តើ​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​មាន​សមត្ថ​កិច្ច​ធ្វើ​អ្វី​ខ្លះ​?

របបសភានិយម ត្រូវបានរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាឆ្នាំ១៩៩៣ កំណត់ទុក ក្នុងនោះមាន នាយករដ្ឋមន្រ្តីចេញពីសភាជា​ប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ។ បើគិតចាប់ពីរដ្ឋធម្មនុញ្ញត្រូវបានអនុម័ត្រ មកទល់ច្ចុប្បន្ន ប្រទេស​កម្ពុជាទើបតែមាននាយករដ្ឋមន្រ្តីពីរនោះទេ គឺសម្តេច ក្រុមព្រះនរោត្តម ឬណរិទ្ធ បានក្លាយជានាយករដ្ឋមន្រ្តីអាណត្តិទី១ បានមួយរយៈ និងក្រៅពីនេះ កាន់កាប់ដោយលោក ហ៊ុន សែន ទាំងអស់។ តើនៅក្នុងច្បាប់ បានតម្រូវឲ្យនាយករដ្ឋមន្រ្តី​ធ្វើអ្វីខ្លះ?
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: September 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

របបសភានិយម ត្រូវបានរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាឆ្នាំ១៩៩៣ កំណត់ទុក ក្នុងនោះមាន នាយករដ្ឋមន្រ្តីចេញពីសភាជា​ប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ។ បើគិតចាប់ពីរដ្ឋធម្មនុញ្ញត្រូវបានអនុម័ត្រ មកទល់ច្ចុប្បន្ន ប្រទេស​កម្ពុជាទើបតែមាននាយករដ្ឋមន្រ្តីពីរនោះទេ គឺសម្តេច ក្រុមព្រះនរោត្តម ឬណរិទ្ធ បានក្លាយជានាយករដ្ឋមន្រ្តីអាណត្តិទី១ បានមួយរយៈ និងក្រៅពីនេះ កាន់កាប់ដោយលោក ហ៊ុន សែន ទាំងអស់។ តើនៅក្នុងច្បាប់ បានតម្រូវឲ្យនាយករដ្ឋមន្រ្តី​ធ្វើអ្វីខ្លះ?


ខាងមុខ៖ លោក ហេង សំរិន (ខាងឆ្វេង) និងលោក ហ៊ុន សែន ក្នុងថ្ងៃបើកនិតិកាលទីប្រាំនៃរដ្ឋសភា ថ្ងៃទី២៣​ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ដើម្បីស្រាយចម្ញល់នេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមបកស្រាយជូនដូចខាងក្រោម។

យោងទៅតាមច្បាប់ ស្តីអំពីការ​រៀបចំនឹងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្តី ដែលរដ្ឋសភា បានអនុម័ត នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៩៤ ត្រង់ជំពូកទី ២ ចាប់ពីមាត្រា ៨ ដល់មាត្រា ១៨ បានចែងអំពីសមត្ថកិច្ចរបស់នាយករដ្ឋមន្រ្តីមានជាអាទិ៍៖

