កំពូល​ក្រុម​បាល់​ទាត់​ទាំង​៥ ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើន​បំផុត

អ្នកគាំទ្រក្រុមបាល់ទាត់នៅអ៊ឺរ៉ុប តែងស្កាត់ទៅរកទស្សនាការប្រកួត ដែលធ្វើឡើងរវាងក្រុមបាល់ទាត់ ដែលខ្លួនចូលចិត្ត និងក្រុមមួយផ្សេង បើទោះជាសំបុត្រចូលមានតម្លៃថ្លៃ ឬត្រូវអង្គុយ ឬឈរនៅក្នុងភាពត្រជាក់ ឬនៅក្រោយមភ្លៀង​នោះ​ក៏​ដោយ។ មនោរម្យព័ងអាំងហ្វូ សូមលើកយកមកជម្រាប នូវក្រុមបាល់ទាត់ចំនួនប្រាំ ដែលមានអ្នកចូលទស្សនាច្រើន​ជាង​គេបំផុត។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកគាំទ្រក្រុមបាល់ទាត់នៅអ៊ឺរ៉ុប តែងស្កាត់ទៅរកទស្សនាការប្រកួត ដែលធ្វើឡើងរវាងក្រុមបាល់ទាត់ ដែលខ្លួនចូលចិត្ត និងក្រុមមួយផ្សេង បើទោះជាសំបុត្រចូលមានតម្លៃថ្លៃ ឬត្រូវអង្គុយ ឬឈរនៅក្នុងភាពត្រជាក់ ឬនៅក្រោយមភ្លៀង​នោះ​ក៏​ដោយ។ មនោរម្យព័ងអាំងហ្វូ សូមលើកយកមកជម្រាប នូវក្រុមបាល់ទាត់ចំនួនប្រាំ ដែលមានអ្នកចូលទស្សនាច្រើន​ជាង​គេបំផុត។


អ្នកគាំទ្រក្រុមបាល់ទាត់អាឡឺម៉ង់ បូរ៉ាស្សៀ ដតម័ន។

កំពូលក្រុមបាល់ទាត់ទាំង៥ ដែលមានអ្នកចូលទស្សនាច្រើនជាងគេនោះ មានក្រុមរបស់ប្រទេសអាឡឺម៉ង់ ចំនួន២ក្រុម ក្រុមរបស់អេស្ប៉ាញ២ក្រុម និងក្រុមមកពីអង់គ្លេស១ក្រុម។ ក្រុមទាំងនោះមានដូចជា៖

១. ក្រុមបូរ៉ាស្សៀ ដតម័ន (Borussia Dortmund)៖ អាឡឺម៉ង់
កីឡាដ្ឋានរបស់ក្រុមម្ចាស់ជើងឯកអាឡឺម៉ង់មួយនេះ ឈ្មោះថា ស៊ិកណល អ៊ីឌូណាផាក (Signal Iduna Park) ឬហៅ​ម្យ៉ាង​ទៀតថា វែសហ្វាឡិនស្តេឌីយ៉ន (Westfalenstadion) ដែលមានអ្នកទស្សនា ៨០៤៥១នាក់ ពេញកៅអី ១០០% ស្ទើគ្រប់ការ​ប្រកួត។

ក្រុមមួយនេះ ស្ថិតក្រោមការដឹកនាំ របស់លោកគ្រូបង្វឹក ជឺចិន ខ្លប់ (Jurgen Klopp) ហើយ កំពុងតែឈរនៅដំណែងលេខ២ នៃតារាងបូដេសលីកា (Bundesliga) របស់អាឡឺម៉ង់ ក្នុងពេលបច្ចុប្បន្ន។

២. ម៉ែនឆេស្ទើ យូណៃធីត (Manchester United)៖ អង់គ្លេស
កីឡាដ្ឋាន ធំជាងបំផុតលំដាប់ទី២ នៅអង់គ្លេស អូលត្រាហ្វដ (Old Trafford) របស់ក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត មានអ្នកទស្សនាច្រើនបំផុត ៧៥៥២៧នាក់ ប្រហែលជា៩៩% នៃចំនួនពេញ។

