សម រង្សី៖ រដ្ឋ​សភា​ឯក​បក្ស ជា​សភា​«បក្ស» តែ​មិន​មែន​សភា​ជាតិ​ទេ

សភាជាតិដែលកើតឡើងដោយ«ឯកបក្ស» តាមការកោះអញ្ជើញដោយព្រះមហាក្សត្រ ដូចអ្វីដែលបានគ្រោងទុក នៅ​ថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០០៣ខាងមុខនេះ ដោយមិនមានការចូលរួមពីសមាជិកតំណាងរាស្រ្តជាប់ឆ្នោត របស់បក្ស​ប្រឆាំង​ជិតពាក់កណ្តាលនោះ មិនអាចចាត់ទុកថាជាសភាជាតិបានទេ។ នេះជាការអះអាងរបស់លោកសម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង។ លោកបានចាត់ទុករដ្ឋសភាដែលនឹងបង្កើតឡើងដោយឯកបក្សនាពេលខាងមុខនេះ ជាសភា«បក្ស»ប្រជាជន​កម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: September 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សភាជាតិដែលកើតឡើងដោយ«ឯកបក្ស» តាមការកោះអញ្ជើញដោយព្រះមហាក្សត្រ ដូចអ្វីដែលបានគ្រោងទុក នៅ​ថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០០៣ខាងមុខនេះ ដោយមិនមានការចូលរួមពីសមាជិកតំណាងរាស្រ្តជាប់ឆ្នោត របស់បក្ស​ប្រឆាំង​ជិតពាក់កណ្តាលនោះ មិនអាចចាត់ទុកថាជាសភាជាតិបានទេ។ នេះជាការអះអាងរបស់លោកសម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង។ លោកបានចាត់ទុករដ្ឋសភាដែលនឹងបង្កើតឡើងដោយឯកបក្សនាពេលខាងមុខនេះ ជាសភា«បក្ស»ប្រជាជន​កម្ពុជា។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែត ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ៖ បើរដ្ឋសភាដែលនឹងបង្កើតឡើងក្នុងថ្ងៃខាងមុខនេះដោយ«ឯក»បក្ស ដែលមានតែគណបក្សប្រជាជន​កម្ពុជាតែ«មួយ»មែននោះ (វា)ជាសភា«បក្សប្រជាជន»មិនមែនជាសភាជាតិ សភាតំណាងឲ្យឆន្ទះប្រជាពលរដ្ឋទាំងមូល​នោះទេ ព្រោះថាឆន្ទៈប្រជារាស្រ្តពាក់កណ្តាលទៀត មិនបានគាំទ្រនោះឡើយ ដូច្នេះជាសភាមួយ«ខុសច្បាប់» និង​មិន​អាចទទួលយកបានឡើយ។ ការអះអាងបែបនេះលោក សម រស្ស៊ី បានបញ្ជាក់ថា(វា)រំលោភ ទៅលើមានត្រាមួយ​នៃ​រដ្ឋធម្មនុញ្ញដែលបានចែងថា ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និង​តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស (…)។»

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី«គោលជំហរ»របស់គណបក្សសង្គ្រោះជាតិ នៅស្នាក់ការគណបក្សសង្គ្រោះជាតិ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យកាលពីថ្ងៃទី២០ ខែកញ្ញាព្រឹកម៉ិញនេះ លោក សម រង្ស៊ី ក៏បានបង្ហាញនូវមាត្រា​មួយចំនួន​នៃ​រដ្ឋធម្មនុញ្ញដែលគណបក្សលោកបានគោរព គោរពតាមឆន្ទៈរាស្រ្ត និងគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

លោក សម រង្សីបានបង្ហាញនូវមាត្រា៥១ថ្មី នៃរដ្ឋធម្មនុញ្ញថា ព្រះរាជាណាចក្រ កម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ​សេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនា នៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួន តាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង សាលាជម្រះក្ដី។

លោកបន្ថែមថាតាមមាត្រា១៥៣ថ្មី នៃរដ្ឋធម្មនុញ្ញដដែលបានចែងថា «ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើ​បានឡើយកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។»