  • នាយករដ្ឋមន្រ្តីជាប្រមុខរដ្ឋាភិបាល មានភារៈទទួលខុសត្រូវរួមជាមួយសមាជិកទាំងឡាយនៃរាជរដ្ឋាភិបាល ចំពោះ​មុខរដ្ឋសភា អំពីនយោបាយទទៅ និងសកម្មភាពរបស់រាជរដ្ឋាភិបាល។
  • នាយករដ្ឋមន្រ្តីដឹកនាំគណៈគណរដ្ឋមន្រ្តី ចាត់ចែង បញ្ជារាល់សកម្មភាពរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ។
  • នាយករដ្ឋមន្រ្តីជាអ្នកកោះប្រជុំគណៈរដ្ឋមន្រ្តី និងជាអធិបតីនៃអង្គប្រជុំ។ អង្គប្រជុំគណៈរដ្ឋមន្រ្តី សម្រេច​ដោះស្រាយ​រាល់កិច្ចការទូទៅ របស់រាជរដ្ឋាភិបាល។ បើនាយករដ្ឋមន្រ្តីរវល់ អាចប្រគល់សិទ្ធិឲ្យ ឧបនាយករដ្ឋមន្រ្តីណាមួយ កោះ​ប្រជុំនិងធ្វើជាអធិបតីអង្គ ប្រជុំអន្តរក្រសួង ប៉ុន្តែអង្គប្រជុំដែលគ្មានវត្តមាននាយករដ្ឋមន្រ្តីនេះ គ្មានសិទ្ធសម្រេច​កិច្ចការ​តាងនាមរាជរដ្ឋាភិបាលបានឡើយ។
  • នាយករដ្ឋមន្រ្តីដឹកនាំការចរចារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត បច្ចេកទេស និងការពារប្រទេស។ នាយករដ្ឋមន្រ្តី អាចប្រគល់សិទ្ធិ ឲ្យសមាជិករាជរដ្ឋាភិបាល​ណាម្នាក់​ជាអ្នកចរចា និងជាអ្នកចុះហត្ថលេខា។
  • នាយករដ្ឋមន្រ្តីជាអ្នកចុះហត្ថលេខាលើអនុក្រឹត្យ សេចក្តីសម្រេច និងសារាចររបស់គណៈរដ្ឋមន្ត្រី ។ លិខិតបទដ្ឋាន​នានាដែលមានអនុភាពទូទៅរបស់រាជរដ្ឋាភិបាលត្រូវតែបានចុះក្នុងព្រះរាជកិច្ច។
  • នាយករដ្ឋមន្រ្តីលើកសំណើរដល់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឲ្យកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ លើកសំណើរ​ស្តីពីសេចក្តីព្រាងច្បាប់ និងសំណើរតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ច ជាសមាជិករាជរដ្ឋាភិបាល​ ជូនរដ្ឋសភា​ដើម្បី​អនុម័ត។ នាយករដ្ឋមន្រ្តីលើកសំណើរថ្វាយ ព្រះមហាក្សត្រ តែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ច ដោយព្រះរាជក្រិត្យ​នូវ​មន្រ្តីស៊ីវិលនិងយោធាដូចតទៅ៖
    • ទេសាភិបាល ទេសាភិបាលរងធានាគារជាតិនៃកម្ពុជា
    • ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សានាយករដ្ឋមន្រ្តី
    • អគ្គលេខាធិការរាជរដ្ឋាភិបាល
    • អគ្គលេខាធិការក្រសួង អគ្គនាយកក្រសួង
    • ប្រតិភួរាជរដ្ឋាភិបាល
    • អភិបាលខេត្ត រាជធានី
    • ឯកអគ្គរាជទូត
    • ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព
    • នាយអគ្គសេនាធិការនិងនាយអគ្គសេនាធិការរង
    • ចុងក្រោយឋានន្តរស័ក្តិចាប់ពីឧត្តមសេនីយ៍ឡើងទៅ។

  • នាយករដ្ឋមន្រ្តី តែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ចដោយអនុក្រិត្យនូវមន្រ្តីជាន់ខ្ពស់ស៊ីវិល យោធា មន្រ្តីការទូត និង​អភិបាលរង ខេត្ត ក្រុង អភិបាលស្រុកខណ្ឌ ។​​​​​​
  • ក្នុងករណីពិសេស ឬប្រធានសក្តិ នាយករដ្ឋមន្រ្តីមានសិទ្ធិបញ្ជាចំណាយក្រៅពីការកំណត់នៅក្នុងថវិកាជាតិ ដើម្បី​ដោះស្រាយកិច្ចការចាំបាច់និងបន្ទាន់ រួចត្រូវរាយការណ៍ជូនរដ្ឋសភាភ្លាម។
  • នាយករដ្ឋមន្រ្តីដឹកនាំការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី។
  • ក្នុងពេលដែលនាយករដ្ឋមន្រ្តីអវត្តមាន ឧបនាយករដ្ឋមន្រ្តីទទួលការងារជំនួស​តាមការប្រគល់សិទ្ធិចំពោះ​មុខពី​នាយករដ្ឋមន្រ្តី៕

---------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...