ស្ងាត់ៗ លីវើភូល ដេញ​ថ្លៃ​ខ្សែ​ប្រយុទ្ធ​ក្រុម​អាត្លិកទិកូ ឌីហ្គូ កូស្តា

ក្រុមហង្សក្រហម លីវើភូល (Liverpool) បានបើកការដេញថ្លៃជំហ៊ានដំបូង ២៥លានអ៊ឺរ៉ូ (២១.៨៥លានផោន) សម្រាប់​ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល របស់ក្រុមអាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) ឌីហ្គូ កូស្តា (Diego Costa)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហង្សក្រហម លីវើភូល (Liverpool) បានបើកការដេញថ្លៃជំហ៊ានដំបូង ២៥លានអ៊ឺរ៉ូ (២១.៨៥លានផោន) សម្រាប់​ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល របស់ក្រុមអាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) ឌីហ្គូ កូស្តា (Diego Costa)។


កីឡាករ ឌីហ្គូ កូស្តា ពេលនៅទាត់ឲ្យក្រុម អាត្លង់ទីកូ ម៉ាឌ្រីដ។ (រូបថត Reuters)

បន្ទាប់ពីមានភាពស្ងប់ស្ងាត់ជាងគេ ដោយពុំសូវឃើញទិញកីឡាករល្បីៗ ក្នុងរយះពេលប៉ុន្តែខែនេះ គ្រូបង្វឹកក្រុមលីវើភូល លោកប្រេដិន រ៉ដចឺ (Brendan Rodgers) ស្ងាត់ៗ បែរជាបង្ហាញពីការភ្ញាក់ផ្អើលមួយ ដោយចង់ទិញផ្តាច់កិច្ចសន្យា យក​ខ្សែ​ប្រយុទ្ធឆ្នើមកម្លាំងខ្លាំង វ័យ២៤ឆ្នាំរបស់ប្រេស៊ីល។

កូស្តា បានផ្ទេរពីក្រុម វ៉ាឡាដូលីដ (Valladolid) មកកាន់ក្រុម អាត្លិកទិកូ កាលពីឆ្នាំ២០១០ ហើយកាលពីរដូវកាលមុន គាត់​ទាត់បញ្ចូលទីបាន១០គ្រាប់ ឲ្យក្រុមអេស្ប៉ាញ ដោយពុំសូវបានចូលលេងជាជម្រើសដំបូងញឹកញាប់ឡើយ។

ខ្សែប្រយុទ្ធរូបនេះ ទើបតែបានកោះហៅឲ្យចូលលេងក្រុមជម្រើសជាតិប្រេស៊ីល កាលពីមិនាកន្លងទៅ ហើយពេលនេះ​ក្លិបលីវើភូលកំពុងតែរងចាំការឆ្លើយតប ពីក្លិបអាត្លិទិកូវិញ។

ក្លិបហង្សក្រហម សុំមិនធ្វើការបកស្រាយអ្វីទេ ចំពោះការទិញកូស្តា ប៉ុន្តែប្រភពមកពីកីឡាដ្ឋាន អេនហ្វៀល (Anfield) បានឲ្យដឹងថា ការទិញចូលខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ មិនទាក់ទងទៅនឹងអនាគតរបស់ ល្វីស ស្វារែស (Luis Suarez) នោះទេ។

ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ ស្វារែស កំពុងតែធ្វើឲ្យអ្នកគាំទ្រក្រុមហង្សក្រហម មានការបារម្មណ៏យ៉ាងខ្លាំង បន្ទាប់​ពី​គាត់ធ្លាប់និយាយប្រាប់ដល់សារពត៌មាននានាកន្លងមកថា គាត់ចង់ចាកចេញពីក្លិប ចង់ចាកចេញពីប្រទេសអង់គ្លេស និង​ចង់លេងឆែមពានលីក (Champions League)។ ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គាត់មិនទាន់ចេញទៅ​ណា​ទេ ហើយគាត់ក៏បានបង្ហាញខ្លួនលេងឲ្យក្រុម ២ប្រកួត នៅតំបន់អាស៊ីផងដែរ។

ការផ្ទេរយកខ្សែប្រយុទ្ធ ឌីហ្គូ កូស្តា ជាការភ្ញាក់ផ្អើលមួយ សម្រាប់ក្រុមលីវើភូល។ ប៉ុន្តែគ្រូបង្វឹកអាត្លិកទិកូ លោក ឌីហ្គូ សីមវ័ន (Diego Simeone) គាត់ធ្លាប់និយាយរួចម្តងមកហើយថា ខ្សែប្រយុទ្ធប្រេស៊ីល (កូស្តា) អាចនឹងចាកចេញ បន្ទាប់​ពី​ការមកដល់របស់អតីតខ្សែប្រយុទ្ធបាសេឡូណា (Barcelona) ដេវីដ វីឡា (David Villa)។

កាលពីដើមសប្តាហ៏នេះ លោករ៉ដចឺ បាននិយាយថា គាត់ចង់បន្ថែមផ្នែកប្រយុទ្ធ ប៉ុន្តែមិនមែនគោលបំណង​យកមក​ជំនួស​ដំណែងស្វារែសទេ ពោលគឺគ្រាន់តែតម្រូវការដ៏ចាំបាច់មួយសម្រាប់ក្រុម ព្រោះស្វារែសនៅជាប់ពិន័យ៦ប្រកួត​ទៀត ហើយ​ខ្សែប្រយុទ្ធ ដានីញ៉ែល ស្តឺរិជ (Daniel Sturridge) ក៏កំពុងតែរ៉ាំរ៉ៃ ជាមួយនឹងរបួសដែរ។

គ្រូបង្វឹកវ័យ៤០ឆ្នាំ បាននិយាយថា៖ «យើងចង់នាំយកកីឡាករមួយចំនួនទៀត ប៉ុន្តែយើងត្រូវការកីឡាករដែលមាន​សមត្ថភាពខ្ពស់ និងមានឥទ្ធពលនៅក្នុងក្រុម។ យើងមានលុយសម្រាប់ចំណាយ ប៉ុន្តែយើងចំណាយតែទៅលើតែកីឡាករ ដែលមានសមត្ថភាពតែប៉ុណ្ណោះ មិនមែនយកបរិមាណនោះទេ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...