ម៉ម សូណង់ដូ៖ សកម្មភាព​​របស់ ហុង សុខហួរ ជា​ទង្វើ​ស្នេហា​ជាតិ

ប្រធានគណបក្សសំបុក្រឃ្មុំ សង្គមប្រជាធិបតេយ្យ ជាអ្នកទីមួយ ដែលចេញមុខជាសាធារណៈ ការពារ​សកម្មភាព ឬ​ការ​សរសេរ​របស់​លោក ហុង សុខហួរ ទាក់ទងនឹងព្រំដែនខ្មែរ ថាជាសកម្មភាព របស់​អ្នក​ស្នេហា​ជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១៧ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 18, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសម្បុកឃ្មុំ ប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសម្បុកឃ្មុំ បានធ្វើការ​ប្រៀបធៀបការចាប់ខ្លួន លោក ហុង សុខហួរ ដោយអាជ្ញាធរកម្ពុជានៅពេលនេះ ថាដូចទៅនឹងករណី នៃការ​ចាប់ខ្លួនលោក កាលពីប៉ុន្មានឆ្នាំមុន ដោយគ្រាន់តែលោក បានធ្វើការស្នើរដ្ឋាភិបាល ឲ្យយក«កោះត្រល់» ពី​ក្រោមការគ្រប់គ្រង ដោយប្រទេសវៀតណាម មកវិញ។ លោករំលឹកថា លទ្ធផលនាពេលនោះ លោកក៏ត្រូវ​បាន«ជាប់គុក» ឯកោះត្រល់ ស្ថិតនៅក្រោមការគ្រប់គ្រង របស់ប្រទេសវៀតណាមដដែល។

ថ្លែងមកកាន់អ្នកសារព័ត៌មាន នៅមុខសាលាដំបូងភ្នំពេញ កាលពីថ្ងៃអាទិត្យទី១៦ ខេសីហា ឆ្នាំ២០១៥ នេះ អតីតប្រធានស្ថានីយ៍វិទ្យុសំបុក្រឃ្មុំ បានបង្ហាញអត្ថន័យមួយចំនួន ដែលបានបង្ហោះ តាមទំព័រហ្វេសប៊ុក និង​ការចោ​ទប្រកាន់របស់តុលាការ ក៏ដូចជារដ្ឋាភិបាលថា ត្រូវធ្វើការសិក្សា និងស្វែងយល់ឲ្យបានស៊ីជម្រៅ​ជាង​នេះ លើពាក្យពេជ្រនីមួយ នៃការចោទប្រកាន់របស់ខ្លួន ដើម្បីជៀសវាងធ្វើការចោទប្រកាន់ និងឃុំខ្លួន​មនុស្ស​ម្នាក់ ដោយភាន់ច្រលំ និងអយុត្តិធម៌។

ជាមួយនឹងការអានតាមលិខិត ដែលប្រធានគណបក្សសំបុក្រឃ្មុំ សង្គមប្រជាធិបតេយ្យ បាន​«បោះពុម្ភ»​លើ​ក្រដាស ចេញមកកាន់នឹងដៃនេះ លោក ម៉ម សូណង់ដូ បានធ្វើការក្រើនរំលឹកឡើងវិញ ដល់តុលាការ ក៏ដូច​ជារដ្ឋាភិបាល នូវកំហុងឆ្គងពីអតីតកាល។ លោក សូណង់ដូ បានពន្យល់ថា៖ «ភាគីទាំងពីរ"នឹង"ធ្វើកិច្ចចចារ ដើម្បីចុះហត្ថលេខាសម្រាប់រំលាយ...។ រំលាយព្រំដែនខ្មែរយួននោះ ឲ្យចូលគ្នា។ តែបើពូមើលនិយាយន័យ ភាគីទាំងពី"នឹងធ្វើកិច្ចចរចា"។ ពាក្យ “នឹង” វាមិនមានការទៀងទាត់ទេ ប្រហែលជាមិនបានធ្វើវិញ។ ហេតុ​ដូច្នេះ​ពាក្យនេះ វាមិនធ្ងន់ធ្ងទេ។ ឯពាក្យ “ចរចា“ ក៏មិនធ្ងន់ធ្ងដែរ។ វាមិនចោទប្រកាន់ និងក៏មិនសន្និដ្ឋាន លើអ្វីមួយ​នោះ​ទេ។»

តែផ្ទុយទៅវិញ តែបើករណីនេះ លោក ហុង សុខហួរ បាននិយាយថា ភាគីទាំងពីរ«បានធ្វើកិច្ចចចារ» នោះ​ទើប​ចាត់ទុកថាជាការធ្ងន់។ លោក សូណង់ដូ បានបង្ហាញជំហរ ក្នុងការបកស្រាយនេះថា៖ «ពូមកនេះ មិនមែន​គាំទ្រ​នរណាទេ។ មកចង់ទាញអារម្មណ៍ សម្តេច ហ៊ុន សែន (នាយករដ្ឋមន្រ្តី ) និងតុលាការ សូមមេត្តា​ពិចារណា​ឲ្យ​បាន​ច្បាស់ មុននឹងកាត់ទោសពីណាមួយ។ ហើយខ្ញុំជាឧទាហរណ៍គំរូ ដែលគ្រោះថ្នាក់ដោយ​សារ​កាត់​ទោស ដោយគ្មានការពិចារណា។»

លោកបានលើកជាសំនួរ ជំនួសអ្នកសារព័ត៌មានថា បើសិនជាសួរលោកថា តើហេតុអ្វីបានជាលោក ហុង សុខហួរ សរសេរពាក្យអស់ហ្នឹង? លោកបានពន្យល់ថា ការសរសេររបស់លោកនេះ បានបង្ហាញនូវអារម្មណ៍ ដូចទៅនឹងអារម្មណ៍របស់លោក (ម៉ម សូណង់ដូ) ដោយភ័យខ្លាចប្រទេសវៀតណាម រំលាយព្រំដែនខ្មែរ និងបន្តយកដីខ្មែរតទៅទៀត។ លោកបន្ថែមថា៖  «ការចោទប្រកាន់លោក ហុង សុខហួរ ថាក្បត់ជាតិនោះ នៅ​“ឆ្ងាយពីក្បត់ជាតិ” ។ ពូថាទង្វើទាំងអស់នេះ សុទ្ធតែមានកាភ័យខ្លាចយួន យកទឹកដីខ្មែរថែមទៀត។ ដូច្នេះ​បើ​គាត់មានគំនិតអញ្ចឹង សុទ្ធសឹងជាសកម្មភាព ទង្វើរបស់អ្នកស្នេហាជាតិទេ មិនមែនជាអ្នកលក់ជាតិទេ។»៕


សូមស្តាប់ និងទស្សនាការបកស្រាយទាំងស្រុងដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...