កីឡាករ​ប្រដាល់​និយម​ត្រាំ​ម្នាក់​សន្លប់​ដោយ​សារ... កីឡាករ​ម៉ិចស៊ិក

កីឡាករប្រដាល់អាមេរិកាំង លោក «Rod Salka» គ្រោងចង់យកជ័យជំនះ នៅក្នុងការប្រកួត ដោយនាំមកជាមួយ នូវការគាំទ្ររបស់លោក ចំពោះនយោបាយ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការសាងសង់ជញ្ជាំងដ៏សម្បើមមួយ ដើម្បីខណ្ឌចែកសហរដ្ឋអាមេរិក ពីប្រទេសម៉ិចស៊ិក។ តែផ្ទុយទៅវិញ... ខកបំណងអស់!
កីឡាករ​ប្រដាល់​និយម​ត្រាំ​ម្នាក់​សន្លប់​ដោយ​សារ... កីឡាករ​ម៉ិចស៊ិក
កីឡាករជាតិអាមេរិក «Rod Salka» ដែលស្លៀកខោ «America 1st» កំពុងវាយជាមួយកីឡាករ ជាតិម៉ិចស៊ិក «Francisco Vargas»។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 17, 2018
  • ប្រធានបទ: ប្រដាល់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នរណាក៏ដឹងដែរ ពីនយោបាយប្រកបដោយមហិច្ឆតា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) តាំងពីពេលលោកឃោសនា រកសម្លេងឆ្នោតដំបូង។ នោះ គឺលោកចង់សង់ជញ្ជាំង ដ៏សម្បើមមួយ មិនដែលធ្លាប់មាន ដើម្បីខណ្ឌចែកសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិក។

នយោបាយនេះ ទំនងជាត្រូវបានកីឡាករប្រដាល់ ជាតិអាមេរិក លោក «Rod Salka» ពេញចិត្តជាខ្លាំង ដោយបានឡើងប្រកួត ទល់នឹងកីឡាករជាតិម៉ិចស៊ិក លោក «Francisco Vargas» ដោយលោក «Rod Salka» បានស្លៀកខោឡើងវ៉ៃ មានរូបជញ្ជាំង និងសរសេរអក្សរថា «America 1st» ដែលជាពាក្យស្លោកដ៏ល្បី របស់លោក ដូណាល់ ត្រាំ។

តែខុសពីការគ្រោងទុក! កីឡាករជាតិអាមេរិក ត្រូវបានកីឡាកជាតិម៉ិចស៊ិក វាយឲ្យសន្លប់ (ឲ្យដួលងើបលែងរួច) នៅត្រឹមតែទឹកទី៦ប៉ុណ្ណោះ។ ការបរាជ័យនេះ បានបង្កឲ្យមានការចំអក នៅពាសពេញបណ្ដាញសង្គម។ ខាងក្រោមនេះ ជារូបភាពចំអកមួយចំនួន ដែលមានលក្ខណៈពិសេសជាងគេ៖ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...