ជិះ​រថយន្ដ​កាត់​អគ្គិភ័យ​ឆេះ​ព្រៃ​ដ៏​ព្រឺ​ព្រួច៖ ​ដូច​ភ្លើង​ឆេះ​កល្ប?

អគ្គិភ័យឆេះព្រៃ នៅក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក មានភាពសន្ធោសន្ធៅខ្លាំងក្លា និងបានបំផ្លិចបំផ្លាញ ព្រៃ​ឈើ​រាប់​ពាន់​ហិច​តា និងផ្ទះសម្បែងរាប់សិបខ្នង ឲ្យក្លាយជាផេះផង់។ ជនរងគ្រោះម្នាក់ ដែលជិះរថយន្ដ គេច​ចេញ​ពី​ហេតុការណ៍​នេះ បាន​ឆ្លៀត​ឱកាស​ថត​ជា​វីដេអូ ដើម្បី​ឲ្យ​ពិភពលោក​បាន​ដឹង ថាតើទំហំនៃការឆេះព្រៃនៅទីនោះ មាន​លក្ខណៈ​បែប​ណា។
រូបភាពឆ្លងកាត់ភ្លើងឆេះព្រៃ ដែលធ្វើឲ្យគេស្រម័យ ទៅនឹងទិដ្ឋភាពនៃភ្លើងឆេះកល្ប។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២០ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 28, 2015
  • ប្រធានបទ: គ្រោះអគ្គិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«បើករថយន្ដឆ្លងកាត់ព្រៃ ដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ» ជាចំណងជើងវីដេអូ ដែលជនជាតិ​អាមេរិក​រស់​នៅ ក្នុងរដ្ឋកាលីហ្វ័នីមួយរូប បានដាក់បង្ហោះ កាលពីសប្ដាហ៍កន្លងមកនេះ ដោយបង្ហាញឲ្យឃើញ នូវ​រូប​ភាព​ភ្លើង«ឆេះកាល» ដ៏គួរឲ្យព្រឺព្រួច។ វីដេអូនេះត្រូវបានថត នៅពេលដែលជនជាតិអាមេរិករូបនោះ បានជិះ​រថយន្ដ​គេចចេញ ពីភ្លើងឆេះព្រៃ ដែលបានបំផ្លាញព្រៃឈើ ជាច្រើនហិចតា នៅក្នុងរដ្ឋកាលីហ្វ័នី។

បើតាមការអះអាង របស់ម្ចាស់វីដេអូ បានឲ្យដឹងថា លោកបានគេចចេញ ពីក្រុង «Middletown» នៅយប់​ថ្ងៃ​សៅរ៍វេលាម៉ោង ប្រមាណជា ២០និង៣០នាទី។ ផ្ទះសម្បែងរាប់រយខ្នង ត្រូវបានឆេះខ្ទេច ទៅជាធ្យូង បង្ក​ឡើងពីភ្លើងឆេះព្រៃ ដែលបានលាតសន្ធឹងដល់ទៅជាង ១៦ហិចតា គ្រាន់តែក្នុងរយៈពេល មួយចុង​សប្ដាហ៍​ប៉ុណ្ណោះ។ អ្នករស់នៅក្នុងតំបន់ ត្រូវបានអាជ្ញាធរបញ្ជា ឲ្យចាកចេញ ខណៈអភិបាលរដ្ឋកាលីហ្វ័នី បាន​ប្រកាស​ដាក់តំបន់នោះ ស្ថិតក្នុងភាពអាសន្ន។

សូមបញ្ជាក់ដែរថា នៅក្នុងព្រឹត្តិការណ៍ភ្លើងឆេះព្រៃនេះ អ្នកពន្លត់អគ្គិភ័យចំនួនជាង ៥៥០០នាក់ ត្រូវបាន​បញ្ជូនទៅធ្វើអន្តរាគមន៍ នៅផ្ទាល់កន្លែង ប៉ុន្តែភ្លើងនៅតែបន្តឆេះ រាលដាលខ្លាំងឡើងៗ នៅពេលនោះ បណ្ដាល​ពីមូលហេតុ នៃភាពរាំងស្ងួត ដែលកើតមានតាំងពី៤ឆ្នាំមកហើយ៕


» វីដេអូបន្ថែម ពីព្រឹត្តការណ៍ដដែល៖



Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...