Posts tagged as "Giorgio Napolitano"

បាញ់​រះ​នៅ​មុខ​វិមាន​រដ្ឋាភិបាល​អ៊ីតាលី៖ ប្រតិកម្ម​នៃ​ក្ដី​អស់​សង្ឃឹម

បាញ់​រះ​នៅ​មុខ​វិមាន​រដ្ឋាភិបាល​អ៊ីតាលី៖ ប្រតិកម្ម​នៃ​ក្ដី​អស់​សង្ឃឹម

ការបាញ់រះមួយបានកើតឡើងនៅថ្ងៃអាទិត្យនេះ នៅពីមុខវិមានរដ្ឋាភិបាល ខណៈពេលរដ្ឋាភិបាលថ្មី ដឹកនាំដោយលោក អង់រីកូ ឡេតា (Enrico Letta) កើតចេញពីគណបក្សនិយមឆ្វេង និងស្ដាំ កំពុងស្បថចូលកាន់តំណែង។


ជនរងគ្រោះ ដោយការបាញ់រះរបស់ជន«អស់សង្ឃឹមម្នាក់»។ (រូបថត AP)

គ្រាប់កាំភ្លើងជាច្រើនគ្រាប់ បាញ់ចេញពីកាំភ្លើងរបស់មនុស្សម្នាក់ ដែលចាត់ទុកជាមនុស្សអស់សង្ឃឹម និងឯកោនោះ ត្រូវ​បានវាយតម្លៃដោយរដ្ឋមន្ត្រីមហាផ្ទៃថ្មី លោកអង់ជឺលីណូ អាហ្វាណូ (Angelino Alfano) យ៉ាងដូច្នេះថា «សកម្មភាព​ឧក្រិដ្ឋកម្មយ៉ាងរន្ទត់ កើតចេញពីមនុស្សគ្មានការងារធ្វើម្នាក់ ដែលចង់សម្លាប់ខ្លួន»។ លោក អាហ្វាណូ បានបញ្ជាក់នៅមុខ​អ្នកសារព័ត៌មានថា «ស្ថានភាពទូទៅនៃសុវត្ថិភាពសាធារណៈ មិនគួរអោយមានការព្រួយបារម្ភទេ បើទោះជានៅក្រោយ [...]

អីតាលី៖ អង់រីកូ លេតា ទទួល​ជោគជ័យ ក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​មួយ​ឡើង

អីតាលី៖ អង់រីកូ លេតា ទទួល​ជោគជ័យ ក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​មួយ​ឡើង

មនុស្សសំខាន់ទីពីរនៃគណបក្សប្រជាធិបតេយ្យ បានវាយសម្រុក ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ដើម្បីរៀបចំ​រដ្ឋាភិបាលមួយ ដែលមានប្រធានគណបក្សប្រជាជននិងសេរីភាព លោកស៊ីលវីយ៉ូ ប៊ែលូស្កូនី (Silvio Berlusconi) នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី។


លោកប្រធានាធិបតី ហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (ខាងឆ្វេង) និងលោកអង់រីកូ លេតា នាយករដ្ឋមន្ត្រីអ៊ីតាលីថ្មី។

ប្រធានាធិបតីរបស់ប្រទេស​ ដែលទើបនឹងមកកាន់តំណែងសារជាថ្មីកាលពីសប្ដាហ៍ដែរនោះ បានថ្លែងថា «រដ្ឋាភិបាលនេះ ជារដ្ឋាភិបាលនយោបាយមួយ ដែលមានតែផ្លូវនេះមួយប៉ុណ្ណោះ»។ សមាជិកទាំងអស់នៃរដ្ឋាភិបាល នឹងត្រូវចូលស្បថ​កាន់តំណែង នៅព្រឹកថ្ងៃអាទិត្យនេះ ហើយប្រធានក្រុមប្រឹក្សាថ្មីនេះ នឹងត្រូវដាក់ទៅសុំការទទួលទុកចិត្ត ពីរដ្ឋសភា នៅថ្ងៃ​ច័ន្ទខាងមុខនេះ។

