អ្នក​រត់​ម៉ូតូ​កង់​បី ត្រូវ​ក្មេង​ស្ទាវ​គប់​មួយ​ដុំ​ថ្ម​ដោយ​គ្មាន​មូល​ហេតុ

បុរសអ្នករត់ម៉ូតូកង់បីម្នាក់ ត្រូវបានក្មេងស្ទាវមួយក្រុម ជិះម៉ូតូធ្វើសកម្មភាពគប់ដុំថ្ម បណ្តាលឲ្យរងរបួស នៅពេលកំពុងបើកបរ។ ហេតុការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល នៅកណ្តាលផ្លូវទាំងយប់ តែនៅមិនទាន់ដឹង ពីមូលហេតុច្បាស់លាស់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៤ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 24, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដុំថ្មមួយដុំ ទម្ងន់១គីឡូក្រាម ត្រូវបានចោលសំដៅ អ្នករតកង់បីមួយរូប ទាំងមិនដឹងមូលហេតុ។ ក្រុមជនល្មើស ដែល​ជិះ​ម៉ូតូ បានធ្វើសកម្មភាពរួច ក៏ជិះម៉ូតូចេញទៅបាត់ស្រមោល។ បើនិយាយថា ហេតុការណ៍បានកើតឡើង ដោយគ្មាន​ដំណើរ​ដើម​ទង​នោះ ពិបាកនឹងធ្វើឲ្យគេជឿបានណាស់។

សាក្សីដែលបានឃើញករណីខាងលើ បានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យសង្ស័យនេះ បានកើតឡើង កាលពីវេលា​ម៉ោង​៨ និង៣០នាទី យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើផ្លូវ កម្ពុជាក្រោម ត្រង់ចំណុច ទល់មុខហាងនំបាយ័ន កណ្ដាល​រាធានីភ្នំពេញ។ សាក្សីបានឲ្យដឹងទៀតថា គេមិនបានស្គាល់ ពីស្លាកលេខម៉ូតូជនល្មើស ទាំងនោះទេ គ្រាន់តែដឹងថា មាន​គ្នាប្រមាណជា៤ទៅ៥នាក់ជិះ ម៉ូតូពីរគ្រឿង ម្នាក់ជិះខាងក្រោយគេ ពាក់អាវកីឡាលេខ១០ ពណ៍ទឹកប៊ិច។ ដែលបានគប់​ដុំថ្ម ទម្ងន់ប្រហែល១គីឡូក្រាម ទៅត្រូវអ្នកបើកកង់បី បណ្តាលឲ្យមានរបួស នៅត្រង់ ក។

ជនរងគ្រោះលោក ជាង ពុង ក្នុងវ័យ២៨ឆ្នាំ ដែលជាម្ចាស់កង់បី បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងថា គាត់កំពុងបើក​កង់បីនៅលើផ្លូវ ស្រាប់តែមានម៉ូតូពីរគ្រឿង បើកតាមពីក្រោយលោក រហូតដល់កន្លែងកើតហេតុខាងលើ ពួកគេបានធ្វើ​សកម្មភាពគប់លោកនឹងដុំថ្ម។ ជនរងគ្រោះ បាននិយាយថា លោកព្យាយាមបើកម៉ូតូតាមដែរ តែមិនទាន់ ព្រោះក្រុមស្ទាវ​ទាំងនោះ បើកលឿន។ ម្យ៉ាងទៀតលោកមានរបួស កំពុងឈឺងផង ក៏បានឈប់កង់បីនៅកៀនចិញ្ចើមផ្លូវ ដើម្បីមើល​មុខ​របួស។ លោក បានបញ្ជាក់ថា មិនដែលមានគំនុំជាមួយអ្នកណាទេ ពីមុនមក ហើយលោកក៏មានកាសង្ស័យដែរថា មិនដឹង​ក្មេងស្ទាវទាំងនោះ ចង់បានអ្វី ពីលោកឲ្យប្រាកដនោះទេ ព្រោះវាទំនង ជាចង់ឲ្យលោកបើកតាមរហូត ដល់​កន្លែង​មួយ​អញ្ចឹង។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើល ដែលមានអ្នកដំណើរចោមរោមមើលកកកុញនេះ មិនមានសម្ថកិច្ចចររាចរណ៍ណាមួយ ចុះមកធ្វើអន្តរាគមន៍នោះទេ។ តែភ្លាមៗនោះ មានសមាជិកម្នាក់ ពី«សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ» របស់លោក វ៉ន ពៅ បានចូលមកជួយ យកអាសារជនរងគ្រោះ ដែលជាសមាជិកអ្នករត់កង់បីរូបនេះ ដោយបញ្ជូនលោក ទៅកាន់មន្ទីពេទ្យ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...