លោក វីឡាស បូអាស៖ ការ៉ែត ប៊េល នឹងក្លាយជាកីឡាករល្អប្រចាំឆ្នាំ (វីដេអូ)
កីឡាករខ្សែបំរើស្លាបរូបនេះ បានរកគ្រាប់បាល់បញ្ចូលទីចំនួន ៨គ្រាប់ ក្នុងការប្រកួត៦ប្រកួត ចុងក្រោយ ហើយបានជួយឲ្យក្រុមស្ពឺស៏ (Spurs) យកឈ្នះក្រុមវេសហេម (West Ham) កាលពី យប់ថ្ងៃច័ន្ទ ដោយការស៊ុតបាល់ចំងាយ ៣០យ៉ាដ នៅម៉ោងបង្គ្រប់បន្ថែម ២នាទីចុងក្រោយ មុនចប់ការប្រកួត។
កីឡាករ ការ៉ែត ប៊េល របស់ក្រុមទតិនហេម។
លោក អេនដ្រេ វីឡាស បូអាស (Andre Villas-Boas) គ្រូបង្វឹករបស់ក្រុម ទតិនហេម ហ៉តស្ពឺស៏ (Tottenham Hotspurs) បាននិយាយថា កីឡាករ ការ៉ែត ប៊េល (Gareth Bale) អាចនឹងត្រូវបាន បោះឆ្នោតជាកីឡាករល្អប្រចាំឆ្នាំ បន្ទាប់ពីរូបគេបានស៊ុតបាល់ចំនួន ២គ្រាប់ក្នុងការយកឈ្នះ ក្រុមវេសហេម ដោយលទ្ធផល ៣-២។
គ្រាប់ស៊ុតចូលទី ពីចម្ងាយ៣០យ៉ាដ របស់កីឡាករប៊េលនៅនាទី ៩០ធ្វើឲ្យគាត់មានគ្រាប់បាល់ សរុបចំនួន ១៥គ្រាប់ [...]