ក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League) ១៩ជំនាន់មួយនេះ បច្ចុប្បន្នកំពុងតែកាន់កាប់ដំណែងលេខ១ លើកំពូល​តារាងជាបណ្តោះអាសន្ន និងត្រៀមលើកពានរង្វាន់លើកទី២០ របស់ខ្លួន ខណៈដែលដឹងថា មិនអាចមានក្រុមណា​តាម​ទាន់ហើយនោះ។

៣. បាសេឡូណា (Barcelona)៖ អេស្ប៉ាញ
កីឡាដ្ឋាន នូ ខេម (Nou Camp) របស់ក្រុមអ្នកមានបុណ្យ បាសេឡូណា បានអ្នកចូលទស្សនា ច្រើនបំផុត ៧៣៦១៥នាក់ ប្រមាណជា ៧៥% នៃចំនួនពេញ។ កីឡាដ្ឋាននេះ ជាកីឡាដ្ឋានមួយដែលធំជាងកីឡាដ្ឋាន ក្រុមនៅអ៊ឺរ៉ុបទាំងអស់ ហើយ​អាចផ្ទុកអ្នកទស្សនា បាន៩៦០០០នាក់។

ប្រិយមិត្តជាច្រើនចង់មកទស្សនាក្រុមនេះប្រកួត ព្រោះចង់ឃើញតារាឆ្នើម លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដែលជា​ខ្សែប្រយុទ្ធកំពូលរបស់ពិភពលោកនាពេលបច្ចុប្បន្ន។

៤. រៀលម៉ាឌ្រីដ (Real Madrid)៖ អេស្ប៉ាញ
ក្រុមរបស់លោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) មានអ្នកចូលទស្សនា ច្រើនបំផុត ៧២១១៨នាក់ ប្រមាណជា ៩០% នៃ​ចំនួនកៅអីសរុប នៅក្នុងកីឡាដ្ឋាន បាណឺប៊ូ (Bernabeu)។

ក្រុមអធិរាជស មួយនេះ មានអ្នកគាំទ្រច្រើន ព្រោះសំបូរទៅដោយកីឡាករល្អៗជាច្រើន នៅក្នុងនោះ ហើយអាចឡើង​ដល់​វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌនានាជាច្រើន ស្ទើគ្រប់រដូវកាល។

៥. បាយឺន ម៉ូនិជ (Bayern Munich)៖ អាឡឺម៉ង់
កីឡាដ្ឋាន អាឡាន អារ៉េណា (Allianz Arena) របស់ក្រុមបាយឺន ម៉ូនិជ មានអ្នកទស្សនា ច្រើនបំផុត ៧១០០០នាក់ ពេញ​១០០%។ យោងតាមសេចក្តីរាយការណ៏ ក្រុមដែលឈរនៅលើកំពូលតារាងបូដេសលីកា របស់អាឡឺម៉ង់មួយនេះ មាន​អ្នកចូលទស្សនា ពេញៗ ចំនួនជារៀងរាល់សប្តាហ៏។

សំបុត្រដែលថោកបំផុតមានតម្លៃ ១២០អ៊ឺរ៉ូ (ឈរមើល) ហើយតម្លៃ ៣០០អ៊ឺរ៉ូ អាចអង្គុយមើលបាន។ អ្នកគាំទ្រពេញចិត្ត​ក្រុមនេះ ព្រោះពួកគេលេងអស់ពីសមត្ថភាព ហើយមិនដែលយោគយល់ក្រុមណាមួយឡើយ ឲ្យតែមានឱកាស ក្រុម​មួយ​នេះតែងតែវាយប្រហារជានិច្ច។ ជាក់ស្តែង កាលពីថ្ងៃទី៣០ ខែមិនា ក្រុមបាយឺន ម៉ូនិជ បានយកឈ្នះក្រុមហាំបឺកឺ (Hamburger) យ៉ាងចាស់ដៃ ដោយលទ្ធផល ៩-២៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...