សុខ សោមាវត្តី ប្រកែក​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ថាអ្នក​ការសែត​គ្មាន​វិជ្ជា​ជីវះ

នៅលើបណ្តាញសង្គមហ្វេសប៊ុក មានមតិជាច្រើន បានរិះគន់ទៅតារាសម្តែង និងជាពិធិការិនី ដ៏មានប្រជាប្រិយភាព អ្នកនាង សុខ សោម៉ាវត្តី បន្ទាប់ពីនាងបានបើកឡានបុកគេហើយ មិនបានចេញមុខដោះស្រាយនោះទេ បែរ​ជា​គេច​ខ្លួន​បាត់​បន្សល់ទុកតែឡាន។ ប៉ុន្តែការផ្សាយនិងការរិះគន់ទាំងនោះ ត្រូវបានពិធីការិនីស្រស់ស្អាតកូនមួយ ចេញ​មក​បដិសេធ​ថា មិន​មែន​ដូច្នោះ​ទេ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 19, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«មិនមែនត្រឹមតែរកប្រាក់ ឬចង់បាននៅព័ត៌មាន ដែលជាទីចាប់អារម្មណ៍ ហើយក៏សរសេរបំផ្លើស ដោយមិន​បានសំភាសន៍ខ្ញុំ ហើយក៏ចេះតែសរសេរអត្ថបទពាសវាលពាសកាល បំផ្លាញកិត្តិយសខ្ញុំ» នេះជាប្រតិកម្ម​របស់ពីធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង សុខ សោម៉ាវត្តី នៅលើទំព័រហ្វេសប៊ុករបស់នាង ដើម្បីវាយ​បកទៅនឹងការផ្សាយទាំងឡាយ របស់សារព័ត៌មានក្នុងស្រុក ដែលបានធ្វើសេចក្ដីរាយការណ៍ ពីគ្រោះថ្នាក់​ចរាចរណ៍ កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៤។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង លើកំណាត់ ផ្លូវជាតិលេខ៤ មុខវត្តជម្ពូរវន្ត ភូមិជម្ពូរវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយរថយន្តមួយគ្រឿង ម៉ាកអេស្កាឡែត ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AB-2112 ដែលបើកបរដោយ អ្នកនាង សុខ សោម៉ាវត្តី ខ្លួនឯង បានប៉ះគ្នាជាមួយម៉ូតូ ស្មាសវី​ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-6785 ជិះគ្នា២នាក់ មានសណ្តោង រ៉ឺម៉កពីក្រោយ។

តាមប្រភពព័ត៌មាននានា បានស្រង់សម្ដីសាក្សីនៅផ្ទាល់នឹងកន្លែង មករាយការណ៍ឱ្យដឹងថា មូលហេតុដែល​បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសារកូនប្រសាររបស់លោក ទូច ណារ៉ុថ អតីតស្នងការ​រាជធានី អ្នកនាង សុខ សោម៉ាវត្តី រវល់តែជាប់និយាយទូរស័ព្ទ ក្នុងពេលបើករថយន្តភ្លេចមើលផ្លូវ ទើបបណ្តាលឲ្យ​ជ្រុល​ទៅបុកម៉ូតូ។ បន្ទាប់ពីមានគ្រោះថ្នាកនេះកើតឡើង ដែលបានបណ្តាលឱ្យអ្នកជិះម៉ូតូ រងរបួសរលាត់ដៃ រលាត់ជើង និងមានអ្នកសន្លប់ ប៉ុន្តែក្រោយកើតហេតុភ្លាមៗ គេឃើញប្អូនស្រីរបស់ សុខ សោម៉ាវត្តី ដែលរួម​ដំណើរជាមួយនាងបានចុះពីលើរថយន្ត យកលុយ១០ដុល្លារ ឱ្យជនរងគ្រោះ ដើម្បីបញ្ចប់រឿង និងយកលុយ​នោះ ទៅព្យាបាលរបួស ដោយរូបគេគិតថា របួសស្រាលប៉ុណ្ណោះ។ ប៉ុន្តែជនរងគ្រោះ បានបដិសេធ មិនបាន​យក​លុយនោះទេ។

ប្រភពបាននិយាយទៀតថា ដោយឡែកពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី វិញ បានទូរស័ព្ទហៅប្តីរបស់ខ្លួន គឺ​លោក ទូច ដាណារ៉ា ហៅពេជ្រ ឱ្យមកជួយអន្តរាគមន៍ រីឯអ្នកនាងវិញ គេចចេញទៅបាត់ ដោយ​បន្សល់​ទុក​តែ​ប្តី និងឡានឱ្យនៅដោះស្រាយបន្ត ។

ការចុះផ្សាយរបស់សារព័ត៌មាន​ក្នុងស្រុកជាច្រើន បានបង្កឲ្យមានការរិះគន់ពីទស្សនិកជនយ៉ាងខ្លាំង​ ជា​ពិសេស​នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ពួកគេបានរិះគន់អ្នកនាងថា ធ្វើខុសហើយមិនទទួលខុសត្រូវ អាង​អំណាច​អាងលុយ ដែលការណ៍នេះអ្នកនាងកំពុងប្រើ «វប្បធម៌មិនទទួលខុសត្រូវ វប្បធម៌មានលុយមាន​អំណាច ! ហើយ​វា​កាន់តែគួរឲ្យខ្លាច»។

ប៉ុន្តែសេចក្ដីរាយការណ៍ខាងលើ និងប្រតិកម្មនានាលើបណ្ដាញសង្គម ត្រូវបានពិធីការិនីកូន​មួយ​បដិសេធ ដោយបានសរសេរបន្ត នៅលើទំព័រហ្វេសប៊ុករបស់នាងទៀតថា៖ «ខ្ញុំជិះឡានតែម្នាក់ឯងទេ ហើយខ្ញុំក៏មិន​បាននិយាយទូរស័ព្ទដែរ ហើយខ្ញុំក៏មិនបានប្រកែកថាខ្ញុំមិនបានជិះបុកគាត់ទេ គាត់ជិះម៉ូតូវាមក​ចូលឡាន​ខ្ញុំ​ហើយ ខ្ញុំក៏បានឈប់ឡានសួរនាំគាត់ដែរ»។ អ្នកនាង សុខ សោម៉ាវត្តី បានបញ្ជាក់ទៀតថា អ្នកជិះម៉ូតូទាំង​ពីរ​នាក់ រងរបួសស្រាល តែមានម្នាក់ពីក្នុងនោះបានប្រកាច់។ នាងបានលើកយកសម្ដីគ្រួសារ​របស់ជនរងគ្រោះ​មកសរសេរថា អ្នកដែលប្រកាច់នោះ ព្រោះ«គាត់ជាមនុស្សឆ្កួតជ្រូក»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...