ចន ច័ន្ទលក្ខិណា ​ស្ដាយ នឹង​ធ្វើ​ឲ្យ​«កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា»​ទទួល​ការ​ចាប់​អារម្មណ៍

តារាបង្ហាញម៉ូតក្រុម Cambodia Super Model អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍សោកស្តាយ ព្រោះក្រោយការរិះគន់ របស់អ្នកនាងទៅលើកម្មវិធី ប្រកួតកំពូលតារា បង្ហាញម៉ូដកម្ពុជា ជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិមួយ ដែលបានទទួលសិទ្ធិផលិត ដោយស្ថានីយទូរទស្សន៍ MYTV នោះ បែរជាបានធ្វើឱ្យកម្មវិធីនេះ កាន់តែទទួលបាន ការចាប់អារម្មណ៍កាន់តែខ្លាំង ពីទស្សនិកជនទៅវិញ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី២៤ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 25, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ស្តាយដែលធ្វើអោយកម្មវិធី ដែលមិនសូវមានអ្នកគាំទ្រ ត្រូវបានគេចាប់ផ្តើម ចាប់ផ្តើមចាប់អារម្មណ៍» នេះជាការ​លើក​ឡើង របស់តារាម៉ូដែលអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានសរសេរ នៅលើទំព័រហ្វេសប៊ុក របស់អ្នកនាង។ បើទោះបីជា​នាង មិនបានសរសេរបញ្ជាក់ថា ជាកម្មវិធីមួយណាក៏ដោយ ប៉ុន្តែ គេប្រាកដណាស់ថា គឺកម្មវិធីប្រកួត​កំពូលតារា​បង្ហាញ​ម៉ូដកម្ពុជា របស់ទូរទស្សន៍ម៉ាយធីវី ដែលនាងបានធ្វើការរិះគន់ថា គ្មានភាពយុត្តិធម៌។

កន្លងមកតារាសម្តែង និងជាពិធីកររូបនេះ ធ្លាប់បានធ្វើការរិះគន់យ៉ាងចាស់ដៃ ចំពោះវិធីបង្ហាញម៉ូត លំដាប់អន្តរជាតិ​មួយ​នេះថា កម្មវិធីនេះធ្វើមិនស្មើភាព អយុត្តិធម៌ និងក៏ថាកម្មវិធីនេះ មានការរៀបចំអ្នកឈ្នះ ទុកជាមុនជាដើម។ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចោទប្រកាន់ គណៈកម្មការផងដែរថា មិនមានភាពសុក្រិត ក្នុងការជ្រើសរើស និងកែច្នៃរូបថត របស់​បេក្ខនារី ដោយអ្នកនាងបាននិយាយថា គណៈកម្មការ និងអ្នកគ្រប់គ្រងផ្នែកថតរូប បានជ្រើសរើស និងកែច្នៃរូបថត របស់​បេក្ខនារីតែមួយរូប ឱ្យស្អាតជាងគេ គឺបេក្ខនារី គង្ការ ខណៈដែលមិត្តភក្តិរួមក្រុម របស់នាង គឺកញ្ញា ចាន់ កេសី ហៅ ស្រីម៉ៅ មិនមានការកែច្នៃរូប ឱ្យមានការចាប់អារម្មណ៍។

ការរិះគន់របស់តារាស្រី សម្តីស្អក ខាងលើនេះ បានបង្កឱ្យមានការឆ្លើយឆ្លងគ្នា ទៅវិញទៅមក រវាងគណកម្មាការ លោក ចែម វុឌ្ឍសុវីន ដែលធ្វើឱ្យទស្សនិកជន មានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះកម្មវិធីមួយនេះ។ សារវាយបករបស់​លោក ចែម វុឌ្ឍសុវីន ដែលជាគណកម្មការមួយរូប ក្នុងកម្មវិធីកំពូលតារា បង្ហាញម៉ូដកម្ពុជា និងជាអ្នកថតរូបដ៏ល្បីល្បាញ ជាមួយបទពិសោធន៍ រាប់សិបឆ្នាំ ទៅលើពាក្យរិះគន់របស់អ្នកនាង ចន ច័ន្ទលក្ខិណា បានអះអាងថា អ្នកនាងមិនមែនអ្នក​ជំនាញ ពិតប្រាកដនោះទេ។ «ដូចនេះ ចន ច័ន្ទលក្ខិណា មិនគួរវាយប្រហារកម្មវិធី បែបនេះឡើយ»។

