ញ៉ូហ្សេឡែន ស្នើ ហ៊ុន សែន ឲ្យស្ដារនីតិសម្បទា CNRP ដើម្បីប្រជាធិបតេយ្យស្របច្បាប់
នៅក្នុងសេចក្ដីថ្លែងការណ៍មួយច្បាប់ ដែលចេញផ្សាយ ដោយក្រសួងការបរទេស នៃប្រទេសញ៉ូហ្សេឡែន បានស្រង់សំដីរដ្ឋមន្ត្រីការបរទេស លោក វីនស្ដុន ភីតធើរ (Winston Peter) មកសរសេរថា៖ «ដើម្បីឲ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យស្របច្បាប់ វាមានសារសំខាន់ណាស់ ដែលសម្លេងប្រឆាំង ដ៏ធំអាចត្រូវបានគេស្តាប់ឮ។ ប្រទេសញូហ្សេឡែន ស្នើដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យស្តានីតិសម្បទា របស់គណបក្សប្រឆាំងដ៏ធំ ឡើងវិញ និងដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា។»។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏មានសក្ដានុពល ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយកាលពីខែវិច្ឆិកា ជាមួយនឹងការហាមឃាត់មន្ត្រីគណបក្ស ១១៨នាក់ ពីជីវភាពនយោបាយ [...]