មានលិង្គប្រវែងជាង ៤៨សម៖ បំបែកឯកត្តកម្មពិភពលោក?
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៧ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 20, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក រ៉ូប៊ែរតូ អេស្គីវែល កាប្រឺរ៉ា (Roberto Esquivel Cabrera) រស់នៅក្នុងរដ្ឋកាវីឡា (Coahuila) ផ្នែកឦសាននៃប្រទេសម៉ិចស៊ិក បានរងគ្រោះនូវពិការភាពមួយ ដ៏ចម្លែក។ ក្នុងអាយុ៥២ឆ្នាំ លោក រ៉ូប៊ែរតូ មានលិង្គដ៏ធំមួយ ដែលមានប្រវែង ៤៨,២១សង់ទីម៉ែត្រ ហើយដែលធ្វើឲ្យលោកពិបាក ក្នុងការរស់នៅ ដូចជាបុរសធម្មតា។ ប៉ុន្តែលោក ចេះតែឆ្ងល់ដែរថា ហេតុអ្វីភាពអស្ចារ្យនេះរបស់លោក មិនត្រូវបានសៀវភៅឯកត្តកម្មពិភពលោក ដែលហៅជាភាសាអង់គ្លេស «Guinness Book» ទទួលស្គាល់ជាលិង្គ ដែលធំជាងគេបង្អស់ នៅក្នុងពិភពលោក?
បន្ទាប់ពីឆ្លងកាត់ការពិនិត្យ ដោយមានទាំងការថតឆ្លុះនោះផង ទើបបុរសរូបនេះដឹងខ្លួនថា លិង្គរបស់លោក មិនជាអស្ចារ្យប៉ុន្មានឡើយ ដោយហេតុថា នៅពេលសម្រាកធម្មតា វាមានប្រវែងត្រឹមតែ ១៥,២៤សង់ទីម៉ែត្រប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក៏ប្រវែងនេះមានលក្ខណៈវែង ជាងបុរសធម្មតានោះដែរ ហើយវានឹងរិទ្ធតែស្ងប់ស្ងែងទៅទៀត នៅពេលប្រដាប់ភេទនេះ ឡើងរឹង ដោយសារវាអាចទម្លាក់ខ្លួន រហូតដល់ទៅក្រោមជង្គង់។
ពិការភាពដែលលោក រ៉ូប៊ែរតូ បានត្អូញត្អែរនោះ គឺទំហំលិង្គ ដ៏វែងនិងធំហួសហេតុនេះតែម្ដង ជាពិសេសលោកមិនអាចមាន ទំនាក់ទំនងខាងផ្លូវភេទជាមួយស្ដ្រី ដូចគេឯងបាន។
ក្រុមគ្រូពេទ្យបានផ្ដល់យោបល់ ឲ្យលោក រ៉ូប៊ែរតូ ធ្វើការវះកាត់លិង្គរបស់លោក ដោយចៀរចោល នូវបំពង់សីឡាំងរបស់លិង្គ ដែលមានតួនាទីទទួលឈាម មកពង្រឹងលិង្គ នៅពេលមានអារម្មណ៍។ ប៉ុន្តែការចៀរចោលនេះ មិនមានភាពងាយស្រួលប៉ុន្មានទេ នៅពេលដែលគ្រូពេទ្យដឹងថា លិង្គរបស់លោកមានទំងន់ ៩៥០ក្រាម (ជិតមួយគីឡូក្រាម) នៅពេលសម្រាក៕