ជាង២០៣លានដុល្លា ដើម្បី​ឲ្យ​ម៉ែនញូ​ទិញ​កីឡាករ ៣រូប

លោក ហ្វឺកឺសិន យល់ថា ក្រុមរបស់គាត់បានឈ្នះពានរង្វាន់ព្រីមែលីក (Premier League) ក៏ពិតមែន ប៉ុន្តែក្រុមដែលមានមូលដ្ឋាននៅ អូលត្រាហ្វដ (Old Trafford) មួយនេះ ធ្វើមិនបានល្អនោះទេ នៅក្នុងការប្រកួតក្របខ័ណ្ឌអ៊ឺរ៉ុប ឆែមពានលីក (Champions League) បន្ទាប់ពីប្រកួតចាញ់ក្រោមថ្វីជើង ក្រុមរៀលម៉ាឌ្រីដ (Real Madrid) ក្នុងវគ្គ ១ភាគ៨ផ្តាច់ព្រ័ត្រនារដូវកាលនេះ។ កត្តាទាំងនេះ បានជម្រុញឲ្យលោក ចង់នាំយកតារាសំខាន់ៗ បន្ថែមទៀត។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាសែតអង់គ្លេស «ម៉ែនឆេស្ទើ ពេលល្ងាច (Manchester Evening)» បានរាយការណ៏ថា លោក សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) ត្រូវការឲ្យក្រុម ម៉ែនញូ (Man United) ធ្វើការទិញដូរកីឡាករឲ្យបានឆាប់រហ័ស នៅរដូវក្តៅនេះ ខណៈ​ដែលគាត់ ចង់នាំយកកីឡាករឆ្នើមៗ ៣រូបមកចូលរួមជាមួយក្រុម។


លោក ហ្វឺកឺសិន គ្រូបង្វឹករបស់ក្រុម ម៉ែនញូ ចង់ទិញដូរកីឡាករបន្ថែម។

លោក ហ្វឺកឺសិន យល់ថា ក្រុមរបស់គាត់បានឈ្នះពានរង្វាន់ព្រីមែលីក (Premier League) ក៏ពិតមែន ប៉ុន្តែក្រុមដែលមាន​មូលដ្ឋាននៅ អូលត្រាហ្វដ (Old Trafford) មួយនេះ ធ្វើមិនបានល្អនោះទេ នៅក្នុងការប្រកួតក្របខ័ណ្ឌអ៊ឺរ៉ុប ឆែមពានលីក (Champions League) បន្ទាប់ពីប្រកួតចាញ់ក្រោមថ្វីជើង ក្រុមរៀលម៉ាឌ្រីដ (Real Madrid) ក្នុងវគ្គ ១ភាគ៨ផ្តាច់ព្រ័ត្រ​នា​រដូវកាលនេះ។ កត្តាទាំងនេះ បានជម្រុញឲ្យលោក ចង់នាំយកតារាសំខាន់ៗ បន្ថែមទៀត។

កាសែតដដែលបានបង្ហាញថា កីឡាករខ្សែបម្រើស្លាបរបស់ក្រុម ទតិហេម (Tottenham) ហ្គារែត ប៊េល (Gareth Bale) ជាគោលដៅទី១ របស់លោក ហ្វឺកឺសិន ដោយគាត់ត្រៀមចំណាយ ៦០លានផោន ដើម្បីទិញយកកីឡាករ​វ័យ២៣ឆ្នាំរូប​នោះ ចេញពីកីឡាដ្ឋាន វៃហាតឡែន (White Hart Lane)។

បើក្រុមទតិនហេម មិនអាចលេងក្នុងក្របខ័ណ្ឌអ៊ឺរ៉ុប ឆែមពានលីក នៅរដូវកាលក្រោយទេនោះ ហ្គារែត ប៊េល ប្រាកដ​ជា​ចាកចេញពីក្រុមនៃទីក្រុងឡុងដ៏មួយនេះ ខណៈដែលក្រុមរៀលម៉ាឌ្រីដ (Real Madrid) ក៏កំពុងចាប់អារម្មណ៏ដែរនោះ។

សឺអាឡិច ហ្វឺកឺសិន ក៏នឹងបន្ថែមកម្លាំងខ្សែប្រយុទ្ធបន្ថែមទៀត ដោយគាត់បានសម្លឹងឃើញកីឡាករ ខ្សែប្រយុទ្ធ រ៉ូបឺត ឡេវ៉ាន់ដូស្គី (Robert Lewandowski) របស់ក្រុម បូរ៉ាស្សៀ ដតម័ន (Borussia Dortmund) ដែលមានតម្លៃ ២៥លានផោន ខណៈដែលកីឡាករជម្រើសជាតិប៉ូឡូញរូបនេះ បានបង្ហាញពីទម្រង់លេងយ៉ាងអស្ចារ្យ ដោយទាត់ចូលទីក្រុមរៀលម៉ាឌ្រីដ ៤គ្រាប់តែម្នាក់ឯង កាលពីប្រកួតឆែមពានលីកជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងទៅ។

ចំណែកកីឡាករមួយរូបទៀត ដែលគ្រូបង្វឹកក្រុមមែនញូ ចង់បានមករួមក្រុមដែរនោះ ជាខ្សែប្រយុទ្ធកូឡុំប៊ី រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) ដែលរកគ្រាប់បាល់បញ្ចូលទី ស្ទើរគ្រប់ការប្រកួត ឲ្យក្រុម អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) របស់អេស្ប៉ាញ។ ហើយខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនោះ មានតម្លៃខ្លួនប្រហែល ៤៦លានផោន។

ទទឹមនឹងការចាប់អារម្មណ៏ខ្សែប្រយុទ្ធថ្មី របស់លោក ហ្វឺកឺសិន ទាំងនេះ ក៏នាំឲ្យមានចម្ងល់កើតមានឡើង ថាចុះកីឡាករ​ខ្សែប្រយុទ្ធចាស់ៗដូចជា វ៉ែន រ៉ូនី (Wayne Rooney) ឬ ចាវីយឺ ហឺណាន់ដេស (Javier Hernandez) អាចនឹងចាក​ចេញនៅ​រដូវក្តៅនេះទេ ឬក៏ធ្លាក់ដំណែងធ្វើជាកីឡាករបម្រុងទៅវិញ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...