ការ​កំណត់​ថ្ងៃ​បោះឆ្នោតសកល​របស់ ហ៊ុន សែន ឮ​ដល់​អ៊ឺរ៉ុប

សារព័ត៌មានមួយចំនួន នៅអ៊ឺរ៉ុប បានយកសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» មកផ្សាយបន្ត ទាក់ទងនឹងការកំណត់ កាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ ជាកាលកំណត់ ដែលចុះហត្ថលេខា ដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សានៅកម្ពុជា កាលពីល្ងាច​ថ្ងៃសុក្រ កន្លងមកនេះ។
ការ​កំណត់​ថ្ងៃ​បោះឆ្នោតសកល​របស់ ហ៊ុន សែន ឮ​ដល់​អ៊ឺរ៉ុប
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បង្ហាញចង្អុលដៃ ក្រោយពេលោកបោះឆ្នោតឆ្នាំ២០១៣រួច។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: August 01, 2017
  • ប្រធានបទ: បោះឆ្នោតជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចុះផ្សាយ របស់សារព័ត៌មាន នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិច​ទាំងនោះ មិនមានលក្ខណៈវែងអន្លាយ អ្វីច្រើនទេ តែគ្រាន់តែស្រង់ យកចំណុចសំខាន់ៗ ដែលទីភ្នាក់ងារព័ត៌មានបារាំង បានលើកឡើង កាលពីថ្ងៃសៅរ៍ នៅក្នុងសេចក្ដីរាយការណ៍ របស់ខ្លួន ជុំវិញសេចក្ដីសម្រេច របស់លោក ហ៊ុន សែន កំណត់កាលបរិច្ឆេទ យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាល ទី៦។ 

ការដកស្រង់ របស់សារព័ត៌មាន បានជូនដំណឹងថា៖ «ការបោះឆ្នោតជាតិនេះ ជាវិញ្ញាសារដ៏សំខាន់មួយ របស់លោក ហ៊ុន សែន មេដឹកនាំអាយុ៦៤ឆ្នាំ ដែលមិនបញ្ឈប់សោះឡើយ ក្នុង​ការតម្លើង យុទ្ធនាការ​​កណ្ដាប់ដៃដែក ប្រឆាំងនឹងគណបក្សប្រឆាំង និងសកម្មជន ការពារសិទ្ធិមនុស្ស»។ 

សេចក្ដីរាយការណ៍ បានបន្តថា គណបក្សប្រឆាំងបានបោះជំហាន ដ័គួរឲ្យកត់សម្គាល់ នៅក្នុងការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីខែមិថុនាកន្លងមកនេះ នៅក្នុងប្រទេសកម្ពុជា។ អត្ថបទបានសរសេរថា៖ «ជំហាននេះ ជាសញ្ញាពោរពេញ ដោយការព្រួយបារម្ភ សម្រាប់បុរសខ្លាំងកម្ពុជា ដែលអង្គុយចាស់ឬស នៅក្នុងអំណាច តាំងពីការដួលរលំ នៃរបបខ្មែរក្រហមនោះមក»។

សូមបញ្ជាក់ដែរថា សេចក្ដីសម្រេច ដែលមកដល់ដៃអ្នកសារព័ត៌មាន នៅក្នុងព្រឹកថ្ងៃសៅរ៍ទី ២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រូវបានលោក ហ៊ុន សែន ធ្វើឡើង ដោយអនុលោមទៅតាម ច្បាប់ និងព្រះរាជក្រម - ព្រះរាជក្រឹត្យ​ជាច្រើន។ ប៉ុន្តែការកំណត់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៦នេះ បានបង្ហាញ នូវការប្រែក្រឡាស់ជាផ្លូវការ ពីកិច្ចព្រមព្រៀងនយោបាយ ដែលគណបក្សប្រជាជនកម្ពុជា បានធ្វើជាមួយគណបក្សប្រឆាំង ក្នុងឆ្នាំ២០១៤ថា នឹងរៀបចំការបោះឆ្នោត ក្នុងអំឡុងរដូវប្រាំង៕

» ខាងក្រោមនេះ ជាសេចក្ដីសម្រេចចុះហត្ថលេខា ដោយលោក ហ៊ុន សែន៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...