បើក​យន្ដហោះ​ខុស​ផ្លូវ ដើម្បី​សង្គ្រោះ​ជីវិត​«ឆ្កែ»​មួយ​ក្បាល

ក្រុមហ៊ុន អ៊ែរកាណាដា (Air Canada) បានប្រកាសថា អ្នកបើកបររបស់ខ្លួន បានបង្ហោះយន្ដហោះរបស់ខ្លួន ខុស​ពី​ផ្លូវ​ហោះ​ហើរ​​ធម្មតា ដើម្បីអនុញ្ញាត ឲ្យសត្វឆ្កែមួយក្បាល អាចធ្វើដំណើរដោយស្រួលបាន។ ឆ្កែដែលបានធ្វើដំណើរ តាម​យន្ដហោះ​កាល​ពី​ថ្ងៃ​ពុធ​នេះ មាន​ឈ្មោះ «Simba»។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៧ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 19, 2015
  • ប្រធានបទ: រំជួលចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលដែលយន្ដហោះ បានហោះចេញពីរដ្ឋធានី តេលអាវីវ (Tel-Aviv ប្រទេសអ៊ីស្ត្រាអែល) ឆ្ពោះទៅកាន់​រដ្ឋធានីតូរ៉ុងតូ (Toronto ប្រទេសកាណដា) នៅលើអាកាសហើយនោះ អ្នកបើកបរយន្ដហោះ បានដឹងថា នៅ​ក្នុង​បន្ទប់ដាក់សម្ភារៈ របស់យន្ដហោះ មានបញ្ហាដោយម៉ាស៊ីនកម្ដៅមួយ បានខូច ដែលអាចធ្វើឲ្យ​សីតុណ្ហភាព នៅទីនោះ​អាចចុះត្រជាក់ជាង ១០អង្សាសេ។

លក្ខត្តិកៈផ្ទៃក្នុងរបស់ក្រុមហ៊ុន អ៊ែរកាណាដា បានចែងថា ប្រសិនជាសត្វធ្វើដំណើរក្នុងយន្ដហោះ ​ដោយដាក់​នៅក្នុងបន្ទប់ ផ្ទុកសម្ភារៈនោះ សីតុណ្ហភាពនៅទីនោះ មិនត្រូវឲ្យចុះទាប ជាង១០អង្សានោះឡើយ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ លោក ភីធើរ ហ្វីតប៉ាទ្រីក (Peter Fitzpatrick) បានពន្យល់ថា អ្នក​បើកបរដឹងពីសីតុណ្ហភាព នឹងត្រូវធ្លាក់ចុះក្រោម១០អង្សាសេ នៅពេលដែលយន្ដហោះ ហោះឆ្លងកាត់​មហា​សាគរអាត្លង់ទិក។ ជាមួយនឹងសីតុណ្ហភាពដ៏ត្រជាក់នេះ ឆ្កែ«Simba» អាចនឹងស្លាប់។

លោក ហ្វីតប៉ាទ្រីក បានរៀបរាប់ទៀតថា ដូច្នេះអ្នកបើកបរ បានសម្រេចចិត្តប្ដូរផ្លូវយន្ដហោះបន្តិច ដើម្បី​បញ្ជា​យន្ដហោះ ឲ្យទៅចុះចតនៅព្រលានយន្ដហោះ ក្រុង ហ្វ្រង់ហ្វ័រ (Francfort ប្រទេសអាល្លឺម៉ង់) ដើម្បីឲ្យសត្វ​ឆ្កែ​អាចធ្វើដំណើរ ជាមួយជើងហោះហើរផ្សេងទៀត ដែលមានសុវត្ថភាព និងសីតុណ្ហភាព ដូចមានចែង​ក្នុង​លក្ខត្តិកៈ។ ជាលទ្ធផល សត្វឆ្កែបានមកដល់ព្រលានយន្ដហោះ តូរ៉ុងតូ ដូចការគ្រោងទុក តែយឺត​ជាង​យន្ដហោះ​មុន តែ៧៥នាទីប៉ុណ្ណោះ។

អ្នកនាំពាក្យបានថ្លែងឲ្យដឹងថា៖ «យើងបានដឹងយ៉ាងច្បាស់ថា វាជាគុណវិបត្តិ (ដែលបានប្ដូរផ្លូវហោះហើរ) សម្រាប់​អ្នកដំណើរទាំងអស់របស់យើង តែផ្ទុយទៅវិញ ប្រតិកម្មរបស់អ្នកដំណើរ មានលក្ខណៈជាវិជ្ជមាន សឹង​តែទាំងអស់គ្នា ជាពិសេសនៅពេល ដែលពួកគេដឹងថា ឆ្កែមួយក្បាលបានស្ថិតក្នុងគ្រោះថ្នាក់»។

បន្ទាប់ពីបានទទួលឆ្កែរបស់ខ្លួន នៅព្រលានយន្ដហោះ នារដ្ឋធានីតូរ៉ុងតូ រួចហើយ បុរសជាម្ចាស់ឆ្កែ បាន​ថ្លែង​ប្រកាសថា «Simba» ត្រូវបានលោក និងគ្រួសារស្រឡាញ់ និងចាត់ទុក ដូចជាកូនម្នាក់អញ្ចឹង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...