ព្រះអង្គម្ខាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្វើ​កូដកម្ម​អត់​សោយ​អាហារ ?

ដំណឹងធ្លាក់មកភ្លាមៗ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ថាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទ្រង់នឹងធ្វើកូដកម្ម មិនសោយក្រយ៉ា នៅមុខព្រះបរមរាជវាំងនេះ ដែលកូដកម្មនេះ នឹងចាប់ផ្ដើមនៅម៉ោងវេលា១០ព្រឹកនេះ។ ប៉ុន្តែបំណងរបស់ព្រះអង្គម្ចាស់ ទំនងជាមិនបានសម្រេចទេ ដោយហេតុថា ច្រកនៅជុំវិញព្រះបរមរាជវាំងទាំងប៉ុន្មាន ត្រូវបិទជិតទាំងអស់។
Loading...
  • ដោយ: ដ. កែវ
  • កែប្រែចុងក្រោយ: September 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងធ្លាក់មកភ្លាមៗ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ថាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទ្រង់នឹងធ្វើកូដកម្មមិនសោយ​ក្រយ៉ា នៅមុខព្រះបរមរាជវាំងនេះ ដែលកូដកម្មនេះ នឹងចាប់ផ្ដើមនៅម៉ោង១០ព្រឹក ថ្ងៃទី២០ខែកញ្ញានេះ។ ប៉ុន្តែបំណង​របស់ព្រះអង្គ​ម្ចាស់ ទំនងជាមិនបានសម្រេចទេ ដោយហេតុថា ច្រកនៅជុំវិញព្រះបរមរាជវាំងទាំងប៉ុន្មាន ត្រូវបិទជិត​ទាំង​អស់។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។ (រូបថត samjamphoto.com)

ទីក្រុងប៉ារីស៖ នៅលើទំព័រទ្វីសធើរ របស់លោកស្រី មូរ សុខហួរ បានសរសេរជាសារខ្លីមួយថា «#Princetomico to go on #hungerstrike at 10am today at shrine in front of #royalpalace» ដែលមានន័យជាខេមរភាសាដូច្នេះ «ព្រះអង្គ​ម្ចាស់ ធម្មិកោ នឹងធ្វើកូដកម្មមិនសោយក្រយ៉ា នៅម៉ោង១០ព្រឹកនេះ នៅមុនព្រះបរមរាជវាំង»។

ប៉ុន្តែនៅបន្តិចក្រោយមក លោកស្រីបានសរសេរបន្ថែមទៀតថា «#Princetomico looking for way to #palace. ALL gates blocked» ដែលបានសេចក្ថីថា «ព្រះអង្គម្ចាស់ កំពុងស្វែងរកច្រកចូលទៅកាន់ព្រះបរមរាជវាំង ព្រោះដោយគ្រប់​ច្រកទាំងអស់ ត្រូវបានបិទ»។

ទាក់ទងដោយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ព្រះអង្កម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទ្រង់បានមានបន្ទូលបញ្ជាក់ការពិតពី​ព័ត៌មាន​ខាងលើនេះ តែព្រះអង្គមិនបានធ្វើអត្ថាធិប្បាយអ្វីច្រើនទាក់ទងនឹងបញ្ហានេះទេ។ ព្រះអង្គម្ចាស់បានសុំឲ្យអ្នកសារព័ត៌មាន ធ្វើដំណើរទៅកាន់រម្យនីយដ្ឋាន វត្តភ្នំ មុខនាឡិកាធំ ដើម្បីទ្រង់នឹងថ្លែងឲ្យបានក្បោះក្បាយពីបញ្ហានេះ ដោយទ្រង់បាន​បង្ហើបថា ទ្រង់អាចនឹងរៀបចំធ្វើអ្វីមួយនៅទីនោះ។

បណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក ដែលផ្សាយជាលក្ខណៈឯកជន បាននិយាយតៗគ្នាថា កូដកម្មតមក្រយ៉ា​របស់​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មការ នេះ គឺដើម្បីទាមទារ យុត្តិធម៌នៃសន្លឹកឆ្នោត ជូនពលរដ្ឋជនរួមជាតិ ដែលត្រូវបាន គ.ជ.ប «បន្លំ»។

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មិនអាចសុំប្រតិកម្មភ្លាមៗ ពីមន្ត្រីគ.ជ.ប ជុំវិញការចោទប្រកាន់ខាងលើ និងពីសំណាក់​អាជ្ញាធរជុំវិញការបិទផ្លូវ នៅគ្រប់ច្រកទៅកាន់ព្រះបរមរាជវាំងនោះ បាននៅឡើយ។ ព័ត៌មានបន្ថែម នឹងជម្រាបជូនក្នុង​ពេលបន្តិចទៀត៕

--------------------------------------------------------
ដោយៈ ដ. កែវ - ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...