រន្ធគូថ​បុរស​ម្នាក់​នេះ មាន​មាស​«ច្រើន​គីឡូ»

នៅក្នុងរយៈពេល៥ខែ បុគ្គលិកម្នាក់របស់ស្ថាប័នជាតិ ខាងបោះពុម្ភរូបិយវត្ថុ របស់ប្រទេស​កាណាដា បាន​លួច​មាស​ជា​កាស អស់​ជា​ច្រើន​គីឡូ ពី​កន្លែង​ធ្វើការ​របស់​ខ្លួន។ បុគ្គលិករូបនេះ មានបច្ចេកទេស​ដ៏​ពិសេស​មួយ ក្នុង​ការ​នាំ​មាស​នេះ ចេញ​ទៅ​ខាង​ក្រៅ ដោយ​មិន​ឲ្យ​​មន្ត្រី​សន្តិសុខ​​ដឹង៖ នោះគឺយក​កាស​មាស​ទាំង​នោះ ដាក់​នៅ​ក្នុង​រន្ធ​គូថ​របស់​ខ្លួន មួយ​ថ្ងៃ​បន្តិចៗ។
រន្ធគូថ​បុរស​ម្នាក់​នេះ មាន​មាស​«ច្រើន​គីឡូ»
បុគ្គលិកជាប់សង្ស័យ ថាបាន«លួចមាស» ឈរសើច ឲ្យភ្នាក់ងារសន្តិសុខឆែកឆេរខ្លួន។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៩ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 14, 2016
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុគ្គលិកមួយរូប របស់ស្ថាប័នជាតិ «រូបិយវត្ថុ» របស់ប្រទេសកាណាដា ត្រូវបានតុលាការក្រុង «Ottawa» រក​ឃើញ​កាល​ពីថ្ងៃពុធ​សប្ដាហ៍មុន ថាមានទោស ពីបទ«លួចមាស» របស់ស្ថាប័នរបស់ខ្លួន។ បុគ្គលិកម្នាក់នេះ ជា​បុរស​ស្បែក​ខ្មៅឈ្មោះ «Lester Lawrence»។ រវាងពីខែវិច្ឆិកា ឆ្នាំ២០១៤ មកទល់នឹងខែមិនា ឆ្នាំ២០១៥ លោក «Lester Lawrence» បានលួចមាស​មានតម្លៃ​ជា​ទឹក​ប្រាក់ ប្រមាណជា១៨០ ០០០ដុល្លារ។

វិធីសាស្ត្រលួចមាស ដ៏អស្ចារ្យ!

នៅក្នុងរយៈពេលនោះ លោក «Lester Lawrence» អាយុ៣៥ឆ្នាំ តែងធ្វើការតែឯង នៅក្នុងរោងជាង​ចម្រាញ់​មាស ដែលដាក់ក្រោម​ការត្រួតពិនិត្យ ផ្នែកសន្តិសុខ​ដ៏ខ្ពស់បំផុត។ សឹងជារៀងរាល់ថ្ងៃ បុរសរូបនេះ តែង​លួច​មាស​​ដាក់​ក្នុង​ខ្លួន​ចំនួន ២១០ក្រាម យក​ចេញ​ទៅ។ អ្នកស៊ើបអង្កេតបានរកឃើញ ស្រោមដៃធ្វើ​ពី​សារជាតិ​​ជ័រទន់ជាច្រើន និង​​ប្រេង​រំអិល នៅក្នុងទូ ដាក់សម្ភារៈបុគ្គលិក​ផ្ទាល់ខ្លួន របស់លោក «Lester Lawrence»។

តាមពិតទៅ បុគ្គលិកកំហិលរូបនេះ បានប្រើរបស់របរខាងលើ ដើម្បីចាប់ញាត់កាសមាស ដាក់ចូល​ទៅ​ក្នុង​«រន្ធគូថ»​របស់ខ្លួន។ វាប្រាកដណាហើយថា នៅពេល​ចេញ​ពីធ្វើការម្ដងៗ ទ្វាត្រួតពិនិត្យលោហធាតុ របស់​មន្ត្រី​សន្តិសុខ បានលោតឲ្យសញ្ញាឡើង។ ប៉ុន្តែលោក «Lester Lawrence» បានពន្យល់ភ្នាក់ងារសន្តិសុខថា ទ្វា​ត្រួត​ពិនិត្យនោះ បានឲ្យសញ្ញាខុស។

មន្ត្រីធនាគារឆ្ងល់

រឿងរ៉ាវបានបែកធ្លាយ នៅពេលដែលបុរស «Lester Lawrence» តែងយកមូលប្បទានប័ត្រ ដែលមាន​ទឹក​ប្រាក់ ៧០០០ដុល្លារ មកដាក់នៅក្នុងគណនីធនារគាររបស់ខ្លួន ជាញឹកញាប់។  ជាពិសេសទៅទៀតនោះ មូលប្បទាន​ប័ត្រ​ទាំង​នោះ ត្រូវបានចេញ ដោយហាង​ទទួលទិញ​មាស​មួយ​កន្លែង ដែលស្ថិតនៅក្បែរនោះដែរ។ ហេតុការណ៍​នេះ បានបង្កជាចម្ងល់ ទៅដល់មន្ត្រីធនាគារ ឲ្យចោទជាសំនួរឡើង និងសម្រេចប្ដឹងនគរបាល​នៅ​ទី​បំផុត បន្ទាប់​ពី​មន្ត្រី​រូប​នោះ​ដឹងថា បុរសដែលយកមូលប្បទានប័ត្រមកដាក់ ជាបុគ្គលិករបស់ស្ថាប័ន «រូបិយវត្ថុជាតិ» របស់​ប្រទេស​កាណាដា៕

» បទយកការណ៍ របស់ទូរទស្សន៍កាណាដា ពីករណីដ៏ហួសចិត្តនេះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...