បន្ទាប់​ពី ពេជ្រ ស្រស់ ក្លាយ​ជា​​«ឯកឧត្ដម»​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី...

រឿងប្ដឹង ឲ្យរាប់សន្លឹកឆ្នោតឡើងវិញ នៅតាមមណ្ឌលមួយចំនួន ទៅដល់ណាហើយ លោក ពេជ្រ ស្រស់? មិនមានចម្លើយទេ! តែវេលានេះ បន្ទាប់ពីត្រូវបានព្រះមហាក្សត្រ តែងតាំងជា «‍ឯកឧត្ដម» មានឋានៈស្មើទេសរដ្ឋមន្ត្រីរួច ប្រធានគណបក្សយុវជនកម្ពុជា កំពុងរវល់សម្បើមណាស់៖ គឺត្រៀមដាក់បណ្ដឹង ប្រឆាំង​យុវជនមួយរូប ស្និត​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពីយុវជនរូបនេះ បានចូលទៅ​សរសេរ​រិះគន់ នៅលើ​ទំព័រ​ហ្វេសប៊ុក របស់​លោក។
បន្ទាប់​ពី ពេជ្រ ស្រស់ ក្លាយ​ជា​​«ឯកឧត្ដម»​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី...
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 08, 2018
  • ប្រធានបទ: សិទ្ធិ​នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាំងពីយប់ថ្ងៃទី៦ ខែកញ្ញាមក សារ«គោរពជូនពរ និងអបអរសាទរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្ដម ពេជ្រ ស្រស់ ក្នុងឱកាសដែល ឯកឧត្ដមត្រូវបាន​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី» ត្រូវបានបង្ហោះ និងចែកចាយ ពេញព្រោងព្រាត នៅលើបណ្ដាញសង្គម។

បើទោះជាប្រធានគណបក្សយុវជនកម្ពុជា បានអួតអាងថា វា​​«ជាអម្រែក ដែលមនុស្សមួយចំនួន មិនហ៊ានរែក»​ក៏ដោយ តែការឡើងជា «ឯកឧត្ដម-លោកជំទាវ» របស់ក្រុម​មេដឹកនាំ​គណបក្ស​ធ្លាក់ឆ្នោត ទាំង១៤ បានរងការរិះគន់​​យ៉ាងខ្លាំងក្លា ដោយក្រុមអ្នករិះគន់ បានគិតថា ស្ថាប័នថ្មីមួយនេះ មិនប្រយោជន៍អ្វី ក្រៅតែ​ជាការបំផ្លាញ​ថវិការ​ជាតិ និងផ្ដល់​ភាព​ហ៊ឺហា ទៅឲ្យក្រុមមេដឹកនាំ «មួយដំបងស្វា» នៃគណបក្ស​​ដែល​មាន​ប្រជាប្រិយភាព​តិចតួច ទាំងនេះឡើយ។

 

នៅចំពោះការរិះគន់ខាងលើ លោក ពេជ្រ ស្រស់ បានសម្រេចវាយបកវិញ ដោយត្រៀមឲ្យគណបក្សលោក ដាក់ពាក្យបណ្ដឹង ប្រឆាំងយុវជនស្និតគណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ឈ្មោះ អូន វ៉ាន់សាក់ ពីបទ«ប្រមាថ និងញុះញង់» ឡើងទៅតុលាការ។ ការត្រៀមពាក្យបណ្ដឹងនេះ ត្រូវបានសារព័ត៌មានជាច្រើន ជាពិសេស​ប្រព័ន្ធឃោសនា របស់គណបក្សកាន់អំណាច យកទៅផ្សាយបន្ត យ៉ាងច្រើនពាសពេញ។

 

នៅចំពោះ គម្រោងដាក់ពាក្យបណ្ដឹងនេះ យុវជន អូន វ៉ាន់សាក់ ដែលកំពុងភៀសខ្លួន​នៅក្រៅប្រទេស បានយកវីដេអូមួយ ដែលត្រូវបានលោក ពេជ្រ ស្រស់ ថ្លែងផ្សាយផ្ទាល់ នៅលើបណ្ដាញសង្គម កាលពីឆ្នាំមុន មកបង្ហោះធ្វើការប្រៀបធៀប នឹងពាក្យពេជន៍របស់ខ្លួន។ លោក វ៉ាន់សាក់ បានសរសេរថា៖ «មានយក​ត្រឡោក​ដាក់ទឹក ឆ្លុះមើលខ្លួនឯងទេ? ជេរអ្នកដទៃកប់ៗ ជេរដល់ម្ដាយគេទៀត គំរាមដុតផ្ទះគេចោលទៀត នេះមិនទាន់បានងារជា ឯកឧត្ដមផង។ ដល់ពេលបានងារ ជាឯកឧត្ដម ចាប់ផ្ដើមចេញចរិកថោកទាបភ្លាម។»៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...