ទូរស័ព្ទដៃហ្វេសប៊ុកដំបូងគេយីហោ អេចធីស៊ី ហ្វឺស

ទូរស័ព្ទដៃហ្វេសប៊ុក (Facebook Phone) មិនទាន់ចេញជារូបរាង្គពេញលក្ខណៈនោះទេ។ កាលពីថ្ងៃទី៤ ខែមេសា ក្រុមហ៊ុន​ហ្វេសប៊ុក បានបង្ហាញការភ្ញាក់ផ្អើលមួយ ដែលជាការបង្ហាញនូវកម្មវិធីបច្ចេកវិទ្យាថ្មី ឈ្មោះថា ហ្វេសប៊ុកហូម (Facebook Home) ហើយវានឹងដំណើរការនៅលើទូរស័ព្ទដៃថ្មីមួយ ម៉ាកអេចធីស៊ី ហ្វឺស (HTC First) របស់ក្រុមហ៊ុនអេចធីស៊ី (HTC)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទូរស័ព្ទដៃហ្វេសប៊ុក (Facebook Phone) មិនទាន់ចេញជារូបរាង្គពេញលក្ខណៈនោះទេ។ កាលពីថ្ងៃទី៤ ខែមេសា ក្រុមហ៊ុន​ហ្វេសប៊ុក បានបង្ហាញការភ្ញាក់ផ្អើលមួយ ដែលជាការបង្ហាញនូវកម្មវិធីបច្ចេកវិទ្យាថ្មី ឈ្មោះថា ហ្វេសប៊ុកហូម (Facebook Home) ហើយវានឹងដំណើរការនៅលើទូរស័ព្ទដៃថ្មីមួយ ម៉ាកអេចធីស៊ី ហ្វឺស (HTC First) របស់ក្រុមហ៊ុនអេចធីស៊ី (HTC)។


នាយកក្រុមហ៊ុន អេចធីស៊ី របស់តៃវ៉ាន់ បង្ហាញនូវទូរស័ព្ទថ្មី ដែលប្រើកម្មវិធីហ្វេសប៊ុកហូម។

ហ្វេសប៊ុកហូម នឹងកាន់តែមានភាពងាយស្រួល ដល់អ្នកដែលពេញនិយមលេងហ្វេសប៊ុក តាមរយៈទូរស័ព្ទដៃ។ វាអាចឲ្យ​អ្នកបង្ហាញ ពីអារម្មណ៏របស់អ្នកភ្លាមៗ នៅលើហ្វេសប៊ុក។ ការជជែកនានា ដែលកើតមានឡើងនៅលើហ្វេសប៊ុក វានឹង​បង្ហាញប្រាប់យើង ដូចជាយើងខកខានលើកទូរស័ព្ទរបស់នរណាម្នាក់ (missed calls) ហើយយើងអាចឃើញវា នៅលើ​អេក្រង់។

ប្រាកដណាស់ អ្នកនឹងមានអារម្មណ៏ថា អ្នកមិនដែលឃ្លាតឆ្ងាយពីហ្វេសប៊ុកនោះទេ ជាមួយនឹងបច្ចេកវិទ្យា ហ្វេសប៊ុកហូម​នេះ។ អ្នកអាចជជែកលេងតាមសារ ជាមួយនឹងមិត្តភក្តិបានយ៉ាងងាយស្រួល និងយ៉ាងឆាប់រហ័ស ទោះបីជាអ្នកកំពុង​តែ​ដំណើរការ កម្មវិធីអ្វីផ្សេងក៏ដោយ។

លោក ម៉ាក ស្ស៊ាគឺបឺក (Mark Zuckerberg) អ្នកដែលរកឃើញហ្វេសប៊ុក និងជានាយកប្រត្តិបត្តិ របស់ក្រុមហ៊ុនហ្វេសប៊ុក នាពេលបច្ចុប្បន្ន បាននិយាយថា « ហូម ជាបទពិសោធន៏ថ្មី មួយបែបទៀត សំរាប់ទូរស័ព្ទដៃរបស់អ្នក។ ជាពិសេសអ្នក​នឹង​ទទួលបាន អត្ថប្រយោជន៏ ដែលល្អបំផុត ក្នុងការភ្ជាប់ទំនាក់ទំនងឲ្យកាន់តែមានភាពជិតស្និទ្ធ ជាមួយនឹងមិត្តភក្តិ​របស់​អ្នក។»

អេចធីស៊ី ហ្វឺស ជាទូរស័ព្ទដៃ ដែលនាំមកជាមួយនូវ ហ្វេសប៊ុក ហូម មុនគេ។ វាមានអេក្រង់ ៤,៣អ៊ីញ ជាមួយនឹងទំហំ ១២៨០ X ៧២០, កម្លាំងម៉ាស៊ីន ១,៤ជី ឌូខរ ខ្វលខូម (1.4 GHz dual-core Qualcomm), កាម៉ារ៉ាក្រោយមានទំហំ ៥ ម៉េកាភិចស្សែល និងកាម៉ារ៉ាមុខមានទំហំ ១,៦​ ម៉េកាភិចស្សែល។ ចំណែកឯអង់ចងចាំរបស់វា មានទំហំ ១៦ជីកាបៃ ដែល​មាននៅក្នុងម៉ាស៊ីនស្រាប់ និងមានរ៉េម (RAM) ទំហំ ១ជីកាបៃ។

រីឯថ្មរបស់ អេចធីស៊ី ហ្វឺស អាចផ្ទុកបាន ២០០០មីលីអំពែម៉ោង ដែលអាចនិយាយបានរហូតដល់ ១៤,៣ម៉ោង និងបើក​ចោលបាន ១៨,២ថ្ងៃ។ ប៉ុន្តែទូរស័ព្ទនេះ នៅតែដំណើរដោយប្រព័ន្ធ អេនដ្រយ ៤,១ ជេលី បីន (Android 4.1 Jelly Bean) នៅឡើយ។

នៅថ្ងៃទី១២ ខែមេសា ហ្វេសប៊ុកហូម នឹងអនុញ្ញាតឲ្យទូរស័ព្ទដៃផ្សេងៗ អាចទាញយកកម្មវិធីនេះ មកប្រើប្រាស់បាន ក្នុង​នោះមានទូរស័ព្ទម៉ាកដូចជា៖ អេចធីស៊ី វ័នអិច (HTC One X), អេចធីស៊ី វ័នអិចផ្លាស (HTC One X+), សាំស៊ុង កាឡាក់ស៊ី អេស៣ (Samsung Galaxy S3), សាំស៊ុង កាឡាក់ស៊ី អេស៤ (Samsung Galaxy S4) និងសាំស៊ុង កាឡាក់ស៊ី ណូត២ (Samsung Galaxy Note II)។ ប៉ុន្តែបើអ្នកចង់ប្រើប្រាស់វា ឲ្យមានឥទ្ធិពលជាមួយនឹង ហ្វេសប៊ុក ហូមនោះ អេចធីស៊ី ហ្វឺស ជាជម្រើសតែមួយគត់ ដែលល្អដាច់គេ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...