គ.ជ.ប ទទួល​ជួប​តំណាង​គណបក្ស​ទាំង​ពីរ​ជជែក​រឿង​គណៈកម្មការ​ចម្រុះ

គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលិខិតនៅល្ងាចថ្ងៃទី០២ខែសីហានេះ ដើម្បីអញ្ជើញឲ្យតំណាង គណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះជាតិ មកទីស្នាក់ការនៅថ្ងៃទី០៣ខែសីហា ស្អែកឡើង វេលាម៉ោង០៩ព្រឹក ដើម្បីរៀបចំគណៈកម្មការចម្រុះមួយ ធ្វើការស៊ើបអង្កេត និងធ្វើរបាយការណ៍ អំពីភាពមិនប្រក្រតី នៃការបោះឆ្នោតជ្រើសរើស​តំណាងរាស្ត្រ និតិកាលទីប្រាំកាលពីថ្ងៃទី២៨ខែកក្កដានេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: August 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីបំផុតទៅ ដំណាក់កាលដែលឈានទៅដល់ ការបង្កើតគណៈកម្មការចម្រុះ បានចេញជារូបរាងបណ្ដើរៗហើយ។ យើងនឹងចាំ​មើលតទៅទៀត ថាតើគណៈកម្មការនេះ នឹងមានសមសភាពបែបណា ហើយនឹងកំណត់អាយុកាល និងធ្វើការងារ​របស់​ខ្លួន​បានយ៉ាងដូចម្ដេច។

គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលិខិតនៅល្ងាចថ្ងៃទី០២ខែសីហានេះ ដើម្បីអញ្ជើញឲ្យ​តំណាង គណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះជាតិ មកទីស្នាក់ការនៅថ្ងៃទី០៣ខែសីហា ស្អែកឡើង វេលា​ម៉ោង០៩ព្រឹក ដើម្បីរៀបចំគណៈកម្មការចម្រុះមួយ ធ្វើការស៊ើបអង្កេត និងធ្វើរបាយការណ៍ អំពីភាពមិនប្រក្រតី នៃការ​បោះឆ្នោតជ្រើសរើស​តំណាងរាស្ត្រ និតិកាលទីប្រាំកាលពីថ្ងៃទី២៨ខែកក្កដានេះ។

ក្នុងន័យនេះ គ.ជ.ប ទំនងជាបានទទួលស្គាល់ថា មានភាពមិនប្រក្រតីបានកើតឡើង នៅក្នុងអំឡុងពេលនៃការបោះឆ្នោត កន្លងមក។ នៅក្នុងលទ្ធផលបឋម គណបក្សធំពីរ បានប្រកាសទាមទារជ័យជំនះដាក់គ្នាទៅវិញទៅមក។ គណបក្ស​ប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាខ្លួនឈ្នះកៅអីបាន ៦៨អសនៈ ខណៈដែល​គណបក្សសង្គ្រោះជាតិបានតែ៥៥អសនៈ។ ប៉ុន្តែខាងគណបក្សសង្គ្រោះជាតិវិញ បាននិយាយថាខ្លួនឈ្នះបាន ៦៣កៅអី លើគណបក្សកាន់អំណាចដែលទទួលបានតែ៦០កៅអីប៉ុណ្ណោះ។

បន្ទាប់ពីការបោះឆ្នោតបានមួយថ្ងៃ គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសបដិសេធមិន ទទួលស្គាល់ផងដែរ នូវលទ្ធផល​បឋមរបស់ គ.ជ.ប ដែលផ្ដល់តួលេខដូចទៅនឹង ការប្រកាសរបស់គណបក្សប្រជាជន ហើយទាមទារឲ្យបង្កើតនូវ​គណៈកម្មការចម្រុះមួយ ដែលមានសមាសភាពមកពីគណបក្សធំទាំងពីរ គជប អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ​នោះផង។ ប៉ុន្តែគណបក្ស​នេះ មិនបាន​បដិសេធបេក្ខភាពតំណាងរាស្ត្រ ដែលខ្លួនទទួលបានអសនៈនៅរដ្ឋសភានោះទេ។

ប៉ុន្តែខាងគណបក្សប្រជាជន ទំនងជាចង់ឲ្យមានយន្ដការជាតិ ច្រើនជាងគណៈកម្មការមួយ ដែលមានសមសភាព​ចូល​រួមពី​អន្តរជាតិមកចូលអន្តរគមន៍។

សូមភ្ជាប់នូវលិខិតរបស់គជប ចុះថ្ងៃទី០២ខែសីហា ដូចតទៅ៖

----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...