អាជ្ញាធរថា ចោរប្លន់ធនាគារអស់ទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ
នគរបាលជាតិ បានអះអាងថា កម្លាំងអាជ្ញាធរមូលដ្ឋាន បានត្រឹមតែចុះទៅពិនិត្យ នៅកន្លែងកើតហេតុ បន្ទាប់ពីកើតហេតុរួចប៉ុណ្ណោះ។ គឺហេតុការណ៍ នៃការប្លន់ប្រដាប់អាវុធមួយ ដែលបានកើតឡើង ទៅលើធនាគារ ឈ្មោះ «RHB Indochina Bank (អ អេច ប៊ី ឥណ្ឌូឆៃណា)» មានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន ដែលនៅជាប់ ជាមួយវិទ្យាស្ថានគណនេយ្យ វណ្ណដា។
ព័ត៌មានជំហានដំបូង ដែលទទួលបាន ពីប្រភពនគរបាល បានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ប្រមាណជា ១រសៀល ថ្ងៃព្រហស្បត្តិ៍ ខែសីហា ឆ្នាំ២០១៨នេះ។ ចោរប្រដាប់អាវុធ ដែលប្រហែលជាមានគ្នា ៥នាក់ និងអាវុធ ២ដើម បានដើរចូលទៅក្នុងធនាគារខាងលើ និងប្លន់យកប្រាក់អស់ប្រមាណជា ១០ម៉ឺនដុល្លារ មុននឹងជិះគេចខ្លួនចេញទៅ «ដោយសុវត្ថិភាពបំផុត»។
សន្តិសុខយាមការពារធនាគារ ត្រូវបានសាកសួរ ដោយមន្ត្រីមានសមត្ថកិច្ចក្នុងពេលក្រោយកើតហេតុ និងបានអះអាងថា នៅមុនពេលកើតហេតុ [...]