ជាម យៀប៖ រដ្ឋ​សភា​ដំបូង​ជា​រដ្ឋសភា​«ពេញ​លក្ខណៈ»​ច្បាប់

គណបក្សប្រជាជនគោរពច្បាប់មួយរយភាគរយ គោរពតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត គោរពតាមព្រះរាជសារព្រះមហាក្សត្រនរោត្តម សីហ មុនី និងគោរពតាមមាត្រា៨២ថ្មី នៃរដ្ធធម្មនុញ្ញ។ នេះជាការលើកឡើងរបស់លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋសភាទើបនឹងតែងតាំងថ្មី។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: September 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សប្រជាជនគោរពច្បាប់មួយរយភាគរយ គោរពតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ច្បាប់ស្តីពីការបោះឆ្នោត ជ្រើស​តាំងតំណាងរាស្រ្ត គោរពតាមព្រះរាជសារ ព្រះមហាក្សត្រនរោត្តម សីហ មុនី និងគោរពតាមមាត្រា៨២ថ្មី នៃរដ្ធធម្មនុញ្ញ។ នេះជាការលើកឡើងរបស់លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋសភាទើបនឹងតែងតាំងថ្មី។


រូបថតអនុស្សាវរីយ៍រវាងព្រះមហាក្សត្រ និងក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប បញ្ជាក់ថា ក្នុងកិច្ចដាក់ឲ្យដំណើរការ នៃកិច្ច​ប្រជុំរដ្ឋសភាដំបូងនេះ គណបក្សប្រជាជនកម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជូនទៅតាមច្បាប់ គោរពតាមព្រះរាជតម្រិះ​នៃអង្គ​ព្រះមហាក្សត្រ ដែលព្រះអង្គបានព្រះរាជទាន នូវព្រះរាជសារ«កោះ»អញ្ជើញតំណាងរាស្រ្ត ដែលបានប្រកាសដោយ គ.ជ.ប ជាផ្លូវការកាលពីថ្ងៃទី៨ ខែកញ្ញា ទាំង១២៣រូប ដើម្បីបើកសម័យប្រជុំសភាដំបូងនៅពីថ្ងៃទី២៣ ខែកញ្ញាកន្លងមក​នេះ​នៅ​ក្នុងមន្ទីររដ្ឋសភា ក្រោមព្រះរាជអធិតីនៃអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះបានបញ្ជាក់ថា ការ​បើកកិច្ចប្រជុំសភាដំបូងនេះ គណបក្សប្រជាជនកម្ពុជាបានអនុវត្តទៅតាមមាត្រា៨២ថ្មី នៃរដ្ឋធម្មនុញ្ញដែលបានចែងថា «រដ្ឋសភាបើកសម័យប្រជុំដំបូងហុកសិបថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។» លោកបន្ថែមថា «នេះជាការគោរពតាមទាំងស្រុង ហើយសូមធ្វើការប្តេជ្ញាចិត្តនឹងការពារនូវលទ្ធផលនៃការបោះឆ្នោត ក៏​ដូចជាការការពារយ៉ាងដាច់ខាងនូវរបបរាជានិយម ការពារយ៉ាងដាច់ខាតនូវអង្គព្រះមហាក្សត្រ»។

លោកបានបន្តរថា ក្នុងកិច្ចប្រជុំរដ្ឋសភាដំបូង ដែលមានលោក ហេង សំរិន ក្នុងវ័យចាស់ជាងគេធ្វើជាព្រឹទ្ធិសមាជិកនោះ ក៏​បានសម្រេចនូវសុពលភាព១២៣រូប ទៅតាមអ្វីដែលព្រះករុណាបានកោះអញ្ជើញនោះ ដែលមានសមាជិក​មកពីគណបក្ស​ប្រជាជនកម្ពុជា៦៨រូប និងខាងគណបក្សសង្គ្រោះជាតិចំនួន៥៥រូប។

លោកបានបញ្ជាក់ ចំពោះការបើកកិច្ចប្រជុំសភាលើកដំបូងនេះថា ដោយសំអាងលើការប្រការលទ្ធផលបោះឆ្នោតដោយ គ.ជ.ប ដែលមានការត្រួតពិនិត្យ និងសម្រេចរហូតដល់ទៅបួនថ្នាក់ (ការិយាល័យថ្នាក់ភូមិ, គណកម្មការបោះឆ្នោត​ថ្នាក់​ឃុំ-សង្កាត់, ថ្នាក់ខេត្ត-ក្រុង-រាជធានី និងថ្នាក់ជាតិ) និងមានថ្នាក់ទីប្រាំមួយទៀតដែលត្រូវគោរពតាមនោះ គឺការសម្រេច​របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូល ធ្វើការដោះស្រាយរាល់វិវាទទាំងឡាយណា ដែលពាក់ព័ន្ធនឹងការបោះ​ឆ្នោត ទាំងសកលនិងអសកល ហើយសេចក្តីសម្រេចនៃស្ថាប័នកំពូលមួយនេះ ជាសេចក្តីសម្រេចបិទផ្លូវតវ៉ា។

