ប្រដាល់៖ បួខាវ ឈ្នះ​ក្នុង​ទឹក​ទី​៣ ខណៈ​ប៊ឺត ខាំ បរាជ័យ​ក្នុង​ទឹក​ទី​២

ស្តេចប្រដាល់ថៃដែលល្បីល្បាញពេញពិភពលោក ដែលមានឈាមជ័រជាខ្មែរសុរិន្ទ បួខាវ បានចាម៉េក (Buakaw Banchamek) ទទួលបានជ័យជំនះយ៉ាងងាយស្រួល ទៅលើអ្នកប្រដាល់អូស្រ្តាលី ហាលី អាវីសិន (Harlee Avison) ក្នុងការប្រកួតប្រដាល់មិត្តភាពអន្តរជាតិ ដែលរៀបចំឡើង ដោយស្ថានីយទូរទស្សន៏ប៉ុស្តិ៏បាយ័ន និងប៉ុស្តិ៏ទ្រូស្តត២ (True Sport 2) របស់ថៃ ក្នុងកម្មវិធី ខ្មែរហ្វៃធឺ (Khmer Fighter) នាសង្វៀន ប៊ីឡាញ អារ៉េណា (Beeline Arena) កាលពីយប់ថ្ងៃទី២៧។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្តេចប្រដាល់ថៃ ដែលល្បីល្បាញពេញពិភពលោក ដែលមានឈាមជ័រជាខ្មែរសុរិន្ទ បួខាវ បានចាម៉េក (Buakaw Banchamek) ទទួលបានជ័យជំនះយ៉ាងងាយស្រួល ទៅលើអ្នកប្រដាល់អូស្រ្តាលី ហាលី អាវីសិន (Harlee Avison) ក្នុង​ការប្រកួតប្រដាល់មិត្តភាពអន្តរជាតិ ដែលរៀបចំឡើង ដោយស្ថានីយទូរទស្សន៏ប៉ុស្តិ៏បាយ័ន និងប៉ុស្តិ៏ទ្រូស្តត២ (True Sport 2) របស់ថៃ ក្នុងកម្មវិធី ខ្មែរហ្វៃធឺ (Khmer Fighter) នាសង្វៀន ប៊ីឡាញ អារ៉េណា (Beeline Arena) កាលពីយប់​ថ្ងៃទី២៧ខែមិនា។


កីឡាករ ឯម វុត្ថា ផ្ដួលដៃគូរប្រកួតមកពីប្រេស៊ីល នៅដើមទឹកទី១។ MONOROOM.info photo/ V.chivann

បួខាវ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រកីឡាប្រដាល់ និងអ្នកគាំទ្ររបស់ខ្លួន ដែលកំពុងតែទស្សនា ការផ្សាយផ្ទាល់នៅប្រទេសថៃ មានការខកចិត្តឡើយ។ ចាប់ផ្តើមពីទឹកទី១ កីឡាករទាំង២ ធ្វើការវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា និងធ្វើឲ្យ​សង្វៀនកក្រើក ហើយទស្សនិកជនក៏បន្លឺសម្លេងឡើង។

ការប្រកួតចូលដល់ទឹកទី៣ អ្នកប្រដាល់វ័យ ៣០ឆ្នាំ បួខាវ បានប្រើជង្គង់បុកទៅលើចុងដង្ហើម និងប្រើកណ្តាប់ដៃ​វាយចំ​ផ្ទួនៗ ទៅលើផ្ទៃមុខរបស់ កីឡាករអូស្ត្រាលី អាវីសិន ហើយបានធ្វើឲ្យកីឡាករអូស្ត្រាលីរូបនោះ សន្លប់ស្តូកស្តឹង នៅក្នុង​ទឹកនោះតែម្តង។

រីឯគូរអន្តរជាតិផ្សេងទៀត អ្នកប្រដាល់កម្ពុជា ឯម វុត្ថា មកពីក្លឹបប្រដាល់គ្រុឌមានជ័យ ក៏បានយកឈ្នះកីឡាករ រ៉ាណាន់ (Ranan) របស់ប្រេស៊ីល យ៉ាងងាយស្រួលដែរ។ អ្នកប្រដាល់លេងជង្គង់ ឯម វុត្ថា បានប្រើស្នៀតពិសេសរបស់ខ្លួន យក​ជង្គង់អុកចំឆ្អឹងជំនី របស់កីឡាករ រ៉ាណាន់ ហើយក៏ធ្វើឲ្យកីឡាករប្រេស៊ីលរូបនោះ សន្លប់នៅដើមទឹកទី១។

កីឡាករអ៊ុង វីរៈ មកពីក្លឹបប្រដាល់កងទ័ពឆត្រយោង៩១១ ដែលត្រូវប្រកួតជាមួយនឹងកីឡាករ លីអូណាដូ (Leonardo) នោះ ត្រូវប្រកួតជាមួយនឹងកីឡាករ ប៉ូឡូ (Paolo) សញ្ជាតិប្រេស៊ីលវិញ ដោយសារតែកីឡាករ លីអូណាដូ សញ្ជាតិ​ប្រេស៊ីល​ដែរនោះ មានបញ្ហារបួស មិនអាចប្រកួតបាន។ គូរនេះប្រកួតគ្នាយ៉ាងស្វិតស្វាញ រហូតដល់ចប់ទឹកទី៥ ខណៈដែល​កីឡាករ​អ៊ុង វីរៈ របស់ខ្មែរ ទទួលបានជ័យជំនះដោយពិន្ទុ។

ក្នុងការប្រកួតគូរទី៤ ដែលជាគូរចុងក្រោយគេដែរនោះ កីឡាករជើងចាស់របស់កម្ពុជា ប៊ឺត ខាំ មកពីក្លឹបប្រដាល់​សាលវ័ន្ត​កីឡា មានកម្ពស់ ១,៦៨ម៉ែត្រ ភ្លាត់ស្នៀត ត្រូវកីឡាករ ជេកសិន អាវែស ដេសូសា (Jackson Alves De Souza) សញ្ជាតិ​ប្រេស៊ីល ដែលមានកម្ពស់រហូតដល់ ១,៨៧ម៉ែត្រ ទាត់ចំគន្លាក់ជង្គង់ជើងស្តាំ ហើយរងរបួសយ៉ាងធ្ងន់ធ្ងរ មិនអាច​ក្រោក​ឈរបាន ក៏បានបោះបង់ការប្រកួតត្រឹមទឹកទី២៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...