ចូស្សេ ម៉ូរ៉េញ៉ូ ជឿថាក្រុមតោខៀវនឹងក្លាយជាជើងឯក នារដូវកាលនេះ
ប្រភពពីគេហទំព័រ radionz បានឲ្យដឹងថា គ្រូបង្វឹងរបស់ក្រុមតោខៀវ ឆែលស៊ី (Chelsea) លោក ចូស្សេ ម៉ូរ៉េញ៉ូ (Jose Mourinho) បានសម្តែងចេញនូវសេចក្តីជឿជាក់ចំពោះ ក្រុមហង្សក្រហម លីវើភូល (Liverpool) ថា អាចនឹងមានប្រៀបជាងគេក្នុងការប្រជែងយកតំណែងជើងឯកក្របខ័ណ្ឌ ព្រីមៀលីក (Premier League) ឆ្នាំនេះ ដោយសារតែ ពួកគេបានអវត្តមាននៅ ក្នុងក្របខ័ណ្ឌ យូហ្វា ឆែមពាន់ស៊ីប លីក (UEFA Champions League) កន្លងទៅ។
គ្រូបង្វឹងរបស់ក្រុមតោខៀវ ឆែលស៊ី (Chelsea) លោក ចូស្សេ ម៉ូរ៉េញ៉ូ។ (រូបថត thehardtackle.com)
បាល់ទាត់អង់គ្លេស - ក្រុម លីវើភូល បានទទួលជ័យជម្នះលើក្រុម ហ្វូលហាម (Fulham) នូវលទ្ធផល ៣-២ កាលពី ល្ងាចថ្ងៃពុធនេះ បានធ្វើឲ្យពួកគេឡើងមកចំណាត់ថ្នាក់ទី៤ តាមពីក្រោយក្រុមកំពូលតារាងតោខៀវ ឆែលស៊ី តែ៤ពិន្ទុប៉ុណ្ណោះ ហើយការ ប្រកួតនៅសល់តែ ១២ប្រកួត ចុងក្រោយសម្រាប់រដូវកាលនេះ។
ក្រុមតោខៀវ ឆែលស៊ី ក៏ដូចជាក្រុមលេខ២ អាសឺណល និងក្រុមលេខ៣ ក្រុម ម៉ែនឆែស្ទើស៊ីធី ក្រុមទាំងបី សុទ្ធតែជាប់រវល់ក្នុងក្របខ័ណ្ឌ ឆែមពាន់លីកវគ្គ ១៦ក្រុម ចុងក្រោយ ចំណែកឯក្លឹប លីវើភូឡ មានតែក្របខ័ណ្ឌ FA Cup ជាអ្នកមករំខានតែបន្តិចបន្តួចប៉ុណ្ណោះ។
លោក ម៉ូរ៉េញ៉ូ បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ខ្លួនឲ្យដឹងថា កីឡាករមានសារៈសំខាន់សំណាស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ នៃរដូវកាលនេះ ប៉ុន្តែលោកជឿជាក់ថានឹងមានការពង្រឹងក្រុមបន្ថែមទៀតរៀងៗខ្លួន ហើយការ ប្រយុទ្ធគ្នា កាន់តែមានភាពស្វិតស្វាញ ដើម្បីវាយដណ្តើមយកពិន្ទុរៀងៗខ្លួនគ្រប់ការប្រកួត នៅក្នុងក្របខ័ណ្ឌ ព្រីមៀលីក ចុងរដូវកាលនេះ។
ការប្រកួតក្នុង ព្រីមៀលីក នឹងកាន់តែមានភាពអស្ចារ្យ ហើយវាជាការលំបាកណាស់ សម្រាប់យើងគ្រប់គ្នាសុទ្ធតែក្រុមដែលមានសក្តានុពលមានច្រើនក្រុមឡើងៗ។ ជាក់ស្តែងមានដូចជាក្រុម លីវើភូល ដែលមានអត្ថប្រយោជន៍ដ៏ធំជាងគេ ការពិតណាស់ព្រោះពួកគេមិនបានលេងនៅក្នុងក្របខ័ណ្ឌ ឆែមពាន់លីកនោះទេ។
--------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