[...]
អ៊ីតាលី៖ ប្រធានាធិបតី​ផុត​តំណែង​ជាប់​ឆ្នោត​ជា​ថ្មី ដើម្បី​ស្រាយ​វិបត្តិ

អ៊ីតាលី៖ ប្រធានាធិបតី​ផុត​តំណែង​ជាប់​ឆ្នោត​ជា​ថ្មី ដើម្បី​ស្រាយ​វិបត្តិ

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅប្រទេសអ៊ីតាលី បានប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីរកមិនបានបេក្ខជន​សមស្រប តាំងពីច្រើនថ្ងៃមកហើយ។ ក្នុងវ័យ៨៧ឆ្នាំ លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (Giorgio Napolitano) បានជាប់​ឆ្នោតឡើងវិញ ដើម្បីបេសកកម្មជួយស្រោចស្រង់ វិបត្តិនយោបាយរបស់ប្រទេស ដែលបានជាប់គាំងតាំងពីប៉ុន្មានខែ​មក​ហើយ។

លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ ជាប្រធានាធិបតីដែលនឹងត្រូវបញ្ចប់តំណែង នៅថ្ងៃទី១៥ខែឧសភាខាងមុខ។ ប៉ុន្តែនៅ​ចំពោះមុខវិបត្តិនយោបាយ ដែលបានដាក់ប្រទេសអ៊ីតាលី ទៅក្នុងភាពជាប់គាំងតាំងពីច្រើនខែមកហើយនេះ ប្រធានាធិបតី​ផុតតំណែងរូបនេះ បានទទួលឈរឈ្មោះ យកបេសកកម្មនេះសារជាថ្មីឡើងវិញ សម្រាប់អាណត្តិទីពីររបស់លោក។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅប្រទេសអ៊ីតាលី ជាការបោះឆ្នោត«អសកល» [...]

អ៊ីតាលី៖ ប្រធានាធិបតី​បង្ខំ​ ក្រុម​នយោបាយ​ធំ​ទាំង​ពីរ​ អោយ​រក​ដំណោះ​ស្រាយ

អ៊ីតាលី៖ ប្រធានាធិបតី​បង្ខំ​ ក្រុម​នយោបាយ​ធំ​ទាំង​ពីរ​ អោយ​រក​ដំណោះ​ស្រាយ

ប្រមុខរដ្ឋរបស់ប្រទេសអ៊ីតាលី បានច្រានចោលនូវគ្រប់ការលាលែងចេញពីដំណែង នៅមុនអាណត្តិរបស់គាត់ ដែលនឹង​បញ្ចប់ នៅថ្ងៃទី១៥ឧសភាក្រោយនេះ។


ប្រធានាធិបតីអ៊ីតាលី លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ។

ប្រធានាធិបតីអ៊ីតាលី លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (Giorgio Napolitano) បានប្រកាសនៅថ្ងៃសៅរ៍ទី៣០ខែមិនា ពី​ការសម្រេចចិត្តរបស់លោក ក្នុងការបង្ខំឲ្យ ក្រុមនយោបាយសំខាន់ទាំងពីរ រកដំណោះស្រាយ និងផ្ដល់អោយ​ប្រទេស​អ៊ីតាលី នូវរដ្ឋាភិបាលមួយ បន្ទាប់ពីការបោះឆ្នោតសកល កាលពីមួយខែមុន។ លោកប្រមុខរដ្ឋ បានច្រានចោល នូវ​គ្រប់​លទ្ធភាពនៃការលាលែងចេញពីដំណែង នៅមុនការបញ្ចប់អាណត្តិរបស់គាត់ នៅថ្ងៃទី១៥ខែឧសភាខាងមុខ ដោយបាន​គិតរួចជាស្រេច ថានឹងរិះរកគ្រប់មធ្យោបាយ ដើម្បីទម្លាយភាពទាល់ច្រក ដែលបានធ្វើអោយប្រទេស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...