អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​បឺម៉ិងហេម វ័យ​២៧​ឆ្នាំ គាំង​បេះ​ដូង​ស្លាប់

កីឡាករគ្រីស្ទែន បិនីតែស (Christian Benitez) ដែលធ្លាប់លេងឲ្យក្រុមបឺម៉ិងហេម ស៊ីធី (Birmingham City) នៅក្នុង​ក្រប​ខ័ណ្ឌក្របខ័ណ្ឌព្រីមែលីក (Premier League) ប្រទេសអង់គ្លេស បានបាត់បង់ជីវិតនៅអាយុ២៧ឆ្នាំ ដោយសាររោគគាំង​បេះដូង។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករគ្រីស្ទែន បិនីតែស (Christian Benitez) ដែលធ្លាប់លេងឲ្យក្រុមបឺម៉ិងហេម ស៊ីធី (Birmingham City) នៅក្នុង​ក្រប​ខ័ណ្ឌក្របខ័ណ្ឌព្រីមែលីក (Premier League) ប្រទេសអង់គ្លេស បានបាត់បង់ជីវិតនៅអាយុ២៧ឆ្នាំ ដោយសាររោគគាំង​បេះដូង។


កីឡាករគ្រីស្ទែន បិនីតែស ដែលទាត់ឲ្យក្រុមអលជេស របស់ប្រទេសកាតា។ (រូបថត vanguardia.com.mx)

ខ្សែប្រយុទ្ធ ដែលជាគោលដៅសំខាន់របស់ក្រុមទតិនហេម (Tottenham) នៅក្នុងរដូវក្តៅនេះ ទើបតែផ្ទេរពី​ក្រុម​ក្លិបអាមេរិខា (Club America) របស់ប្រទេសម៉ិកស៊ីកូ ទៅកាន់ក្រុម អេលជេស (El Jaish) របស់ប្រទេសកាតា កាលពី២ ឬ៣សប្តាហ៏មុន ក្នុងតម្លៃខ្លួន ១០លានផោន។

គាត់បានចូលលេងឲ្យក្លិបលើកដំបូង ខណៈដែលក្រុមអេលជេស ប៉ះក្រុមកាតា អេហ្វស៊ី (Qatar SC) កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែគាត់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីការប្រកួតនោះបញ្ចប់ ខណៈដែលជំហ៊ានដំបូង គាត់គ្រាន់​តែមានការឈឺចុកចាប់ក្រពះ។ ប៉ុន្តែលុះទៅដល់មន្ទីរពេទ្យ ខ្សែប្រយុទ្ធជម្រើសជាតិអេក្វាឌ័ររូបនេះ ក៏កាន់តែមាន​សភាព​ធ្ងន់ធ្ងរទៅៗ រហូតដល់បាត់បង់ជីវិតតែម្តង។

បន្ទាប់ពីដឹងដំណឹងមរណៈភាពនេះ សហព័ន្ធបាល់ទាត់ប្រទេសអេក្វាឌ័រ (FEF) បានចេញសេចក្តីថ្លែងការណ៏ថា៖ «សហព័ន្ធបាល់ទាត់ប្រទេសអេក្វាឌ័រ សូមចូលរួមសោកស្តាយជាទីបំផុត នៃមរណៈភាពរបស់កីឡាករ គ្រីស្ទែន បិនីតែស ដែលជាខ្សែប្រយុទ្ធលេងឲ្យក្រុម នៃប្រទេសកាតា អេលជេស និងជាខ្សែប្រយុទ្ធជម្រើសជាតិអេក្វាឌ័រ។»

រីឯក្លិបអេលជេស ក៏បានចេញសេចក្តីថ្លែងការណ៏មួយដែរ ដែលមានអត្ថន័យថា៖ «ក្លិបបាល់ទាត់អេលជេស សូមចូលរួម​រំលែកទុក្ខ ដល់គ្រួសារសព្វកីឡាករ។ កាលពីពេលថ្មីៗនេះ បិនីតែស បានចុះកិច្ចសន្យាលេងឲ្យក្លិបប្រទេសកាតានេះ ក្នុង​រយះពេល៣ឆ្នាំ។ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះទើបតែបង្ហាញខ្លួនឲ្យក្លិប ជាលើកដំបូង ក្នុងការប្រកួតកាលពីម្សិលមិញ ប៉ុន្តែក្លិប​ពុំបានដឹងថា គាត់មានបញ្ហាសុខភាពនោះទេ ព្រោះកំឡុងពេលធ្វើតេស្តសុខភាព គាត់ពិតជាគ្មានបញ្ហាអ្វីទាំងអស់។»

បិនីតែស ដែលឈ្មោះហៅក្រៅ និងឈ្មោះនៅលើអាវហៅថា «ឈូឈរ» (Chucho) បានលេងឲ្យក្រុមអង់គ្លេស បឺម៉ិងហេម ៣៨ប្រកួត កាលពីរដូវកាល ២០០៩-២០១០។ ហើយគាត់បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេក្វាឌ័រ បាន៥៨ប្រកួត និងបានលេងបាល់ទាត់ពិភពលោកឆ្នាំ២០០៦ផងដែរ។

ស្របពេលនោះដែរ មានកីឡាកររួមអាជីពជាច្រើន និងកីឡាករបាល់ទាត់ដែលមិនមែនជាមិត្តរួមក្រុមជាច្រើននាក់ផងដែរ បានផ្ញើសារចូលរួមរំលែកទុក្ខដល់គ្រួសារអតីតខ្សែប្រយុទ្ធរូបនោះ។

ខ្សែបម្រើស្លាបក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) អេនតូនៀ វ៉ាឡិនសៀ (Antonia Valencia) ដែលជាមិត្ត​រួម​ក្រុមជម្រើសជាតិអេក្វាឌ័រជាមួយគ្នានោះ ក៏បានបង្ហាញពីការសោកស្តាយ និងក្រៀមក្រំដែរ ដោយគាត់បានបង្ហោះ​ជា​សារនៅក្នុងបណ្តាញសង្គមទ្វីតទ័រ (Twitter) ថា៖ «អ្នកគឺជាបងប្អូនរបស់ខ្ញុំជារៀងរហូត។ យើងពិតជាមានការឈឺចាប់ និងសោកស្តាយខ្លាំងណាស់ ប៉ុន្តែបងប្រុស ពួកយើងស្រលាញ់បងជានិច្ច៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...