បាល់ទាត់អង់គ្លេស៖ អាក្វេរ៉ូ ត្រឡប់​មក​ជួយ​ក្រុម​វិញ បន្ទាប់​ជា​ពី​របួស

ខ្សែប្រយុទ្ធរបស់ក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) សឺជីអូ អាក្វេរ៉ូ (Sergio Aguero) បានអវត្តមានក្នុងការប្រកួត ចាប់ពីក្រុមគាត់ទទួលបានជ័យជំនះ ២-០ ទៅលើក្រុមតោខៀវ ឆែលស៊ី (Chelsea) ក្នុងការប្រកួតក្របខ័ណ្ឌព្រីមែលីក (Premier League) កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ ដោយសារតែបញ្ហារបួសជង្គង់។ ប៉ុន្តែពេលនេះ គាត់បានវិលត្រឡប់​មកធ្វើការហ្វឹកហាត់ដូចធម្មតាវិញហើយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធរបស់ក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) សឺជីអូ អាក្វេរ៉ូ (Sergio Aguero) បានអវត្តមានក្នុងការប្រកួត ចាប់ពីក្រុមគាត់ទទួលបានជ័យជំនះ ២-០ ទៅលើក្រុមតោខៀវ ឆែលស៊ី (Chelsea) ក្នុងការប្រកួតក្របខ័ណ្ឌព្រីមែលីក (Premier League) កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ ដោយសារតែបញ្ហារបួសជង្គង់។ ប៉ុន្តែពេលនេះ គាត់បានវិលត្រឡប់​មកធ្វើការហ្វឹកហាត់ដូចធម្មតាវិញហើយ។


កីឡាករសឺជីអូ អាក្វេរ៉ូ ត្រឡប់មកជួយក្រុមវិញ បន្ទាប់ពីរបួសជង្គង់។

កាលពីថ្ងៃទី២៧ ខែមិនាម្សិលមិញ កីឡាករសញ្ជាតិអាស្សង់ទីន អាក្វេរ៉ូ ដែលរកគ្រាប់បាល់បាន នៅចុងម៉ោង កាលពីខែ​ឧសភាឆ្នាំមុន ធ្វើឲ្យក្រុមម៉ែនឆេស្ទើ ស៊ីធី លើកពានរង្វាន់ព្រីមែលីករូបនេះ បានត្រឡប់មកធ្វើការវឹកហាត់នៅទីលាន ការីងតុន (Carrington) ជាមួយនឹងមិត្តរួមក្រុមរបស់គាត់ជាច្រើនរូបទៀត។

ការត្រឡប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានធ្វើឲ្យលោកគ្រូបង្វឹក មែនស៊ីនី (Mancini) និងអ្នកគាំទ្ររបស់ក្រុម​ម៉ែនឆេស្ទើ ស៊ីធី ទាំងអស់ មានក្តីសង្ឃឹមឡើងវិញ ក្នុងការប្រកួតសន្សំពិន្ទុ ដើម្បីការពារដំណែងជើងឯក​ព្រីមែលីក​មួយ​នេះ។

កីឡាកររបស់ក្រុមម៉ែនឆេស្ទើ ស៊ីធី ជាច្រើននាក់ទៀត ក៏កំពុងតែធ្វើដំណើរត្រឡប់ មកកាន់ទឹកដីនៃប្រទេសអង់គ្លេស​វិញ​ដែរ បន្ទាប់ពីការបំពេញភារកិច្ចឲ្យក្រុមជម្រើសជាតិ។ ប៉ុន្តែកីឡាករ សំខាន់ៗ មួយចំនួនក៏បានមកដល់ និងបានចូលធ្វើ​ការ​ហ្វឹកហាត់ហើយដែរ ដូចជា កីឡាករខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ ដេវ៊ីដ ស៊ីលវ៉ា (David Silva), ខ្សែប្រយុទ្ធជម្រើស​ជាតិបូស្នៀ អេដិន ឌីស្សិកូ (Edin Dzeko) និងកីឡាករខ្សែបម្រើការពារសញ្ជាតិអេស្ប៉ាញ ចាវី កាស្ស៊ែ (Javi Garcia)។

អាក្វេរ៉ូ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការមកជួយក្រុមឲ្យកាន់តែមានទំនុកចិត្តថែមទៀត។ គាត់បាននិយាយថា គាត់​បានជាពីបញ្ហារបួសហើយ បន្ទាប់ពីការសម្រាកព្យាបាលនៅប្រទេសអាស្សង់ទីន ហើយគាត់នឹងចាប់ផ្តើម​លេងនៅ​ខែ​នេះ។ គាត់សង្ឃឹមថា គាត់និងអាចចូលលេងក្នុងការប្រកួតព្រីមែលីកនៅថ្ងៃសៅរ៏ ដែលត្រូវជួបជាមួយក្រុមសារិកាព្រៃ ញ៉ូកាស្សល (Newcastle) នៅក្នុងទឹកដីខ្លួនឯង។

ក្រុមម៉ែនឆេស្ទើ ស៊ីធី កំពុងឈរនៅចំណាត់ថ្នាក់លេខ២ មានគម្លាត១៥ពិន្ទុ តាមពីក្រោយ ក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុងការប្រកួតប្រជែងយកម្ចាស់ជើងឯកក្នុងក្របខ័ណ្ឌព្រីមែលីក។ ប៉ុន្តែការវិលត្រឡប់​របស់កីឡាករ សឺជីអូ អាក្វេរ៉ូ បានធ្វើឲ្យ លោក រ៉ូបឺតូ មែនស៊ីនី (Roberto Mancini) នៅតែជឿជាក់ថា ក្រុមរបស់គាត់នៅ​តែ​មានឱកាស។

លោកគ្រូបង្វឹក មែនស៊ីនី អាចនឹងរក្សាទុកអាក្វេរ៉ូ ក្នុងការប្រកួតនៅថ្ងៃសៅរ៏នេះ ដើម្បីត្រៀមក្នុងការប្រកួតធំៗ នាពេលខាង​មុខ ដែលនឹងត្រូវជួបជាមួយក្រុម ម៉ែនឆេស្ទើ យូណៃធីត នៅថ្ងៃច័ន្ទ ទី០៨ ខែមាសា និងការប្រកួតពានរង្វាន់អេហ្វអេខាប់ (FA Cup) វគ្គពាក់កណ្តាលផ្តាច់ព្រត្រ ដែលនឹងត្រូវជួបជាមួយក្រុម ឆែលស៊ី ឬក្រុម ម៉ែនឆេស្ទើ យូណៃធីត ម្តងទៀត នៅ​ថ្ងៃទី១៤ ខែមេសា នាកីឡាដ្ឋាន វ៊ែមប្លី (Wembley)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...