ក្រុមនិស្សិត៖ ស្ត្រីអាចប្រឈមនឹងជំងឺមហារីកមាត់ស្បូន៥យ៉ាង
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ១៤ សីហា ២០១៥
- កែប្រែចុងក្រោយ: August 18, 2015
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការសិក្សាមួយ របស់ក្រុមមួយ ដែលដាក់ឈ្មោះខ្លួនឯង នៅលើបណ្ដាសង្គម ថាជា«និស្សិតវេជ្ជសាស្រ្តកម្ពុជា» បានបង្ហាញឲ្យឃើញថា ស្រ្តីទាំងអស់ដែលធ្លាប់ ឬកំពុងមានការរួមភេទ សុទ្ធមានការប្រឈមមុខ នឹងបញ្ហាជំងឺមហារីកមាត់ស្បូន។ ខាងក្រោម ជាសញ្ញាបញ្ជាក់ថា ស្រ្តីទាំងនេះ មានបញ្ហាប្រឈមកម្រិតខ្ពស់ នឹងត្រូវមានការការពារ សុខភាពមាត់ស្បូន ឲ្យបានល្អ។
១. ស្រ្តីដែលរួមភេទមុនអាយុ២០ឆ្នាំ៖ ការសិក្សារបស់និស្សិត វេជ្ជសាស្រ្តកម្ពុជា បានបង្ហាញថា ស្រ្តីដែលមានអាយុក្រោម២០ឆ្នាំ នឹងមានបញ្ហាប្រឈមខ្ពស់ នៅពេលរួមភេទ ទាក់ទងនឹងជំងឺមហារីកមាត់ស្បួន។
២. ស្រ្តីមានដៃគូររួមភេទច្រើន៖ មិនមែនគ្រាន់តែរួមភេទ មុនអាយុ២០ឆ្នាំ ស្រ្តីអាចប្រឈមនឹងបញ្ហាមហារីកមាត់ស្បូននោះទេ ស្រ្តីដែលមានដៃគូររួមភេទច្រើន ក៏ជាសញ្ញាបញ្ជាក់ថា នាងនឹងប្រឈមខ្ពស់ ទៅនឹងជងឺមហារីកមាត់ស្បួន ប្រសិនបើគ្មានការពារបានល្អ។
៣. ស្រ្តីដែលមានសុខភាពខ្សោយ ងាយឆ្លងជំងឺកាមរោគ៖ វាជាមុខសញ្ញាមួយ ដែលបង្ហាញថាក្រុមស្រ្តីប្រភេទនេះ នឹងជួបបញ្ហាមហារីកមាត់ស្បួន យ៉ាងឆាប់បំផុត។ តាមសិក្សាស្រាវបានបង្ហាញថា ស្រ្តីប្រភេទនេះភាគច្រើន មានប្រព័ន្ធការពារខ្សោយ ឧស្សាហ៍មានបញ្ហាសុខភាព មិនថាតែជំងឺមហារីកមាត់ស្បូននោះទេ។
៤. ស្រ្តីដែលមានម្តាយ ឬបងប្អូនស្រី ធ្លាប់កើតជំងឺមហារីកមាត់ស្បូន៖ ការសិក្សាបញ្ជាក់បញ្ហានេះ ថាអាចមានការប្រឈម ដោយសារម្តាយ ឬបងប្អូនស្រ្តីខ្លូននាងផ្ទាល់ មានជំងឺបន្តពូជនេះ ពីខ្សែស្រឡាយមុនៗមក ព្រោះ«ហ្សែន»ពីក្រុមគ្រួសារម្តាយ អាចជាមូលហេតុបង្ក ឲ្យមានបញ្ហាមហារីកមាត់ស្បួន ដូចគ្នាដែរ។
៥. ស្រ្តីដែលមានប្រវត្តិជក់បារី៖ ការជក់បារី នឹងជំរុញឲ្យមានការកកើតឡើង នៃជំងឺមហារីកមាត់ស្បួន។ ផ្សែងបារីដែលចេញចូល ក្នុងសារពាង្គកាយមនុស្ស ទាំងស្រ្តីទាំងបុរស ឆ្លងកាត់ផ្លូវដង្ហើម និងប្រព័ន្ធផ្សេងទៀត។ ដូចនេះ ស្រ្តីដែលធ្លាប់ជក់បារីច្រើន គឺជាប្រភពនៃជំងឺមហារីកមាត់ស្បូន។
ប្រការទាំងនេះ ត្រូវបានបង្ហាញដោយក្រុមសិក្សាស្រាវជ្រាវ និស្សិតវេជ្ជសាស្រ្តកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយដល់ស្រ្តីគ្រប់រូប ឲ្យដឹងពីបញ្ហា ដែលគ្រោងនឹងកើឡើងលើខ្លូន។ ចំពោះស្រ្តីដែលមិនទាន់ដឹង អាចនឹងមានវិធានការដោយខ្លូនឯងក្នុងការពារ ឬទៅជួបវេជ្ជបណ្ឌិតដែលមានជំនាញ ដើម្បីពិគ្រោះនៅពេលសង្ស័យថា មានសញ្ញាអ្វីមួយនៅខាងលើ។ សូមអានការសិក្សាស្រាវជ្រាវ មួយចំនួនទៀត ដែលក្រុមនេះ បានផ្សាយទៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ទាក់ទងនឹងជំងឺមហារីកមាត់ស្បូន៖