ហ្វេសប៊ុក ហ៊ុន សែន ថា​ឲ្យ​យក​ចិត្ត​ទុក​ដាក់ លើ​វិស័យ​ទេសចរណ៍

ការប្រកួតប្រជែងជាមួយប្រទេសអាស៊ានទាំង១០ និងការបំផុសឲ្យយុវជនចាប់យកឱកាសឲ្យបាន ពីសក្ដានុពល​ទេសចរណ៍។ ទាំងនេះជាអត្ថន័យដកស្រង់មួយចំនួន ដែលទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរ។ តែសម្រាប់ក្រុមអ្នករិះគន់វិញ បានថ្លែងថា សក្ដានុពលដែលមានចេញពីវិស័យនេះ មានសម្រាប់​តែ​លោក សុខ គង់ និងមន្ត្រីពុករលួយមួយចំនួនប៉ុណ្ណោះ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រកួតប្រជែងជាមួយប្រទេសអាស៊ានទាំង១០ និងការបំផុសឲ្យយុវជនចាប់យកឱកាសឲ្យបាន ពីសក្ដានុពល​ទេសចរណ៍។ ទាំងនេះជាអត្ថន័យដកស្រង់មួយចំនួន ដែលទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរ។ តែសម្រាប់ក្រុមអ្នករិះគន់វិញ បានថ្លែងថា សក្ដានុពលដែលមានចេញពីវិស័យនេះ មានសម្រាប់​តែ​លោក សុខ គង់ និងមន្ត្រីពុករលួយមួយចំនួនប៉ុណ្ណោះ។


អ្នកទេសចរណ៍ចិន ទៅទស្សនាប្រាង្គប្រាសាទអង្គរ ក្នុងខេត្តសៀមរាប។ (រូបថត kilometres-et-megapixels.com)

វិស័យទេសចរណ៍ - ថ្មីៗនេះក្នុងទំព័រហ្វេសប៊ុកមួយ ដែលត្រូវបានគេស្គាល់ថា ជារបស់នាយកករដ្ឋមន្រ្តីហ៊ុន សែន (Samdech Hun Sen, Cambodian Prime Minister) បានសរសេរនៅក្នុងទំព័ររបស់ខ្លួនថា «កម្ពុជាត្រូវការធនធាន​មនុស្សច្រើន សំរាប់​ការងារទេសចរណ៍។ យើងមានប្រាសាទបូរាណល្អប្រណីតរាប់ពាន់ និង មានតំបន់ប្រវត្តិសាស្រ្ត​ជាច្រើន ដែល​កំពុង​ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ។»

ក្នុងទំព័រហ្វេសប៊ុកដដែលបានសសេរថែមទៀតថា «នៅពេលដែលប្រទេសយើង ធ្វើសមាហរណកម្មសេដ្ឋកិច្ច​អាស៊ាន​នៅឆ្នាំ ២០១៥ ខាងមុខនេះ គឺនឹងមានការប្រកួតប្រជែងជាមួយពលរដ្ឋ មកពីគ្រប់បណ្តា​ប្រទេសទាំង១០ ដែល​គេ​អាច​មកដណ្តើម យកឱកាសការងារល្អៗពីប្រទេសយើង»។

គេរំពឹងទុកថា នៅឆ្នាំបន្តបន្ទាប់ទៀតចំនួនភ្ញៀវទេសចរណ៍នឹងកើនឡើង ហើយឆ្នាំ ២០២០ខាងមុខនេះ​អាចនឹង​កើន​ឡើងថែមទៀតដល់ ៨ លាននាក់។ ការរំពឹងទុក ដែលវានឹងបង្កើនការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ។ ទាក់ទងនឹង​បញ្ហានេះក្នុងទំព័រហ្វសប៊ុកដដែលនោះ ក៏បានសរសេដាស់តឿនដល់ប្រជាពលរដ្ឋ និងយុវជនខ្មែរថា «ដោយ​សារ​សក្តានុពលភាពលើវិស័យនេះកំពុងរីកចំរើន សូមប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្ស និស្សិត យកចិត្តទុកដាក់​​លើ​វិស័យទេសចរណ៍នៅប្រទេសយើងអោយបានខ្លាំង ព្រោះជាឱកាសសំរាប់ការងារ ក៏ដូចជាឱកាស​សំរាប់ប្រកប​របរ​ជំនួញអាជីវកម្ម លើវិស័យទេសចរណ៍»។

ជាការពិតហើយ ប្រទេសកម្ពុជា ជាប្រទេសដែលសំបូរទៅដោយប្រាសាទបុរាណជាច្រើន បានទាក់ទាញភ្ញៀវជាតិ និង​អន្តរជាតិជាច្រើន​អោយ​មកទស្សនានៅកម្ពុជា ហើយធ្វើឲ្យប្រទេសនេះរកបានចំណូលមិនតិចលានដុល្លារទេ សំរាប់​ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។ បើតាមការបញ្ជាក់របស់លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីកន្លងទៅ​ បាន​អោយដឹងថាក្នុងឆ្នាំ២០១៣ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានមកទស្សនាកម្ពុជាមានប្រហែល ៤,១ លាននាក់។ ភ្ញៀវដែលឈរលំដាប់លេខ​មួយគឺវៀតណាម លេខពីរចិន និងលេខបី កូរ៉េខាងត្បូង។

តែបើទោះជាតំបន់ទេសចរណ៍ទាំងនោះ បានរកចំណូលយ៉ាងច្រើនសំរាប់សេដ្ឋកិច្ចកម្ពុជា តែមានមតិអ្នករិះគន់ ក៏ដូច​ជានៅតាមបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនដែរ យល់ថា ថវិការមួយចំណែក«ធំ» ដែលបានមកពីវិស័យនេះ មិន​មែនយកមកអភិវឌ្ឍន៍ប្រទេសជាតិនោះទេ តែបែរជាយកមកបំរើបក្សពួកខ្លួន និងបាត់បង់ទៅក្នុងអំពើពុករលួយ។

ព្រះសង្ឃមួយអង្គល្បីព្រះនាមខាងការរិះគន់មិនសំចៃមាត់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលបានបង្ហោះនៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ព្រះអង្គដែរនោះ មានសង្ឃ​ដីការថា «ប្រាសាទអង្គរវត្តដែលគ្រប់គ្រងដោយ លោកឧកញ៉ា សុខ គង់ បានយកលុយចែកជាចំណែក មួយចំណែក​អោយទៅយួនហាណូយ និងមួយចំណែកយកទៅចិញ្ចឹមបក្សប្រជាជន និងមួយចំណែកទៀត​យកមកថែរក្សា​ប្រាសាទ​អង្គរ»។

ព្រះអង្គមានការព្រួយបារម្ភណ៍ថែមទៀត ចំពោះចំណូលដែល​បានមកពីភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមិន​បាន​យក​មកថែរក្សាកេរដំណែលទាំងនោះ អោយនៅគង់ដល់មនុស្សជំនាន់ក្រោយ «បើសំបុត្រពីភ្ញៀវបរទេស២០ដុល្លា គេ​យកថែរក្សាអង្គរតែ២ដុល្លានោះទេ ហើយសល់ប៉ុន្មានយកទៅចិញ្ចឹមបក្សប្រជាជន និងយួនហាណូយ៕»

-----------------------------------------------
ដោយ  ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...