថា ដៃគូរដែល​សម្រេច​ចិត្ត​ចំណាយពេលកាន់តែច្រើនឡើងៗ នៅជាមួយគ្នា ងាយនឹងបញ្ឈប់ទំនាក់ទំនងជាមួយអ្នកដទៃ ព្រមទាំង​បានបង្កើន​ទំនាក់​ទំនងនេះ រហូតឈានដល់ការរួមភេទថែមទៀត។

ការសិក្សានេះ បានរួមបញ្ជូលនឹងការស្ទង់ទិន្នន័យ លើដៃគូស្នេហាប្រមាណជា ៤៦០០០០គូរ និងអ្នកបង្ហោះចំណង​ស្នេហារបស់ពួកគេ មានប្រមាណជា ១៨លាននាក់។

លោក ឌូអីក ក៏បានធ្វើការវិភាគ ពីមនោសញ្ចេតនានៃការបង្ហោះទាំងនោះ ព្រមទាំងរកឃើញថា ការបង្ហោះនេះ​ ធ្វើ​ឲ្យ​ពួកគេមានអារម្មណ៏កាន់តែវិជ្ជមាន កាន់តែផ្អែមល្អែមឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមានការសរសើរ ឬ​ចែករំលែកគំនិតល្អៗ ពីមិត្តភ័ក្តអ្នកលេងហ្វេសប៊ុកដទៃទៀតរបស់ពួកគេ ។

បើសិក្សាទៅលើផ្នែកមួយទៀត នៃជីវិតគូស្នេហ៏តាមរយៈហ្វេសប៊ុកនេះ  បានបញ្ជាក់ឲ្យដឹងដែរ ពីទីក្រុងមួយចំនួន​របស់សហរដ្ឋ​អាមរិក ដែលសម្បូរទៅដោយមនុស្សនៅលីវ។ ក្នុងនោះទីក្រុងដែលទាំងប្រាំ ដែលសម្បូរជាងគេ មាន​ដូចជាទីក្រុង ដាយត្រ័រ (Detroit) ឡូស អេនជឺឡេស (Los Angeles) ញ៉ូយក (New York) និងទីក្រុង មីអាមី ម៉មហ្វីស (Miami Memphis) ។

រីឯលោក ម៉ៃ ឌីវើលីន (Mike Develin) អ្នកវិទ្យាសាស្រ្តខាងជំនាញទិន្នន័យមួយរូបទៀត បានរកឃើញទីក្រុង​ចំនួន​ប្រាំ ​ដែលមានទំនាក់ទំនងជីវិតគូស្រករខ្ពស់បំផុត នៅក្នុងសហរដ្ឋអាមេរិកដែរ ក្នុងនោះមាន ទីក្រុង កូឡូរ៉ាដូ ស្ព្រីង (Colorado Springs) នៃរដ្ឋ កូឡូរ៉ាដូ (Colorado) - ទីក្រុង អេល ប៉ាសូ (El Paso) នៃរដ្ឋ តិចសាស (Texas) - ទីក្រុង ល្វីសវីល (Louisville) នៃរដ្ឋ កេនទុកឃី (Kentucky) - ទីក្រុង ហ្វ័ត វ័ត (Fort Worth) នៃរដ្ឋតិចសាស (Texas) និងទីក្រុង សេនអនតូនីញ៉ូ (San Antonio) នៃរដ្ឋ (Texas)។

អ្នកស្រាវជ្រាវរូបនេះបានអះអាងថា នៅក្នុងទីក្រុងនីមួយៗ បណ្ដាជនដែលមានគូរ ត្រូវបានលើកទឹកចិត្ត និងប្រាថ្នា​ឲ្យចំណងនេះកាន់តែរឹងមាំឡើង។

សូមបញ្ជាក់ដែរថា ចំនួននៃអ្នកប្រើប្រាស់ហ្វេសប៊ុក មានច្រើនជាងមួយពាន់លាននាក់ ក្នុងពេលបច្ចុប្បន្ននេះ៕

--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ១១៧ ខែកុម្ភៈ ឆ្នាំ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...