ការមកសុំថតរូបជាមួយ ម៉ៃ ថៃសុន មិនល្អទេ! (vdo)
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០៤ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 05, 2015
- ប្រធានបទ: តារាល្បី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថតរូបដោយខ្លួនឯង ហៅជាភាសាអង់គ្លេស Selfie មានភាពងាយស្រួល ហើយទទួលបាន ការពេញនិយមខ្លាំងណាស់ នាពេលបច្ចុប្បន្ន។ នរណាមួយក៏អាចធ្វើ នរណាមួយក៏ចង់ធ្វើដែរ។ តែមិនមែន កំពូលតារាប្រដាល់ពិភពលោក ម៉ៃ ថៃសុន នោះឡើយ។
តារាប្រដាល់ជាតិអាមេរិក មិនចូលចិត្តឲ្យមនុស្ស ដែលមិនដែលស្គាល់គ្នា ពីមុនមក ចូលមកចាប់ស្មារ ហើយថតរូប «Selfie» ដោយគ្មានការអនុញ្ញាត ពីខ្លួនយ៉ាងដូច្នេះទេ។ ហេតុការណ៍ នៃការបដិសេធ មិនឲ្យថតរូបជាមួយនេះ បានកើតឡើង នៅក្នុងឱកាស នៃការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» រវាង ផាកហ្គីអៅ (Pacquiao) និងម៉ាយវេដ័រ (Mayweather) កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ នៅក្នុងក្រុងឡាស វេហ្គាស សហរដ្ឋអាមេរិក។
អតីតតារាល្បី របស់ពិភពលោក បានបដិសេធការបង្ខំ ឲ្យថតរូបនេះ តាមរយៈការប្រើគួយដៃ ត្រឡប់ទៅអ្នកសុំវិញ និងធ្វើយ៉ាងណា ដើម្បីឲ្យបុរសម្នាក់នោះ ទុកឲ្យខ្លួន បានទស្សនា«ប្រដាល់ប្រចាំសតវត្សន៍»នេះ ឲ្យបានសុខស្រួលផង៕