សំនៀង​របស់ ខេម - នីសា សង្គ្រោះ​កុមារ បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី

សំនៀងដ៏ស្រទន់ របស់តារាចម្រៀង នៅផលិតកម្មថោន មិនត្រឹមតែអាច​ជួយ​សម្រួលអារម្មណ៍ អ្នកមានបញ្ហាស្នេហា ដោយបទមនោសញ្ចេតនានោះទេ ពេលនេះកញ្ញា សុគន្ធ នីសា រួមនឹងលោក ខេម បានបង្ហើរសំនៀង ជាមួយបទម្យ៉ាង បែបកំសត់ដែលមានន័យទាក់ទង ទៅនឹងមន្ទីពេទ្យគន្ធបុប្ផា ក្រោមចំណងជើងថា «គុន្ធបុប្ផា និងក្តីសង្ឃឹម»។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ១២ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 18, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បទ«គុន្ធបុប្ផា និងក្តីសង្ឃឹម» របស់ផលិតកម្មថោន ដែលបកស្រាយដោយលោក ខេម និងកញ្ញា សុគន្ធ នីសា នេះ និពន្ធដោយអ្នកនិពន្ធ យឹម តាស្រង់។ តាមពិតទៅចម្រៀងនេះ ត្រូវបានផលិតចេញតាំងពីជាងមួយឆ្នាំមុន នៅក្នុងអំឡុងពេលនៃយុទ្ធនាការសង្ក្រោះ មន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីមន្ទីរពេទ្យនេះ បានប្រកាសថា ខ្លួន​លែង​មានសមត្ថភាព អាចទប់ទល់រាល់ការចំណាយនានា នោះទៀតហើយ។ ប៉ុន្តែក្រុមអ្នកប្រើប្រាស់បណ្ដាញ​សង្គម ទើបនឹងយកចម្រៀងនេះ មកបង្ហោះសារជាថ្មី នៅលើទំព័រ ឬគណនីរបស់ពួកគេ ហើយបានធ្វើឲ្យ​ចម្រៀង​នេះ បង្កការចាប់អារម្មណ៍ឡើងវិញ។

អ្នកស្តាប់ភាគច្រើន បានសរសើរថា ជាមួយសម្លេងដ៏ស្រទន់ របស់តារាចម្រៀងទាំងពីរ បានធ្វើអត្ថន័យ បញ្ជាក់​ពីមន្ទីពេទ្យ «គុន្ធបុប្ផា» ដែលបានជួយជីវិតកុមារជាច្រើននាក់ ដោយមិនគិតកម្រៃនោះ កាន់តែមានន័យ​ខ្លាំង​ក្លា និងកាន់តែពិរោះឡើង។ អត្ថន័យ ដែលលើកឡើងថា កុមាររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ត្រូវបានជួយសង្គ្រោះ ឲ្យ​មាន​ជីវិត និងបានរកឃើញ នូវស្នាមញញឹមរបស់ពួកគេមកវិញ ដោយសារមន្ទីរពេទ្យនេះ។

អ្នកគាំទ្របទនេះមួយចំនួន បានសរសេរថា៖ «បទនេះពិរោះណាស់ យើងត្រូវតែរួមគ្នា សង្គ្រោះកុមារកម្ពុជា»។ យុវជនម្នាក់ទៀត បានសរសេរឡើងដែរថា៖ «ពិរោះ និងមានអត្ថន័យណាស់។ សូមជួយឧបត្ថម្ភ មន្ទីពេទ្យ​គន្ធបុប្ផា ដើម្បីសង្គ្រោះកុមារក្រីក្រនៅកម្ពុជា»។

គួរំលឹកថា មន្ទីពេទ្យគន្ធបុប្ផា ដែលមានលោកវេជ្ជបណ្ឌិត បេអាត រិឆ្នឺរ ប្រធាននិងជាស្ថាបនិកនោះ ត្រូវបាន​បង្កើត​ឡើង តាំងពីឆ្នាំ១៩៩២។ រហូតមកដល់បច្ចុប្បន្ន មន្ទីពេទ្យខាងលើ មានបុគ្គលិកពេទ្យប្រមាណ​២៥០០​នាក់ ដែលប្រចាំការរាល់ថ្ងៃ នៅក្នុងសេវាទទួលពិនិត្យព្យាបាលកុមារ ពីគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេស ដោយ​មិនគិតប្រាក់៕

-----------

» ចម្រៀង«គុន្ធបុប្ផា និងក្តីសង្ឃឹម» ដែលផ្សាយនៅលើគណនី យូធូប ផ្លូវការ របស់ផលិតកម្មថោន៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...