ជូសេ ម៉ូរីញ៉ូ៖ ចន ម៉ាតា និងដេវីដ ល្វីស មិនទៅណាទេ

គ្រូបង្វឹកឆែលស៊ី លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា កីឡាករទាំង២រូប ទាំង ដេវីដ ល្វីស (David Luiz) និងចន ម៉ាតា (Juan Mata) និងមិនចាកចេញពីក្លិបនោះទេ បើទោះបីជាមាន សេចក្តីរាយណ៏ថា ពួកគេទាំង២នាក់ អាចនឹងចាកចេញពីកីឡាដ្ឋានស្តេមហ្វដប្រិជ្ជ (Stamford Bridge) នៅរដូវក្តៅនេះក៏ដោយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកឆែលស៊ី លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា កីឡាករទាំង២រូប ទាំង ដេវីដ ល្វីស (David Luiz) និងចន ម៉ាតា (Juan Mata) និងមិនចាកចេញពីក្លិបនោះទេ បើទោះបីជាមាន សេចក្តីរាយណ៏ថា ពួកគេទាំង២នាក់ អាចនឹង​ចាកចេញពីកីឡាដ្ឋានស្តេមហ្វដប្រិជ្ជ (Stamford Bridge) នៅរដូវក្តៅនេះក៏ដោយ។

សេចក្តីរាយណ៏កាលពីថ្ងៃពុធ បានលើកឡើងថា ក្លិបឆែលស៊ី បានធ្វើការដោះដូរគ្នាជាមួយក្លិបម៉ែនឆេស្ទើ យូណៃធីត (Manchester United) រវាង ម៉ាតា ឬល្វីស និងថែមលុយប្រមាណ ១០លានផោនទៀត ដើម្បីយកខ្សែប្រយុទ្ធ វ៉ែន រ៉ូនី (Wayne Rooney)។

ភ្លាមៗនោះ ក្លិបឆែលស៊ីមិនពេញចិត្តទេ ចំពោះសេចក្តីរាយការណ៏មិនពិតទាំងនោះ ហើយលោកម៉ូរីញូ ក៏បានចេញមក​បក​ស្រាយថា គាត់បានដេញថ្លៃកីឡាកររ៉ូនីមែន ប៉ុន្តែគាត់ពុំបានចង់ដោះដូរកីឡាកររូបណាមួយនោះទេ គ្រាន់តែដេញថ្លៃជា​ទឹកប្រាក់សុទ្ធតែប៉ុណ្ណោះ។

កីឡាករទាំង២រូប របស់ឆែលស៊ី ម៉ាតា និងល្វីស បានពាក់ព័ន្ធនឹងការផ្ទេរចេញពីក្រុម​នៅភាគខាងលិចទីក្រុងឡុង​ដ៏​យ៉ាង​ខ្លាំង នៅរដូវក្តៅនេះ។

ក្លិបម្ចាស់ជើងឯកអេស្ប៉ាញ បាសេឡូណា (Barcelona) បានរាយការណ៏ថា ពួកគេចាប់អារម្មណ៏កីឡាករទាំង២ ខណៈ​ដែលនៅ​សប្តាហ៏នេះក្លិបម៉ែនញូ ក៏បានរាយការណ៏ថា ពូកគេក៏ចាប់អារម្មណ៏ខ្សែការពារ ល្វីសដែរ។

មានអ្នកកាសែតជាច្រើនចោទសួរទៅលោកម៉ូរីញ៉ូថា តើម៉ាតា និងល្វីស អាចនឹងចាកចេញពីឆែលស៊ី នៅរដូវក្តៅនេះទេ? គ្រូបង្វឹករូបនោះ បានឆ្លើយតបថា៖ «អត់ទេ! អត់ទេ! ពួកគេមិនទៅណានោះទេ ពួកគេនឹងនៅបន្តនៅទីនេះ។»

ខ្សែការពារ​កណ្តាលអន្តរជាតិប្រេស៊ីល (ល្វីស) បាននិយាយនៅក្នុងសន្និសិតកាសែត ក្នុងប្រទេសប្រេស៊ីលថា គាត់មិន​សប្បាយចិត្តទេ នៅពេលដែលលឺដំណឹងថា គាត់ទាក់ទងនឹងការចាកចេញពីក្រុមតោខៀវ។ ហើយគាត់បាននិយាយថា គាត់រីករាយនៅទៅនោះ និងចង់លេងនៅទីនោះបន្តទៀត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...