នៅលើយន្ដហោះ រួមរ័ក្សម្ដងៗ ថ្លៃយ៉ាងតិច២០០០€!
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៥ តុលា ២០១៥
- កែប្រែចុងក្រោយ: October 08, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីដ៏កម្រមួយ បានកើតមានឡើង នៅក្នុងអាកាសចរណ៍ស៊ីវិល របស់ពិភពលោក។ នារីបម្រើការនៅលើយន្ដហោះមួយរូប បានផ្ដល់សេវាកម្មពិសេស នៅលើយន្ដហោះ សម្រាប់អតិថិជនណា ដែលមានចំណង់ផ្លូវភេទ។ មិនមែនគ្រាន់តែ ជាពេស្យាកម្មធម្មតា នៅលើយន្ដហោះទេ តែជាមុខរបរដ៏កាក់កបមួយ ដែលបង្កឲ្យផ្ទុះរឿងអាស្រូវខ្លាំងឡើង។
ក្រុមហ៊ុនអាកាសចរណ៍ ដែលស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបណ្ដេញបុគ្គលិកស្រី បម្រើការលើយន្ដហោះ របស់ខ្លួនម្នាក់ភ្លាមៗ បន្ទាប់ពីបានរកឃើញ «ជាក់ស្ដែង» ពីសកម្មភាពរបស់បុគ្គលិកស្រីរូបនេះ នៅក្នុងបង្គន់ កំពុងផ្ដល់នូវសេវាកម្ម«ពិសេស»មួយ ដែលក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ នៅលើពិភពលោកមិនមាន។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មានអង់គ្លេស «Daily Mail»។
រួមភេទម្ដងនៅលើយន្ដហោះ ថ្លៃមិនតិចជាង២០០០អ៊ឺរ៉ូ!
ជាមួយនឹងសេវាកម្មពិសេស ដោយលក់ការរួមភេទ ជាមួយអតិថិជននៅលើយន្ដហោះ ស្ត្រីរូបស្រស់ម្នាក់នេះ អាចនឹងរកកម្រៃ បានយ៉ាងច្រើនលើសលប់ នៅក្នុងជើងយន្ដហោះមួយលើកៗ។ សារព័ត៌មានបានរាយការណ៍ថា នាងអាចរកបានប្រាក់ មិនតិចជាង ៩០០ ០០០អ៊ឺរ៉ូ (ជាងមួយលានដុល្លា) ឡើយ នៅក្នុងមួយឆ្នាំ។ ជាទូទៅ នាងបានផ្ដល់សេវាកម្មនេះ នៅក្នុងជើងយន្ដហោះ ដែលមានចំងាយវែងៗ រវាងបណ្ដាប្រទេស នៅជុំវិញឈូងសមុទ្រពែរ្យ៍ និងសហរដ្ឋអាមេរិក។ នាងទាមទារតម្លៃខ្លួន ច្រើនជាង២០០០អ៊ឺរ៉ូ ក្នុងការរួមភេទម្ដងៗ។
ប្រភពមួយស្និតនឹងសំនុំរឿង បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេសទៀតថា៖ «នាងបានទទួលស្គាល់ ថាមានទំនាក់ទំនងផ្លូវភេទ ជាមួយអតិថិជនជាច្រើន នៅក្នុងការហោះហើរមួយចំនួន។ ជាទូទៅ នាងបានជ្រើសរើស ជើងហោះហើរណា ដែលមានចំងាយឆ្ងាយៗ។» បន្ទាប់ពីត្រូវបានក្រុមហ៊ុនបញ្ឈប់រួចហើយនោះ ស្ត្រីអតីតអ្នកបម្រើការលើយន្ដហោះ អាចនឹងត្រូវបណ្ដេញចេញ ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត នោះថែមទៀត៕