គ.ជ.ប បដិសេធ​សមាសភាព​អង្គការ​សហ​ប្រជាជាតិ ក្នុង​គណៈកម្មាការ​ចម្រុះ

ភ្នំពេញៈ គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធនូវសំណើរ របស់គណបក្ស​សង្គ្រោះ​ជាតិ ដែលទាមទារឲ្យមានការបញ្ចូលសមាសភាព អង្គការសហប្រជាជាតិជាអាជ្ញាកណ្តាល នៅក្នុងគណៈកម្មការចម្រុះ ដើម្បី​ត្រួតពិនិត្យលើភាពមិនប្រក្រតីនានា នៅក្នុងការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាកន្លងមក។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: August 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញៈ គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធនូវសំណើរ របស់គណបក្ស​សង្គ្រោះ​ជាតិ ដែលទាមទារឲ្យមានការបញ្ចូលសមាសភាព អង្គការសហប្រជាជាតិជាអាជ្ញាកណ្តាល នៅក្នុងគណៈកម្មការចម្រុះ ដើម្បី​ត្រួតពិនិត្យលើភាពមិនប្រក្រតីនានា នៅក្នុងការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាកន្លងមក។


លោកបាន គី-មូន អគ្គលេខាធិកា នៃអង្គការសហប្រជាជាតិ។

ប្រធានគជប លោក អ៊ឹម សួស្តី ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីកិច្ចប្រជុំជាមួយមន្ត្រីខ្លួនថា គ.ជ.ប មានការសោក​ស្តាយ ដោយសារគ.ជ. ខិតខំប្រឹងប្រែង និងបើកទូលាយអស់ហើយ។ លោកបញ្ជាក់ថា៖ «តាមសំណូមពររបស់​គណបក្ស​ទាំងពីរ គឺចង់ឲ្យចូលមកធ្វើទាំងអស់គ្នា តែលក្ខខណ្ឌទាំងអស់ ចេះតែថែមលក្ខខណ្ឌហើយថែមទៀត តែយ៉ាងណាគ.ជ.ប ចេះតែធ្វើទៅមុខ ទៅតាមច្បាប់ដែលបានកំណត់»។

លោកបានបន្ថែមថា ការស្នើសុំឲ្យមានអង្គការសហប្រជាជាតិចូលរួមវាហួសពីសមត្ថភាពរបស់គ.ជ.ប ហើយគ.ជ.ប មិន​អាចរង់ចាំបានទេ តែគ.ជ.ប នឹងដំណើរការយន្តការចាស់ដែលមានស្រាប់។

នៅថ្ងៃទី៣ ខែសីហា លោក សម រង្ស៊ី ប្រធានគណកប្សសង្គ្រោះជាតិ បានផ្ញើរលិខិតជូន ប្រធានគជប ដោយលោក លោក សម រង្ស៊ី មានប្រសាសន៍ថា ការដែល គ.ជ.ប អញ្ជើញឲ្យតំណាងគណបក្សសង្គ្រោះជាតិ ចូលរួមប្រជុំពិភាក្សាអំពីអាណត្តិ និងភារកិច្ចរបស់គណៈកម្មការ នៅថ្ងៃទី៤ ខែសីហានេះ គណបក្សមិនទាន់អាចចាត់តំណាងឲ្យចូលរួមបានទេ ពីព្រោះ​គណបក្សរង់ចាំឲ្យមានការបង្កើតគណៈកម្មការមួយ ដែលមានសមាសភាពទូលំទូលាយ តាមការស្នើសុំរបស់​គណបក្ស​ជាមុនសិន។ លោក សម រង្ស៊ី បានថ្លែងនៅក្នុងលិខិតទៀតថា ៖«គណបក្សសង្គ្រោះជាតិ ចង់បានគណៈកម្មការ​ចំពោះ​កិច្ច​មួយ ដែលមានការចូលរួមពីតំណាងគណបក្សទាំងពីរ ពីសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ដោយមាន គ.ជ.ប ជាអ្នកសម្របសម្រួល និងអង្គការសហប្រជាជាតិជាអាជ្ញាកណ្តាល»។

ការស្នើរបស់គណបក្សសង្គ្រោះជាតិ ក៏ធ្វើទ្បើង ខណៈដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (Ban Ki-moon) កាល​ពីថ្ងៃសុក្រ បានជំរុញឲ្យកម្ពុជាដោះស្រាយពាក្យបណ្តឹងរបស់គណបក្សនយោបាយ ជុំវិញភាពមិនប្រក្រតី​នៃការ​បោះឆ្នោត ដោយត្រឹមត្រូវនិងមានតម្លាភាព។

តែទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃអាទិត្យនេះ បានបើកកិច្ចពិភាក្សា​លើ​លិខិតរបស់គណបក្សសង្គ្រោះជាតិ ដែលចង់ឲ្យមានការបន្ថែមសមាសភាពមួយចំនួន ចូលទៅគណៈកម្មការត្រួតពិនិត្យ​ភាពមិនប្រក្រតីនៃការបោះឆ្នោត។ ការពិភាក្សារបស់គ.ជ.ប មិនមានការចូលរួមពីតំណាងមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនោះទេ។

លោក អឹម សួស្តី បានថ្លែងឲ្យដឹងថា គ.ជ.ប មានការសោកស្តាយ ដែលកិច្ចប្រជុំនៅព្រឹកនេះ ពុំអាចធ្វើបាន តែគជប នឹង​បន្តដំណើរការនីតិវធី និងការងាររបស់ខ្លួន លើការងារផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ហើយលទ្ធផលបោះឆ្នោតផ្លូវការ នឹង​ត្រូវប្រកាសយ៉ាងយូរ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣។

សុំរម្លឹកថា ការបង្កើតគណកម្មការចម្រុះ បន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញមុខសាធារណៈជាលើកទី១ បន្ទាប់ពីការបោះឆ្នោត ក៏ដូចជាការថ្លែងសន្ទរកថាលើកទី១ដែរនោះ ដោយគណបក្សប្រជាជន​កម្ពុជាស្វាគមន៍ចំពោះ​គ.ជ.ប ឲ្យមានការស៊ើបអង្កេតបើកចំហរ ដោយមានការចូលពីគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំង​ស្វាគមន៍ចំពោះការសម្រួលសម្រួល​នយោបាយជាមួយគណបក្សសង្គ្រោះជាតិដើម្បីរៀបចំរដ្ឋសភា៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...