សម រង្ស៊ី អះអាងថា ហ៊ុន សែន ជាស្ដេចជ័យជេដ្ឋាទី២«ថ្មី»
- ដោយ: ការិយាល័យ មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 13, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ទង្វើក្បត់ជាតិ របស់លោក ហ៊ុន សែន នៅក្នុងឆ្នាំ២០១៨នេះ មិនខុសពីទង្វើក្បត់ជាតិ របស់មហាក្សត្រខ្មែរមួយអង្គ ឈ្មោះ ជ័យជេដ្ឋាទីពីរ ដែលបានឲ្យច្បាប់ទៅជនជាតិយួន រាប់សែនរាប់លាននាក់ ចូលមករស់នៅលើទឹកដីកម្ពុជាក្រោម (...) ដែលជាដើមហេតុ ធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាក្រោម នៅបីសតវត្សន៍ក្រោយមក» នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី នៅក្នុងសេចក្ដីថ្លែងការណ៍ ជាវីដេអូមួយ ក្នុងយប់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ជុំវិញការកែច្បាប់ថ្មី ស្ដីពីសញ្ជាតិ ដោយរដ្ឋាភិបាលលោក ហ៊ុន សែន។
បន្ទាប់ពីបានរំលឹក ពីទំព័រប្រវត្តិសាស្ត្របន្តិច ទាក់ទងនឹងអតីតព្រះមហាក្សត្រ ដែលយកមហេសីយួននោះរួច មេដឹកនាំប្រឆាំងរបស់ប្រទសកម្ពុជា បានអះអាងតាមរយៈវីដេអូ ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមថា ប្រទេសវៀតណាម បានសម្រេចតាមវិធីសាស្ត្រយ៉ាងត្រជាក់ យកទឹកដីរបស់ប្រទេសកម្ពុជា ធ្វើជាទឹកដីរបស់ខ្លួន ដោយមិនចាំបាច់ធ្វើសង្គ្រាមអ្វីឡើយ។
លោក សម រង្ស៊ី បានបន្តថ្លែងឡើងថា៖ «គេគ្រាន់តែប្រើមេដឹកនាំខ្មែ ដែលជាជនក្បត់ជាតិ ដូចជា ជ័យជេដ្ឋាទីពីរ និង ហ៊ុន សែន ដើម្បីបម្រើនយោបាយវាតទីរបស់គេ តាមរយៈការបញ្ចូលនិគមយួន ឲ្យមករស់នៅលើទឹកដី ប្រទេសកម្ពុជា។ ដូច្នេះ មិនចាំបាច់ធ្វើសង្គ្រាមទេ គេគ្រាន់តែបញ្ចូលជនជាតិគេ កាត់តែច្រើនឡើងៗ ឲ្យមករស់នៅលើទឹកដីប្រទេសកម្ពុជា ហើយថ្ងៃណាមួយ ជនជាតិគេនឹងច្រើនជាងជនជាតិខ្មែរ ពេលនោះ យើងនឹងបាត់បង់ទឹកដីយើងជាស្ថាពរ។»៕
» វីដេអូទាំងស្រុង នៃសេចក្ដីថ្លែងការណ៍របស់លោក សម រង្ស៊ី៖