«បញ្ច្រក​ថ្នាំ​ញៀន​រួច​រំលោភ​បូក» ព្រោះ​ស្គាល់​គ្នា​តាម​បណ្ដាញ​សង្គម

ស្ត្រីជាតិញ៉ូហ្សេឡេនមួយរូប ត្រូវបានបញ្ច្រកថ្នាំញៀន បន្ទាប់មកនាងត្រូវបានរំលោភ ដោយមនុស្សប្រុសជាច្រើននាក់ នៅក្នុងចុងសប្ដាហ៍កន្លងទៅនេះ ក្នុងទីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី។ មនុស្សម្នាក់ពីចំណោមនោះ ត្រូវបានស្ត្រីរងគ្រោះស្គាល់ ពីក្នុងបណ្ដាសង្គម តីនដ័រ (Tinder)។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 12, 2014
  • ប្រធានបទ: រំលោភបូក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្គាល់គ្នា​តាម​បណ្ដាញ​សង្គម អាច​មាន​ផល​ល្អ តែ​ក៏​អាច​មាន​គ្រោះ​ភ័យ​ខ្លាំង​ណាស់​ដែរ។ នេះ​ជា​ករណី​មួយ ដែល​បាន​កើត​ឡើង ពី​ការ​ស្គាល់​គ្នា នៅ​លើ​បណ្ដាញ​សង្គម​មួយ​ឈ្មោះ តីនដ័រ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​អូស្ត្រាលី បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍ថា ស្ត្រី​ជាតិ​ញ៉ូហ្សេឡេន​មួយ​រូប បាន​ធ្លាក់​ខ្លួន​ទៅ​ក្នុង​អន្ទាក់ នៃ​ក្រុម​ព្រាន​ប្រមាញ់​តាម​បណ្ដាញ​សង្គម នៅ​ពេល​ដែល​នាងធ្វើ​ដំណើរ​មក​ប្រទេស​អូស្ត្រាលី ក្នុង​គោល​បំណង​ការងារ កាល​ពី​ចុង​សប្ដាហ៍​មុន។

នៅយប់ថ្ងៃសៅរ៍ យុវតីវ័យ២៨ឆ្នាំ បានណាត់ជួបជាមួយ​បុរស​ម្នាក់ ដែលនាងបានស្គាល់​ក្នុង​បណ្ដាញ​សង្គម  តាម​រយៈ​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ​មួយ ដែលគេអាចកំណត់ ពី​កន្លែង​នៃការណាត់ជួបដោយងាយ។ ការមក​ជួបគ្នាដំបូងនោះ នាងបានចាប់ផ្ដើមធ្វើឡើង នៅក្នុង​ភោជនីយដ្ឋាន Kings Cross តែរវាងនាង និងជននោះ​ប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកអ្នកទាំងពីរ បានចេញពី​ភោជនីយដ្ឋាន ហើយ​បាន​ចូលទៅផឹកស៊ីម្ដងវិញ នៅ​កន្លែង​ដ៏ល្បីឈ្មោះមួយ។

គឺនៅទីនោះហើយ ដែលពួកគេទាំងពីរ បានជួបជាមួយនឹងមនុស្សជាច្រើនទៀត ហើយបន្ទាប់មកយុវតី​ចាប់​ផ្ដើមប្ដូរអារម្មណ៍។ នៅក្នុងពាក្យបណ្ដឹងប្ដឹងទៅនគរបាលក្រុងស៊ីដនី យុវតីរងគ្រោះបានសរសេរថា ពួកគេបានដាក់ថ្នាំញៀន ទៅក្នុងកែវរបស់នាង ដើម្បីឲ្យនាងញៀន និងលែងដឹងខ្លួនពីពេលនោះមក។ នៅព្រឹកស្អែកឡើង នាងបានដឹងខ្លួននៅក្នុងផ្ទះមួយដែលនាងមិនស្គាល់ ទីកន្លែងដែលរូបនាងត្រូវបានរំលោភ ដោយក្រុមព្រានប្រមាញ់ផ្លូវភេទទាំងនោះ។

យុវតីរងគ្រោះ បានរៀបរាប់រឿងដ៏ក្ដុកក្ដួលនេះ ប្រាប់ទៅមិត្តជិតស្និតរបស់នាង មុននឹងសម្រេចចិត្តប្ដឹងមកនគរបាល ដើម្បីអាចប្រាកដក្នុងចិត្តថា តើអាជ្ញាធរនឹងអាចរកមុខក្រុមព្រានទាំងនោះ មកផ្ដន្ទាទោសបានឬយ៉ាងណា។ ចំណែកនាងខ្លួនឯង បន្ទាប់ពីបាននៅសម្រាកក្នុងមន្ទីរពេទ្យក្រុមស៊ីដនី អស់រយៈពេលមួយថ្ងៃនោះមក នាងបានត្រឡប់ទៅប្រទេសញ៉ូហ្សេឡេនវិញ ជាមួយក្ដីសង្ឃឹមថា របួសនៅលើរាងកាយ នឹងអាចជាសះស្បើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...