Posts tagged as "Sok Somavutey"

សុខ សោមាវត្តី ប្រកែក​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ថាអ្នក​ការសែត​គ្មាន​វិជ្ជា​ជីវះ

សុខ សោមាវត្តី ប្រកែក​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ថាអ្នក​ការសែត​គ្មាន​វិជ្ជា​ជីវះ

«មិនមែនត្រឹមតែរកប្រាក់ ឬចង់បាននៅព័ត៌មាន ដែលជាទីចាប់អារម្មណ៍ ហើយក៏សរសេរបំផ្លើស ដោយមិន​បានសំភាសន៍ខ្ញុំ ហើយក៏ចេះតែសរសេរអត្ថបទពាសវាលពាសកាល បំផ្លាញកិត្តិយសខ្ញុំ» នេះជាប្រតិកម្ម​របស់ពីធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង សុខ សោម៉ាវត្តី នៅលើទំព័រហ្វេសប៊ុករបស់នាង ដើម្បីវាយ​បកទៅនឹងការផ្សាយទាំងឡាយ របស់សារព័ត៌មានក្នុងស្រុក ដែលបានធ្វើសេចក្ដីរាយការណ៍ ពីគ្រោះថ្នាក់​ចរាចរណ៍ កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៤។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង លើកំណាត់ ផ្លូវជាតិលេខ៤ មុខវត្តជម្ពូរវន្ត ភូមិជម្ពូរវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយរថយន្តមួយគ្រឿង ម៉ាកអេស្កាឡែត ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AB-2112 ដែលបើកបរដោយ អ្នកនាង សុខ សោម៉ាវត្តី ខ្លួនឯង បានប៉ះគ្នាជាមួយម៉ូតូ ស្មាសវី​ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-6785 ជិះគ្នា២នាក់ មានសណ្តោង រ៉ឺម៉កពីក្រោយ។

[...]
រវាង សុខ សោម៉ាវត្តី និង រ៉ូលីន មួយ​ណា​ស្អាត​ជាង?

រវាង សុខ សោម៉ាវត្តី និង រ៉ូលីន មួយ​ណា​ស្អាត​ជាង?

អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបភាពជាច្រើន នៅលើទំព័រហ្វេសប៊ុករបស់នាង ដោយធ្វើការប្រៀបធៀប រូបសម្រស់អ្នកនាងទៅតារាសម្តែង ស្រីមិនចំស្រី ប្រុសមិនចំប្រុស Miss Photo city ហៅ រ៉ូលីន។

អមជាមួយ និងរូបភាពនៃការតុបតែងខ្លួនបែបកំប្លែង ពិធីការិនីរូបស្រស់កូនមួយ អ្នកនាងសុខ សោម៉ាវត្តី បានសរសេរសារបង្ហោះលើ ទំព័រហ្វេសប៊ុករបស់នាងថា «ទោះបីខ្ញុំខំ Make up យ៉ាងណាក៏ មិនស្អាតដូច កញ្ញា Rolin ដែរ ហិហិហិ» និងមានសារជាច្រើនទៀត ដែលតារាស្រីរូបនេះ បានសរសេរបង្ហោះ ជាបន្តបន្ទាប់ ដោយបង្ហាញពីអារម្មណ៍តូចចិត្ត ថានាងមិនស្អាត ដូចតារាសម្បូរទេពកោសល្យសិល្បៈ ច្រើនជំនាញលោក ជួប ចាន់កក្តដា ហៅកញ្ញា រ៉ូលីន។

វាពិតជារឿងមួយ មិនគួរឱ្យជឿ ដែលពីធីការិនីរូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី បានពោលពាក្យថា ខ្លួនមិន​ស្អាតដូចជា កញ្ញា រ៉ូលីន យ៉ាងដូច្នេះ។ ក្នុងពេលដែរតារាទាំងពីរ ធ្វើជាពិធីករួមគ្នា ក្នុងកម្មវិធី [...]

សុខ សោម៉ាវត្តី បញ្ជាក់​ពី​សារ ដែល​នាង​សរសេរ​ថា​ពិបាក​ចិត្ត

សុខ សោម៉ាវត្តី បញ្ជាក់​ពី​សារ ដែល​នាង​សរសេរ​ថា​ពិបាក​ចិត្ត

ក្រោយពីខាងសារព័ត៌មាន បានចុះផ្សាយជាហូរហែរ ទាក់ទងនឹងសារដែលអ្នកនាង សុខ សោម៉ាវត្តី សរសេរនៅ​លើ​ទំព័ររបស់ខ្លួន កាលពីម្សិលម៉ិញថា នាងពិបាកចិត្តនោះ ពិធីការិនីស្រស់ស្អាតរូបនេះ បានត្រឡប់មកបកស្រាយ​បញ្ជាក់ថា សារពិបាកចិត្តរបស់នាងនោះ មិនមានជាប់ទាក់ទាក់ទិនអ្វីនឹស្វាមី របស់នាងនោះទេ។


នាង សុខ សោម៉ាវត្តី ជាមួយស្វាមីរបស់នាង។ (រូបថតហ្វេសប៊ុក)

តារា - តាមរយៈសារខ្លីនៅលើទំព័រហ្វេសប៊ុក «ពិបាកចិត្តណាស់ បើអ្នកយល់ពីអារម្មណ៍ខ្ញុំ អ្នកនឹងដឹង​ថា​ខ្ញុំពិបាក​ណាស់» ដោយមិនបានបញ្ជាក់ច្បាស់ ពីមូលហេតុរបស់ពិធីការិនីដ៏ស្រស់ស្អាត របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី បានធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្រអ្នកនាងជាច្រើននាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...