កុមារកើតជំងឺ«មេអំបៅ»ដ៏កម្រ ឈឺណាស់... តែជំនះមិនចុះចាញ់
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៦ មេសា ២០១៥
- កែប្រែចុងក្រោយ: April 26, 2015
- ប្រធានបទ: កម្រ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីងូតទឹក និងស្លៀកពាក់ សកម្មភាពធម្មតា សម្រាប់មនុស្សទូទៅ ដែលធ្វើតែមួយភ្លែតប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់កុមារ ចនណាថាន់ វិញ ត្រូវប្រើរយៈពេល រហូតដល់ទៅ៣ម៉ោង។ ទោះជាបានប៉ះ សូម្បីជាមួយអ្វីបន្តិចបន្តួចក៏ដោយ ក៏ស្បែករបស់កុមារ ចនណាថាន់ អាចនឹងរហែកភ្លាមមួយរំពេច។ កុមារមានជំងឺដ៏កម្រមួយ ដែលគេហៅថា កុមារ«មេអំបៅ»។
ជំងឺនេះ បានធ្វើឲ្យកុមារ មានសភាពចុកចាប់ខ្លាំងណាស់ សឹងជារៀងរាល់ពេល ដែលកុមារប៉ះនឹងអ្វីមួយ ហើយអាចធ្វើឲ្យកុមារ អស់សង្ឃឹម។ តែផ្ទុយទៅវិញ កុមារ ចនណាថាន់ បែជាខិតខំជំនះយ៉ាងខ្លាំងក្លាយ រហូតមកដល់ពេលនេះ។ កុមារបានថ្លែងតាមទូរទស្សន៍កាណាដាមួយថា៖ «ដោយសារមនុស្ស ដែលនៅជុំវិញខ្ញុំ សុទ្ធតែបានផ្ដល់នូវកម្លាំងចិត្តឲ្យខ្ញុំ ហើយពួកគេមានជំនឿលើខ្ញុំ ថាខ្ញុំពិតជាអាចឈ្នះ ជំងឺនេះបាន»។
កុមារបានពន្យល់ទៀតថា៖ «ព្រោះស្បែកយើង បានក្លាយជាផុយស្រួយ ដូចស្លាបរបស់មេអំបៅ។ ប៉ុន្តែ បើសិនជាមេអំបៅ មានសម្បុររោមពណ៌ល្អ ចំណែកឯយើងឯនេះវិញ កាន់តែមានបេះដូង ចង់ឲ្យជំងឺនេះឆាប់ជា។ យើងត្រូវតែខ្លាំងជាងអ្វី ដែលបានកើតឡើង មកលើរូបយើង។»
មនុស្សដែលធ្លាប់ឈឺជំងឺនេះ មិនអាចទ្រាំរួច លើសពីអាយុ៣០ឆ្នាំឡើយ។ តែកុមារ ចនណាថាន់ បានគិតពីអនាគតវែងឆ្ងាយជាងនេះថា៖ «ខ្ញុំនៅទីនេះ ថ្ងៃនេះ ហើយខ្ញុំនឹងបន្តជំហានរបស់ខ្ញុំ ម្ដងមួយៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទៅមុខទៀត។ អ្នកមិនដឹងអ្វីទាំងអស់ ពីថ្ងៃអនាគត់។ ខ្ញុំនឹងមិនបញ្ឈប់ត្រឹម រយៈពេលដ៏ខ្លី បែបនេះឡើយ តែខ្ញុំនឹងបន្តទៅមុខទៀត។»៕