កីឡាករ ដេវីដ ល្វីស នៅព្រហ្មចារីយ៍«ស្អាត»នៅឡើយ!
ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទាក់ទងនឹងកីឡាករ ដេវីដ ល្វីស អាយុ២៨ឆ្នាំ ដែលទាត់នៅខ្សែរការពារ ឲ្យក្រុមបាល់ទាត់ប៉ារីស បានធ្វើឲ្យអ្នកផងយល់ថា កីឡាករអាយុ២៨ឆ្នាំរូបនេះ នៅព្រហ្មចារីយ៍នៅឡើយ។ នេះបើតាមការផ្សាយ ឲ្យដឹង របស់សារព័ត៌មាន El Mundo Deportivo របស់ប្រទេសអេស្ប៉ាញ។
សារព័ត៌មានបានសរសេរឲ្យដឹងថា កីឡាករ ដេវីដ ល្វីស ដែលមានសញ្ជាតិប្រេស៊ីល គឺជាអ្នកមានជំនឿយ៉ាងស៊ប់ ទៅលើសាសនាគ្រីស្ដ៍ និងថែមជាសមាជិកម្នាក់ នៅក្នុងចលនាមួយ ដែលមានឈ្មោះថា «ខ្ញុំសម្រេចចិត្តរង់ចាំ (Yo elegi esperar)»។ ចលនានោះ មានគោលការណ៍ ចង់រក្សាទុកនូវសមាជិករបស់ខ្លួន ឲ្យជៀសចេញឲ្យឆ្ងាយ ពីការរួមភេទ នៅមុនអាពាហ៍ពិពាហ៍។
ដូច្នេះ ក្នុងនាមជាសមាជិកមួយរូប របស់ចលនានេះ កីឡាករដ៏ល្បី ដេវីដ ល្វីស ទំនងជាបានសម្រេចចិត្ត នៅរង់ចាំថ្ងៃដែលកីឡាករ ត្រូវចូលរោងការ ជាមួយសង្សាចាស់វស្សារបស់ខ្លួន នាង សារ៉ា ម៉ាឌើរ៉ា (Sara Madeira) ជាមុនសិន [...]