នីហ្សេរីយ៉ា៖ ការប្រយុទ្ធគ្នាដ៏ខ្លាំង ធ្វើអោយមនុស្ស១៨៥នាក់ស្លាប់
ការប្រយុទ្ធគ្នា រវាងកងទ័ពប្រទេសនីហ្សេរីយ៉ាង និងក្រុមឧទ្ទាម អ៊ីស្លាមនិយមជ្រុល នៅក្នុងតំបន់មួយផ្នែកឦសាននៃប្រទេស ដែលធ្វើអោយមនុស្សស្លាប់ជាង១៨៥នាក់។
ភូមិមួយ ដែលត្រូវបានពង្រាបដោយ ការប្រយុទ្ធដ៏ខ្លាំងក្លា។
លោកឡាវ៉ាន កូឡេ (Lawan Kole,) អ្នកទទួលខុសត្រូវម្នាក់នៃរដ្ឋាភិបាល ប្រចាំតំបន់បាហ្គា បាននិយាយថាកាលពីថ្ងៃអាទិត្យទី២១នេះ ថាការជួបប្រយុទ្ធគ្នានេះ បានកើតឡើងនៅយប់ថ្ងៃសុក្រ ហើយមានរយៈពេលជាច្រើនម៉ោង។
លោកបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន១៨៥នាក់ បានស្លាប់ និងត្រូវបានយកទៅកប់។ លោកបានបន្ថែមថា គេនៅបន្តស្វែងរកសាកសព ជាបន្តទៅទៀតនៅឡើយ។
មេបញ្ជាការកងទ័ពលោក អូស្ដាំង អេដូកប៉ាយ៉េ (Austin Edokpaye) បានជូនដំណឹងទៅអ្នកទទួលខុសត្រូវ នៅក្នុងរដ្ឋប៉ូណូ (Borno) ថា [...]