អេវើតុន ពិគ្រោះ​យោបល់​ជា​មួយ​អ្នក​គាំទ្រ ដើម្បី​រចនា​ស្លាក​សញ្ញា​ក្រុម​ថ្មី

ក្លិបទូកក្តោង អេវើតុន (Everton) បានចាប់ផ្តើមពិគ្រោះយោបល់ជាមួយនឹងអ្នកគាំទ្រទាំងអស់ ដូចអ្វីដែលក្លិបធ្លាប់បានសន្យា ដើម្បីរួមគ្នារចនាឡើងវិញ នូវស្លាកសញ្ញាថ្មីរបស់ពួកគេនៅរដូវកាលក្រោយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្លិបទូកក្តោង អេវើតុន (Everton) បានចាប់ផ្តើមពិគ្រោះយោបល់ជាមួយនឹងអ្នកគាំទ្រទាំងអស់ ដូចអ្វីដែលក្លិបធ្លាប់បាន​សន្យា ដើម្បីរួមគ្នារចនាឡើងវិញ នូវស្លាកសញ្ញាថ្មីរបស់ពួកគេនៅរដូវកាលក្រោយ។


រូបសញ្ញាចាស់របស់ក្រុម អេវើតុន ដែលបិតជាប់នឹងរថយន្ដ។ (រូបថត actusports.fr)

កាលពីដើមរដូវកាលនេះ ក្លិបក៏បានធ្វើការសុំទោសដល់អ្នកគាំទ្រទាំងអស់ បន្ទាប់ពីអ្នកគាំទ្រភាគច្រើន មានការមិន​ពេញ​ចិត្តចំពោះការរចនាស្លាកសញ្ញាថ្មីនៅរដូវកាល ២០១៣/១៤ ហើយការរចនានោះត្រូវបានធ្វើឡើង ដោយមានអ្នកគាំទ្រ​ប្រមាណ ២ម៉ឺន២ពាន់នាក់ប៉ុណ្ណោះ ដែលបានផ្តល់ជាមតិយោបល់ចួលរួម។

ក្លិបអេវើតុន នឹងធ្វើការកែប្រែស្លាកសញ្ញាជាថ្មីម្តងទៀត នៅរដូវកាលក្រោយ ដែលជាការកែប្រែលើកទី១១ នៅក្នុង​ប្រវត្តិ​សាស្ត្ររបស់ក្លិប។ ហើយពួកគេនឹងផ្តល់សិទ្ធដល់អ្នកគាំទ្រទាំងអស់ មានសិទ្ធផ្តល់ជាមតិយោបល់ និងចូលរួមក្នុង​ការ​បោះ​ឆ្នោតសម្រេចយក១ណា ដែលខ្លួនស្រលាញ់ពេញចិត្ត។

ក្លិបនឹងអញ្ជើញ​អ្នកគាំទ្រទាំងអស់ នៅជុំវិញពិភពលោក ដើម្បីឲ្យចោទជាសំនួរតាមរយះប្រព័ន្ធអនឡាញ និងឲ្យចូលរួម​ផ្តល់ជាមតិក្នុងការរចនាជាក្រុមៗ។ ចំពោះស្លាកសញ្ញាដែលនឹងសម្រេចយកនៅវគ្គផ្តាច់ព្រ័ត្រ ធ្វើឡើងតាម​រយះការ​បោះ​ឆ្នោតនៅលើគេហទំព័ររបស់ក្លិប។

នាយកផ្នែកទំនាក់ទំនងរបស់ក្លិប លោកអាឡែន ម៉ាយើស៏ (Alan Myers) បាននិយាយថា៖ «ស្លាកសញ្ញានៅរដូវកាល ២០១៤/១៥ នឹងក្លាយជាស្លាកសញ្ញាសម្រាប់អ្នកគាំទ្រទាំងអស់គ្នា ហើយវានឹងគ្មានកំហុសឆ្គងទៀតនោះទេ។»

គាត់បានបន្តថា៖ «អ្វីទាំងអស់ដែលខ្ញុំបានចោទជាសំនួរឡើង ខ្ញុំចង់ឲ្យអ្នកគាំទ្រទាំងអស់ មានការជឿជាក់លើខ្ញុំ ឲ្យ​សក្ដិ​សមជាប្រិយមិត្តក្រុមអេវើតុន ហើយក្លិបនឹងផ្តល់ជូនឲ្យសមស្របបំផុត សម្រាប់អ្នកទាំងអស់គ្នាវិញ។»

លោក ម៉ាយើស៏ បានបន្ថែមថា៖ «គ្រប់អ្នកគាំទ្រឯកជន (ម្នាក់ៗ) ទាំងអស់ ប្រហែលជាមិនអាចពេញចិត្តគ្រប់ៗគ្នានោះទេ ប៉ុន្តែយ៉ាងហោចណាស់ពួកគេមានឱកាស ក្នុងការបញ្ចេញមតិ និងបោះឆ្នោត ដើម្បីយកស្លាកសញ្ញាដែលល្អ​ឥតខ្ចោះ​សម្រាប់​ក្រុមទាំងអស់គ្នា៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...