អាសឺណល​ចុក​ឈាម ព្រោះ​ហង្ស​ក្រហម​ថា​​លក់ ល្វីស ស្វារែស ៥៥​លាន​ផោន​វិញ

ក្លិបហង្សក្រហមលីវើភូល (Liverpool) បានធ្វើឲ្យក្លិបកាំភ្លើងធំអាសឺណល (Arsenal) ចុកឈាមយ៉ាងខ្លាំង បន្ទាប់ពីពួកគេនិយាយថា ពេលនេះពួកគេត្រូវការ ៥៥លានផោនវិញ សម្រាប់ខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) ខណៈដែលអាសឺណល ព្រមឲ្យ៤០លានផោនហើយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្លិបហង្សក្រហមលីវើភូល (Liverpool) បានធ្វើឲ្យក្លិបកាំភ្លើងធំអាសឺណល (Arsenal) ចុកឈាមយ៉ាងខ្លាំង បន្ទាប់ពី​ពួកគេ​និយាយថា ពេលនេះពួកគេត្រូវការ ៥៥លានផោនវិញ សម្រាប់ខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) ខណៈដែល​អាសឺណល ព្រមឲ្យ៤០លានផោនហើយ។


ល្វីស ស្វារ៉ែស កីឡាករខ្សែរប្រយុទ្ធរបស់ ក្រុមបាល់ទាត់លីវើភូល។

គួររំឮកថា កាលពីមុនក្លិបលីវើភូល បានប្រកាសថា ពួកគេនឹងយល់ព្រមលក់ស្វារែស បើក្រុមណាមួយ ហ៊ានឲ្យតម្លៃ៤០​លានផោន។ ប៉ុន្តែកន្លងមក ក្លិបអាសឺណល បានដេញថ្លៃ២ដងហើយ ពោលគឺ ៣៥លានផោន (បដិសេធ), ៣៧,៥លាន​ផោន (បដិសេធ) ហើយកាលពីយប់មិញ គ្រូបង្វឹកអាសឺណល លោកអាសិង វិងហ្គឺ (Arsene Wenger) បានសម្រេចចិត្ត​ឲ្យ​៤០ផោនពេញ ប៉ុន្តែក្លិបលីវើភូល បែរជាប្តូរចិត្តវិញថា ពេលនេះពួកគេត្រូវការ ៥៥លានផោន។

គ្រូបង្វឹកលីវើភូល លោកប្រេដិន រ៉ដចឺ (Brendan Rodgers) បាននិយាយថា៖ «នៅពេលដែលយើងឃើញថ អេឌីសិន កាវ៉ានី (Edinson Cavani) ផ្ទេរទៅកាន់ក្រុមប៉ារីស (PSG) ក្នុងតម្លៃ៥៥លានផោន ស្វារែសក៏មានតម្លៃដូចគ្នា ព្រោះពួកគេ​ជា​កីឡាករ​ដែលមានភាពប៉ិនប្រសព្វដូចគ្នា។ ការដេញថ្លៃរបស់ក្រុមអាសឺណល មិនសមនឹងសមត្ថភាពរបស់កីឡាករនោះទេ។»

បុរសវ័យ៤០ឆ្នាំ (រ៉ដចឺ) បានបន្តថា៖ «គោលដៅរបស់យើង យើងមិនចង់លក់កីឡាករល្អៗក្នុងក្រុមចេញនោះទេ ព្រោះយើង​កំពុងតែចង់ពង្រឹកក្រុមបន្ថែម។ យើងកំពុងតែត្រៀមលុយទិញកីឡាករល្អៗចូល ដោយមិនគិតថា នឹងលក់គាត់ (ស្វារែស) ចេញឡើយ។ តាមពិត យើងបានទទួលការដេញថ្លៃពីគេមែន ប៉ុន្តែយើងមិនយល់ព្រមទេ។»

មិត្តរួមក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ របស់ស្វារែស, អេឌីនសិន កាវ៉ានី បានចាកចេញពីក្រុមណាប៉ូលី (Napoli) ទៅចូលរួម​ជាមួយក្រុមម្ចាស់ជើងឯកបារាំង ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) កាលពីថ្ងៃអង្គារ៏កន្លងទៅ។

ខណៈដែលបានលឺសម្តីរបស់លោករ៉ដចឺ និយាយដូចនោះ កាន់តែធ្វើឲ្យអាសឺណលមានក្តីព្រួយបារម្មណ៏ថា ពួកគេអាចនឹង​បាត់បង់ឱកាសទិញយកកីឡាករសំខាន់ៗ ដែលជាគោលដៅចំបងរបស់ក្លិបដូចជា ស្វារែស, វ៉ែន រ៉ូនី (Wayne Rooney) និង​ហ្គុនស្សាឡូ ហៃហ្គូន (Gonzalo Higuain) ជាដើម។

លោកវីងហ្គឺ ពេលនេះកំពុងតែនៅក្នុងប្រទេសជប៉ុន ខណៈដែលក្រុមរបស់លោកកំពុងតែត្រៀមប្រកួតមិត្តភាពនៅទីនោះ ហើយគាត់នឹងប្រឈមមុខនឹងសំនួររបស់អ្នកគាំទ្រជាច្រើន ដែលចោទសួរពីការពន្យាពេល នៃការទិញខ្សែប្រយុទ្ធចូល​ក្រុម។

លោករ៉ដចឺ បាននិយាយនៅក្នុងប្រទេសឥណ្ឌូនេស៊ី មុនពេលក្រុមរបស់លោកត្រូវប្រកួតនៅក្នុងទីក្រុងចាកាតា នៅថ្ងៃសៅរ៏​ចុងសប្តាហ៏នេះថា៖ «លីវើភូល ជាក្លិបដ៏ធំមួយ នៅលើពិភពលោក។ យើងមានការប្រកួតប្រជែងធំៗ និងមានគូប្រជែង​ខ្លាំងៗ ដូច្នេះយើងមិនចង់លក់កីឡាករល្អៗរបស់យើងចេញនោះទេ យើងចង់រក្សាពួកគេនៅជាមួយក្រុមបន្តទៀត»៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...