លោកបានបញ្ជាក់ថា ថ្ងៃបើកកិច្ចប្រជុំសភាដំបូងនោះក៏មានបណ្តាអង្គទូតនានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ចូលរួម​ជាភ្ញៀវកិត្តិយសផងដែរ ទោះបីជាមិនមានការទទួលស្គាល់ ផ្នែកផ្លូវចិត្តក៏ដោយ តែនេះក៏បង្ហាញថា គណបក្សប្រជាជន​មិន​មែនជាអ្នក«ទៅលួចទៅប្លន់»សន្លឹកឆ្នោតនោះទេ។

ទស្សនាវដ្តីមិនអាចសុំប្រតិកម្ម ពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានទេក្នុងល្ងាចនេះដោយ​លោក​ពុំទទួលទូរស័ព្ទ។ ទោះជាយ៉ាងណាក៏ដោយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៥ ខែកញ្ញា លោកសម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋសភាកន្លងមកនេះ ជាការរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ រួមជាមួយនឹង​ការបង្កើតរដ្ឋាភិបាល និងរដ្ឋសភាផងដែរ ដែលធបានធ្វើការបោះឆ្នោត ជា«កញ្ចប់»នោះ។ លោកបានបន្តរថា សម្រាប់​គណបក្សសង្គ្រោះជាតិ មិនទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាល ហើយក៏មិនសហការជាមួយដែរ ព្រោះ(វា)កើតឡើង​ដោយឯកបក្ស និងខុសពីខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ព្រមទាំងបន្តរស្វែងរកការពិត រកយុត្តិធម៌ជូន​ម្ចាស់ឆ្នោត។ បន្ថែមលើនេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានបន្តរថា តំណាងរាស្រ្តនៃគណបក្ស​សង្គ្រោះជាតិទាង៥៥រូប បន្តរគោរពតាមឆន្ទៈម្ចាស់ឆ្នោត គោរពតាមគោលការប្រជាធិបតេយ្យសេរីពហុបក្ស និង​រដ្ឋធម្មនុញ្ញ។

នាយកប្រតិបត្តិអង្គការនិកហ្វិច(NICFEC) លោក ហង្ស ពុទ្ធា យល់ថាទោះបីជាមានរដ្ឋសភា និងរដ្ឋាភិបាលកើត​ហើយ​ក៏​ពិតមែន តែក្នុងនោះមានភាពមិនគ្រប់គ្រាន់ និងពេញលក្ខណៈច្បាប់នៅឡើយទេ ព្រោះមានតែ«បក្សតែមួយ»។ លោក​បន្ត​ថា «បើសង្គមមានប្រជាធិបតេយ្យ ត្រូវតែមានការចូលរូមទាំងពីរបក្សទើបគ្រប់គ្រាន់។ (…) ការបោះឆ្នោត(វា)ពហុបក្ស តែ​ការបង្កើតរដ្ឋសភានិងរដ្ឋាភិបាល (វា)ឯកបក្ស អញ្ចឹងមិនគ្រប់គ្រាន់ក្នុងដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ (…) បក្សទាំងពីរត្រូវតែប្រើភាសារបើកចំហរទ្វា ធ្វើការចរចារ ដោយគិតផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ នេះទើប​ជាចំណុចសំខាន់។»

នាយកប្រតិបត្តិអង្គការ ដែលធ្វើការស្និតនឹងការបោះឆ្នោតរូបនេះ បានបញ្ជាក់ចំពោះការចរចារថា «ត្រូវយកបញ្ហាទាំងសង​ខាងដាក់លើតុ និងធ្វើ​សម្បទានឲ្យគ្នាទៅវិញទៅមក ដែលអាចឲ្យភាគីទាំងសងខាងអាចទទួលយកបាន កុំបន្តរនូវភាព​រឹង​ត្អឹងតឹងតែងរៀងៗខ្លួន ដោយមិនព្រមបន្ទន់ឥរិយាបទនោះ ដែល នឹងបន្តរឲ្យមានភាពជាប់គាំងផ្នែកនយោបាយ ទោះបី​ជា​មានរដ្ឋសភា ឬ​រដ្ឋាភិបាលហើយក៏ដោយ។»

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...