ជាមួយគ្នានេះលោកបានបន្ថែមថា សម្លេងដែលគណបក្សសង្គ្រោះជាតិទទួលបាន តំណាងឲ្យប្រជាពលរដ្ឋ​ពាក់កណ្តាល​«នគរ»។ ដូច្នេះសភាជាតិអាចដំណើរការទៅបាន ទាល់់តែមានតំណាងប្រជាពលរដ្ឋទូទាំងនគរនោះចូលរួម។ មាន​តំណាងប្រជារាស្រ្តស្របតាមឆន្ទៈម្ចាស់ឆ្នោត នៅក្នុងរដ្ឋសភា នោះទើបអាចចាត់ទុកថាមានការឯកភាពជាតិ។ ដូច្នេះ​លោកបានចាត់ទុកថា រដ្ឋសភាជាតិដែលមានតែតំណាងឆន្ទះរាស្រ្តត្រឹមតែបាក់កណ្តាលនោះ គេអាចហៅបានថា​ជា​ប្រទេសគ្មានការ«ឯកភាពជាតិ»នោះឡើយ។

ចំពោះតំណាងរាស្រ្តដែលត្រូវចូលប្រជុំសភាដំបូងនោះបើមិនមានវត្តមានចំនួន១២០រូបយ៉ាងតិចនោះទេ ក៏ជាការ​រំលោភ​លើមាត្រា៧៦ នៃរដ្ឋធម្មនុញ្ញនោះដែរ។ លោកបញ្ជាក់ថាតាមមាត្រា៧៦នេះចែងថា «រដ្ឋសភា មានសមាជិកតំណាង​រាស្ត្រ​យ៉ាងតិច ១២០ រូប។ តំណាងរាស្ត្រ ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់»។

ប្រធានបក្សប្រឆាំងរូបនេះបានសង្កត់ធ្ងន់ថា បើ«សភាជាតិ» នៅតែដំណើរការនៅថ្ងៃទី២៣ ខែកញ្ញា នោះ ជាការបង្ហាញ​ឲ្យ​ឃើញថា គណបក្សប្រជាជនកម្ពុជាទៅវិញទេដែលជាអ្នក«រំលោភ» និង«ជាន់ឈ្លី» ទៅលើច្បាប់កំពូលរបស់ជាតិ​ត្រង់​មាត្រាប្រាំបួនដែលបានចែងថា«ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅ​នៃ​អំណាចសាធារណៈឲ្យមានភាព«ទៀងទាត់»។

លោកបានពន្យល់យ៉ាងដូច្នេះថា «ការប្រព្រឹត្តទៅយ៉ាងទៀងទាត់ យ៉ាងរលូន នៃអំណាចសាធារណៈ ក្នុងស្ថាប័នជាតិដែល​មានរដ្ឋសភា។ ឥឡូវរលូនកន្លែងណា យ៉ាងទៀងទាត់កន្លែងណា មានវិបត្តិមិនត្រូវគ្នា សភាមិនអាចដំណើរការបាន ក្នុង​ប្រទេសជាតិដែលមានវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ ដែលមានព្រះមហាក្សត្រជាអ្នកធានា។ (…) ឯកភាពក៏មិនទាន់មាន ឯ​ដំណើរការរលូនក៏មិនមាន ព្រះមហាក្សត្រមិនអាចគង់ជាអាជ្ញាកណ្តាលបាននោះទេ។»

លោកសម រង្ស៊ី បន្តរថា គណបក្សសង្គ្រោះជាតិគោរព និងការពារព្រះមហាក្សត្រ យើងគោរពរដ្ឋធម្មនុញ្ញទាំងអស់គ្នា។ លោកបានរម្លឹកក្នុងអំឡុងឆ្នាំ២០០៣ថា អង្គព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានបញ្ជាក់យ៉ាង​ដូច្នេះថា «មិនសព្វ​ ព្រះទ័យក្នុងការចូលប្រជុំសភាទេ ដែលមានគណបក្សតែមួយ លោកថាអត់ទេ មិនអាចធ្វើដូច្នេះកើតទេ លោករង់ចាំ​ទាល់​តែ​គណបក្សទាំងអស់រួមគ្នា ចូលប្រជុំទាំងអស់គ្នា ទើបលោកយាងធ្វើជាព្រះរាជអធិបតីភាពនៃសភាព ព្រោះព្រះអង្គជា​ព្រះមហាក្សត្រនៃខ្មែរទាំងអស់ទូទាំងប្រទេស»។

សូមរម្លឹកថា ដំណើរការនៃកិច្ចប្រជុំសភាជាតិដំបូងនេះ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជ​សារ​ចំនួនពីរលើកក្នុងការកោះអញ្ជើញតំណាងរាស្រ្តទាង១២៣រូប ដែលមកបីគណបក្សសង្គ្រោះជាតិ៥៥រូប និងគណបក្ស​ប្រជាជនកម្ពុជា ៦៨រូប ដើម្បីមកចូលរួមប្រជុំនៃកិច្ចដមណើរការសភាដំបូងនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខនេះ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គផងដែរ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...