គណៈកម្មាការ ដែលជាម្ចាស់ហាងថតរូប មួយកន្លែងដដែលនេះ បានពន្យល់ថា លោកបានស្គាល់កញ្ញា ចាន់ កេសី តាំងពី​ចូលប្រឡូក ក្នុងអាជីពបង្ហាញម៉ូដដំបូងៗ មកម្ល៉េះ មុនអ្នកនាង ចន ច័ន្ទលក្ខិណា។ លោកថា លោកជាអ្នកគាំទ្ររបស់កញ្ញា កេសី ម្នាក់ លោកបានគាំទ្រនាង ទាំងផ្លូវចិត្ត ទាំងថវិកា។ លោកបន្ថែមថា លោកមិនបានលំអៀង លើកញ្ញាគង្គារឡើយ ព្រោះលោកមិនចូលចិត្តគង្គារទេ តែគង្គារធ្វើបានល្អច្រើន។

ប្រតិកម្មនឹងសម្តីលោក ចែម វុឌ្ឍសុវីន ខាងលើ អ្នកនាងច័ន្ទ លក្ខិណា បានសសេរថា៖ «ខ្ញុំដឹងថា អ្នកមិនមែនធ្វើ​ជាគណៈ​កម្មការទីងម៊ោងដែរ។ តែខ្ញុំអត់បាននិយាយចំពោះអ្នកទេ។ កុំរើសដាក់ខ្លួនពេក។ កុំរអៀស។ ok? ខ្ញុំមិនដែលចិត្ត​ចង្អៀត​ជា​មួយ model ក្នុងកម្មវិធីណ្នឹងទេ ព្រោះស្ថិតក្នុងក្រុមផ្សេងគ្នា។ ហើយអាជីពណ្នឹង មិនស័ក្តសមនឹងខ្ញុំទេ តែខ្ញុំនិយាយរិះ​គន់​ក្នុងន័យស្ថាបនា។»។

អ្នកនាងបន្តថា៖ «ខ្ញុំជាអ្នកគាំទ្រ កម្មវិធីនេះម្នាក់ដែរ ហើយខ្ញុំជាអ្នកជំរុញ ស្រីម៉ៅ អោយចូលរួមប្រកួតក្នងកម្មវិធីនេះ ហើយ​ខ្ញុំពិតជាយល់ឃើញ ដូចអ្វីដែលខ្ញុំបាននិយាយ បើខ្ញុំមានចិត្តចង្អៀត ឬក៏ច្រណែន ខ្ញុំមិនជំរុញអោយ ស្រីម៉ៅ ទៅ​ប្រកួត​ទេ។ សោកស្តាយ ដែលប្អូនប្រុសប្រឆាំង នឹងការរិះគន់របស់បង ទាំងបងមិនបានថាអោយប្អូន។ អ្នកថតរូប​ក្នុង​កម្មវិធី​នេះ មិនមែនមានតែប្អូន១ទេ បងនិយាយទូទៅ តែប្អូនរើសដាក់ខ្លួន។ អ្នកដឹកនាំកម្មវីធី គួរតែពិនិត្យឡើងវិញ សួរថា ក្នុង​ចំណោមបេក្ខនារីទាំង១៤រូប តើគេមានអារម្មណ៍យ៉ាងណា ដែលគេដឹងថាមិនមានភាពប្រក្រតី គ្រាន់តែគេមិនហ៊ាន​និយាយ ហើយមានអ្នកខ្លះ ដែលចេញពីកាប្រកួតហើយ និយាយពីក្រោយកម្មវិធី ហេតុអី the voice គេធ្វើល្អ?»

កន្លងមក មិនមែនតែតារាបង្ហាញម៉ូតខាងលើទេ ដែលបានធ្វើការរិះគន់ចំពោះកម្មវិធីមួយនេះ ទស្សនិកជនមួយចំនួន ក៏បាន​ធ្វើធ្វើការរិះគន់ដែរ ថាគណកម្មាការមានភាពលំអៀង។

អស់រយៈពេល១៣សប្ដាហ៍ហើយ ដែលកម្មវិធីប្រកួតកំពូលតារា បង្ហាញម៉ូដកម្ពុជា បានធ្វើការជម្រុះបេក្ខនារី ដែល​បេក្ខនារី​ទាំងអស់ បានចូលរួមប្រកួតប្រជែង យ៉ាងស្វិតស្វាញហើយឥឡូវនេះ នៅសល់តែបេក្ខនារី៤រូបប៉ុណ្ណោះ ដែលនៅ​តែ​មាន​សិទ្ធិ​បន្តការប្រកួត ដើម្បីក្លាយជាកំពូលតារា បង្ហាញម៉ូដកម្ពុជា លើកដំបូងបំផុត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...