ខ្លាចាស់ អូត ភូថង ចាញ់ដោយពិន្ទុ ខណះដែល ឡុង សុភី វាយឈ្នះថៃ

អ្នកប្រដាល់ខ្លាចាស់ អូត ភូថង បានធ្វើឲ្យអ្នកប្រដាល់ថៃ សែន ឆាយណយ មានរបួសចិញ្ចើមឆ្វេងនៅក្នុងទឹកទី៣ ហើយ​បានធ្វើឲ្យក្រុមអ្នកគាំទ្រមានការអប់អរយ៉ាងខ្លាំង ដោយគិតថា កីឡាករខ្មែររូបនេះ មានប្រៀបជាង។ ផ្ទុយទៅវិញ អ្នកប្រដាល់ឆ្លងដែន ឆាយណយ មានកម្ពស់ទាបជាង អូត ភូថង តែគេមានភាពរវាសរវ៉ៃជាង ដោយបាន​វាយ​ចំៗផ្ទៃមុខ កីឡាករ អូត ភូថង យ៉ាងច្រើងដៃ។ បន្ទាប់ពីការប្រកួតចប់ពេញ ៥ទឹក លោកអាជ្ញាកណ្តាល សម្រេចឲ្យកីឡាករ សែន ឆាយណយ ឈ្នះពិន្ទុលើ អ្នកប្រដាល់ខ្លាចាស់ជង្គង់ទិព្វ អូត ភូថង។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីយប់ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៣ ម្សិលម៉ិញនេះ អ្នកប្រដាល់ អូត ភូថង មកពីក្លឹបក្រសួងការពារជាតិ បានចាញ់ ដោយពិន្ទុ ក្រោមស្នាដៃកីឡាករថៃ សែន ឆាយណយ នៅសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៏លេខ៥ ក្នុងកីឡាករដ្ឋាន ប៊ីឡាញ អារ៉េណា (Beeline Arena)។


អ្នកប្រដាល់ជើងថ្មី លៀង ស៊ីពេជ្រ ចាញ់ដោយពិន្ទុ កីឡាករប្រដាល់ជនជាតិអ៊ូសបេគីស្ថាន អាន់ វ៉ា។ MONOROOM.info phno/ V. Chivann។

អ្នកប្រដាល់ខ្លាចាស់ អូត ភូថង បានធ្វើឲ្យអ្នកប្រដាល់ថៃ សែន ឆាយណយ មានរបួសចិញ្ចើមឆ្វេងនៅក្នុងទឹកទី៣ ហើយ​បានធ្វើឲ្យក្រុមអ្នកគាំទ្រមានការអប់អរយ៉ាងខ្លាំង ដោយគិតថា កីឡាករខ្មែររូបនេះ មានប្រៀបជាង។

ផ្ទុយទៅវិញ អ្នកប្រដាល់ឆ្លងដែន ឆាយណយ មានកម្ពស់ទាបជាង អូត ភូថង តែគេមានភាពរវាសរវ៉ៃជាង ដោយបាន​វាយ​ចំៗផ្ទៃមុខ កីឡាករ អូត ភូថង យ៉ាងច្រើងដៃ។ បន្ទាប់ពីការប្រកួតចប់ពេញ ៥ទឹក លោកអាជ្ញាកណ្តាល សម្រេចឲ្យកីឡាករ សែន ឆាយណយ ឈ្នះពិន្ទុលើ អ្នកប្រដាល់ខ្លាចាស់ជង្គង់ទិព្វ អូត ភូថង។

គួរបញ្ជាក់ថា អូត ភូថង បានលាឈប់អាជីពជាអ្នកប្រដាល់ជិតមួយឆ្នាំហើយ បន្ទាប់ពីកីឡាកររូបនេះ បាន​បាត់បង់ខ្សែ​ក្រវ៉ាត់អស់ពីខ្លួន។ ដោយសារតែជីវភាពគ្រួសារ​របស់គាត់ មានការខ្វះខាត ទើបគាត់សម្រចចិត្ត ចូលមកលើសង្វៀន​ជា​ថ្មី​ម្តងទៀត។ ការខកខានប្រដាល់អស់ពេលជាយូរ បានធ្វើឲ្យគាត់ ពុំមានភាពរហ័សរហួនដូចមុនឡើយ។

គាត់បានប្រាប់មនោរម្យព័ងអាំងហ្វូថា «បន្ទាប់ពីខ្ញុំមានសម្រេចចិត្តចូលមកប្រដាល់វិញ ខ្ញុំបានចូលវឹកហាត់ជិត១ខែ មក​ហើយ ហើយខ្ញុំគិតថា ខ្ញុំអាចនៅមានកម្លាំង និងក្បាច់គុណល្អដូចមុន។ ប៉ុន្តែនៅពេលប្រកួតដល់ទឹកទី៤ ខ្ញុំអស់កម្លាំងរលីង​ទៅហើយ ខ្ញុំស្ទើតែទ្រាំមិនដល់ទឹកទី៥ផង ហើយម្យ៉ាងវិញទៀត ខ្ញុំហាក់ដូចជាគាំងអស់ រកនឹកក្បាច់អ្វីក៏អត់ឃើញដែរ។»

រីឯគូរអន្តរជាតិផ្សេងទៀត អ្នកប្រដាល់កម្ពុជា ពេជ្រ សីហា មកពីក្លឹបក្រសួងការពារជាតិ ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ កងចក្រ ព្រះអីន ដោយពិន្ទុ ហើយកីឡាករថៃរូបនេះ ក៏ជាម្ចាស់ជើងឯកថៃមួយ ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម​ដែរ។

កីឡាករប្រដាល់ជើងថ្មី លៀង ស៊ីពេជ្រ មកពីក្លឹបខេត្តកោះកុង បានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ជនជាតិអ៊ូសបេគីស្ថាន អាន់ វ៉ា (Ann Wa) ដោយពិន្ទុ។ កីឡាករវ័យក្មេងរបស់កម្ពុជារូបនេះ ស្ទើរតែសន្លប់នៅក្នុងទឹកទី២ ទៅហើយ ដោយសារតែ​ភ្លាត់​ស្នៀត ត្រូវ អាន វ៉ា ប្រើកណ្តាប់ដៃវាយឲ្យដួល ២ ទៅ៣ដង។

ចំណែកឯ ឡុង សុភី របស់ក្លឹបសាលវ័ន្តកីឡា បានវាយកីឡាករជើងខ្លាំងរបស់ថៃ កេន ធីត ឲ្យសន្លប់នៅក្នុងទឹកទី៣។ ដោយសារតែ ឡុង សុភី មានកម្ពស់ខ្ពស់ជាងគូរប្រកួត ទើបធ្វើឲ្យកីឡាករកម្ពុជារូបនេះ ងាយស្រួលក្នុងការប្រើជង្គង់ពេញៗ ទៅ​លើចុងដង្ហើមរបស់កីឡាករ កេន ធីត ហើយការប្រើជង្គង់ដដែលៗនេះ បានធ្វើឲ្យកីឡាករថៃដួល នៅលើសង្វៀន​ស្តូក​ស្តឹង នៅក្នុងទឹកទី៣។

កីឡករ ឡុង សុភី ជាកីឡាករខ្មែរតែមួយរូបគត់ ដែលឈ្នះក្នុងការប្រដាល់អន្តរជាតិនាយប់នោះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...