តារា​ទូរទស្សន៍​បារាំង​របូត​ដៃអាវ​បង្ហាញ​សុដន់ ក្នុង​ការ​ផ្សាយ​ផ្ទាល់

ស្ថានភាពគ្រោះរបូតដៃអាវ បានធ្វើឲ្យតារាស្ត្រីរូបនេះ ស្ថិតក្នុងសភាពខ្មាសអៀន អស់មួយសន្ទុះធំ។
តារា​ទូរទស្សន៍​បារាំង​របូត​ដៃអាវ​បង្ហាញ​សុដន់ ក្នុង​ការ​ផ្សាយ​ផ្ទាល់
ទិដ្ឋភាពផ្តិតពីអេក្រង់ នៅខណៈពេលតារាទូរទស្សន៍ របូតដៃអាវ ក្នុងកម្មវិធីផ្សាយផ្ទាល់ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៨ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 28, 2018
  • ប្រធានបទ: តារាទូរទស្សន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមការផ្សាយ របស់សារព័ត៌មានបារាំង បានពន្យល់ថា គ្រោះរបូតដៃអាវនេះ កើតឡើងដោយសារមីក្រូហ្វូន ដែលខ្ទាស់ជាប់នឹងអាវរបស់នាង មានទំងន់ធ្ងន់ពេក។ ហើយហេតុការណ៍ ក៏បានកើតឡើង តែមួយពព្រិចភ្នែកដែរ ព្រោះនាង «Tatiana-Laurens Delarue» ដែលជាតារាទូរទស្សន៍ ដ៏ប្រិមប្រិយរូបនេះ បានប្រញាប់យកដៃមកលើកដៃអាវ ឡើងមកវិញភ្លាម។

មួយពព្រិចភ្នែកមែន តែវាគ្រប់គ្រាន់ នឹងឲ្យទស្សនិកជនទាំងឡាយ បានឃើញពីគ្រោះរបូតដៃអាវនេះ ដោយសារតែកម្មវិធីនោះ ត្រូវបានផ្សាយផ្ទាល់ នៅលើទូរទស្សន៍លេខ ៨ (C8) របស់ប្រទេសបារាំង។ អ្នកចូលរួមទាំងឡាយ នៅក្នុងកម្មវិធី បានផ្ទុះសំណើចឡើង ខណៈនាង «Tatiana-Laurens Delarue» ខ្លួនឯង នៅខ្ទប់មាត់ ទំនងជាមានការខ្មាសអៀន អស់ពេលមួយសន្ទុះ។

ប៉ុន្តែអ្នកផង បានចោទសួរទៅវិញថា ហេតុអ្វីបានតារាទូរទស្សន៍ មិនពាក់អាវទ្រនាប់​ពីខាងក្នុង ជាពិសេស​បើសិន​ជាអាវ​ខាងក្រៅ មានភាពរលុងៗ ចង់តែរបូតដូច្នេះ? ម្យ៉ាងទៀត ហេតុការណ៍របូតដៃអាវនេះ មិនមែនកើតជាលើកទីមួយ ក្នុងពេលភ្លាមតែម្ដងទេ ព្រោះនាងបានលើកដៃអាវនេះ ជាច្រើនដងរួចហើយ (ឬនាងអាចដោះមីក្រូហ្វូនចេញ)...

លើកលែងតែម្យ៉ាង គឺតារាប្រិមប្រិយចង់ឲ្យគេឯង បានទស្សនាយ៉ាងត្រជាក់ចិត្ត នូវទម្រង់សុដន់មូលក្លំ ដ៏ព្រហើនរបស់ខ្លួននេះតែម្ដង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...