គ.ជ.ប ស្នើសង្គមស៊ីវិល ពី​ទិន្និន័យ​ទាក់ទង សវនកម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត

នៅក្នុងលិខិតរបស់ គ.ជ.ប. ដាក់ទៅកាន់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ NDI បានសរសេរថា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃរបាយការណ៍សវន កម្មជាមួយនឹងបញ្ជីបោះឆ្នោត គ.ជ.ប. ស្នើសុំអង្គការ NDIផ្តល់នូវ​របាយការណ៍ដូចជា ឈ្មោះនិងទិន្នន័យអ្នកបោះឆ្នោត ដែលត្រូវបានលុបឈ្មោះចេញ ពីបញ្ជីបោះឆ្នោតមិនត្រឹមត្រូវ។ ឈ្មោះនិងទិន្នន័យ៖ អ្នកដែលបានចុះឈ្មោះបោះឆ្នោត ប៉ុន្តែមិនមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត - អ្នកដែលធ្លាប់បាន​បោះ​ឆ្នោតពីមុន ប៉ុន្តែរកមិនឃើញឈ្មោះ ក្នុងបញ្ជីបោះឆ្នោត - អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែរកមនុស្សមិនឃើញ​និង កម្រងសំណួរ ដែលបានប្រើ ក្នុងការធ្វើសវនកម្មបញ្ជីបោះឆ្នោត។ នៅក្នុងលិខិតគ.ជ.ប. បានបន្ថែមថា៖ «គ.ជ.ប.​សង្ឃឹម​ថា អង្គការ NDI នឹងសម្រួលផ្តល់នូវទិន្នន័យខាងលើ ដូចដែលធ្លាប់បានផ្តល់មក គ.ជ.ប. កាលពីឆ្នាំ២០០៨ កន្លងមក»។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានធ្វើលិខិតជាផ្លូវការមួយ ដាក់ទៅវិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ ហៅកាត់ថា NDI ដើម្បីស្នើសុំទិន្នន័យមួយចំនួន ទាក់ទងនឹងការធ្វើសវនកម្ម បញ្ជី​បោះឆ្នោតឆ្នាំ២០១២ ដែលវិទ្យាស្ថាននេះ បានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ ដោយគ.ជ.ប មាន​មន្ទិល​សង្ស័យលើរបាយការណ៍នោះ។


រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។

នៅក្នុងលិខិតរបស់ គ.ជ.ប. ដាក់ទៅកាន់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ NDI បានសរសេរថា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃរបាយការណ៍សវន កម្មជាមួយនឹងបញ្ជីបោះឆ្នោត គ.ជ.ប. ស្នើសុំអង្គការ NDIផ្តល់នូវ​របាយការណ៍ដូចជា ឈ្មោះនិងទិន្នន័យអ្នកបោះឆ្នោត ដែលត្រូវបានលុបឈ្មោះចេញ ពីបញ្ជីបោះឆ្នោតមិនត្រឹមត្រូវ។ ឈ្មោះនិងទិន្នន័យ៖ អ្នកដែលបានចុះឈ្មោះបោះឆ្នោត ប៉ុន្តែមិនមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត - អ្នកដែលធ្លាប់បាន​បោះ​ឆ្នោតពីមុន ប៉ុន្តែរកមិនឃើញឈ្មោះ ក្នុងបញ្ជីបោះឆ្នោត - អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែរកមនុស្សមិនឃើញ​និង កម្រងសំណួរ ដែលបានប្រើ ក្នុងការធ្វើសវនកម្មបញ្ជីបោះឆ្នោត។ នៅក្នុងលិខិតគ.ជ.ប. បានបន្ថែមថា៖ «គ.ជ.ប.​សង្ឃឹម​ថា អង្គការ NDI នឹងសម្រួលផ្តល់នូវទិន្នន័យខាងលើ ដូចដែលធ្លាប់បានផ្តល់មក គ.ជ.ប. កាលពីឆ្នាំ២០០៨ កន្លងមក»។

គ.ជ.ប. បានលើកឡើងថា ខ្លួនបានរកឃើញនូវចំណុចមួយចំនួន ដែលមានភាពមិនច្បាស់លាស់ ហើយគួរឲ្យមានការ​សង្ស័យ អំពីភាពត្រឹមត្រូវ នៃការធ្វើសវនកម្មលើបញ្ជីបោះឆ្នោតនេះ។ ចំណុចមួយចំនួន ដែលមានភាពមិនច្បាស់លាស់នោះ គឺរបាយការណ៍សវនកម្មបង្ហាញថា ការចេញលិខិតបញ្ជាក់ អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោត ១,៨% ស្មើនឹងជាង​១ម៉ឺនសន្លឹក។ តាមពិតជាក់ស្តែង ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២ កន្លងមកនេះ មេឃុំ ចៅសង្កាត់ បានចេញ​លិខិតបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោតនេះ រហូតទៅដល់ជាង ៤២ ម៉ឺនសន្លឹក។ សេចក្តីថ្លែងការណ៍​បានបង្ហាញ​ទៀតថា៖ «តួលេខមិនត្រឹមត្រូវ នៃរបាយការណ៍សវនកម្ម របស់អង្គការទាំងបីនេះ អាចនាំឲ្យមានការភ័ន្តច្រឡំ នឹងជះ​ឥទ្ធិពលមិនល្អទៅលើការបោះឆ្នោត»។

គ.ជ.ប.ក៏បានលើកឡើងទៀតថា របាយការណ៍សវនកម្មរបស់អង្គការទាំងបី ដែលធ្វើសវនកម្ម ពីមនុស្សទៅបញ្ជីបោះឆ្នោត បង្ហាញថា អ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត មានត្រឹមតែ ៨២,៩%។ ប៉ុន្តែរបាយការណ៍សវនកម្មពីបញ្ជីបោះឆ្នោត ទៅ​មនុស្ស បង្ហាញថា អ្នកបោះឆ្នោត បានរកឃើញ ៦៣,៦% រស់នៅក្នុងឃុំសង្កាត់, អ្នកបោះឆ្នោតបានរកឃើញ ប៉ុន្តែច្រើន​តែ​អត់នៅកន្លែងនោះ ១៧,១%, អ្នកបោះឆ្នោតបានរកឃើញ ផ្លាស់ប្តូរទីលំនៅ ៧,៤% និងអ្នកបោះឆ្នោត ដែលមិនស្គាល់ ១០,៤% (ដែលអ្នកធ្វើសវនកម្ម បានទូរស័ព្ទសួរទៅមេភូមិ )។ គ.ជ. ប. បានសរសេរក្នុងសេចក្តីប្រកាសថា៖ «បើប្រៀបធៀប​តួលេខទាំងពីរនេះ មានភាពខុសគ្នាឆ្ងាយ ឃើញថា មិនអាចគួរឲ្យជឿបាន»។

លោកទេព នីថា អគ្គលេខានៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប.ឲ្យដឹងថា ការលើកឡើង នៅក្នុងរបាយការណ៍សវនកម្មនេះ មិនត្រឹមត្រូវទេ ដូច្នេះគ.ជ.ប.ទាមទារឲ្យអង្គការទាំងនោះ ផ្តល់បញ្ជីឈ្មោះដល់យើង។ លោកបានឲ្យដឹងទៀតថា៖ «យើងមានការសង្ស័យច្រើន យើងបានធ្វើលិខិតទៅ NDI ដើម្បីឲ្យគាត់ផ្តល់បញ្ជី​ឈ្មោះឲ្យ​យើង។ យើងចង់ដឹងថា ឈ្មោះបោះឆ្នោត តែឈ្មោះត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត ដែលគេរាយការណ៍ត្រឹមត្រូវទេ។ តើគាត់មានឈ្មោះបោះឆ្នោត តាំងពីឆ្នាំណា?»។

អ្នកស្រីឡូរ៉ា ថនថុន នាយិកាជាន់ខ្ពស់ NDI ប្រចាំប្រទេសកម្ពុជា មិនអាចទំនាក់ទំនង ដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីថ្ងៃសុក្រ។

កាលពីថ្ងៃទី២១មីនា ឆ្នាំ២០១៣ អង្គការឃ្លាំមើលការបោះឆ្នោត និកហ្វិច រួមជាមួយវិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការអន្តរជាតិ របស់អាមេរិក NDI និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជាន់ខ្ពស់ CAS បានរួមគ្នាធ្វើបង្ហាញពី​លទ្ធផល​នៃការ​ធ្វើសវនកម្មបញ្ជីឈ្មោះ អ្នកបោះឆ្នោត ឆ្នាំ២០១២។ ជាលទ្ធផល អង្គការសង្គមស៊ីវិលទាំងបី រកឃើញនូវភាពមិនប្រក្រតី​មួយចំនួន ដូចជាការលុបឈ្មោះអ្នកបោះឆ្នោត មិនត្រឹមត្រូវ និងមានឈ្មោះខ្មោច ក្នុងបញ្ជីបោះឆ្នោតជាដើម។ របាយការណ៍​ លទ្ធផលនៃការធ្វើសវនកម្មលើបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១២ ត្រូវបានអង្គការទាំងបី រកឃើញនូវការធ្លាក់ចុះ នៃ​គុណ-​ភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត បើធៀបនឹងឆ្នាំបោះឆ្នោត កាលពីឆ្នាំ២០០៨។ ការរកឃើញនេះ បានបង្ហាញ​នូវភាព​ខុសគ្នា ជាមួយនឹងស្ថិតិដែលបានផ្តល់ដោយ គ.ជ.ប. ដែលថាមានចំនួនអ្នកចុះឈ្មោះបោះឆ្នោត រហូតដល់ទៅ១០១,៧% នៃ​ចំនួន​អ្នកដែលមានសិទ្ធិបោះឆ្នោតសរុប៕

-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...