បើកម៉ូតូលឿនប៉ះដៃចង្កូតគ្នា ម្នាក់សន្លប់ម្នាក់ទៀតរបួសបាក់ជើង
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 13, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសម្នាក់សន្លប់ ហើយកុមារម្នាក់ បានរងរបួសបាក់ជើង នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមបណ្តោយផ្លូវជាតិ លេខ០៦A ត្រង់ចំណុចទល់មុខ រោងចក្រសម្លៀកបំពាក់ ខោប៊យ មួយ ស្ថិតក្នុងភូមិខ្ទរ សង្កាត់បាក់ខែង ខណ្ឌឬស្រីកែវ រាជធានីភ្នំពេញ។
ប្រពភពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា ដំបូងគែឃើញម៉ូតូទាំងពីរគ្រឿង បើកបរស្របគ្នាពីត្បួងទៅជើង តាមបណ្តោយផ្លូវខាងលើ យ៉ាងលឿន។ មកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូទាំងពីរ បានប៉ះដៃចង្គូតគ្នា បណ្តាលឲ្យដួលបោក ទៅលើថ្នល់រៀងៗខ្លូន។
សាក្សីបន្តថា បុរសម្ចាស់ម៉ូតូ ជិះតែម្នាក់ឯង ឈ្មោះ នឹម ចំរើន អាយុ៤៥ ឆ្នាំជិះម៉ូតូប្រភេទឌ្រីម សេរីឆ្នាំ២០១០ ពណ៍ខ្មៅ ស្លាកលេខកណ្តាល ១N-០១៧០រងរបួស ដាច់មុខហូរឈាម ស្រោចស្លឹកត្រចៀក សន្លប់ស្តូកស្តឹង នៅកន្លែងកើតហេតុ។ ចំណែកឯភាគីម្ខាងទៀត ជិះម៉ូតូឌ្រីមដូចគ្នា តែមានគ្នាបីនាក់ ឪពុកម្តាយ និងកូនម្នាក់ អាយុប្រមាណ១០ឆ្នាំ ក្នុងនោះកូនតូច ត្រូវរបួសបាក់ជើងម្ខាង ត្រូវឪពុកម្តាយ បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។
ក្រោយពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលបាក់ខែង បានចុះត្រួតពិនិត្យកន្លែងកើតហេតុ រួចបានប្រមូលសម្ភារៈ អ្នករបួសទាំងសងខាង ទៅរក្សាទុកនៅប៉ុស្តិ៍ រងចាំក្រុមគ្រួសារអ្នករបួស មកទទួលនៅពេលក្រោយ។ ក្នុងនោះ មានម៉ូតូមួយគ្រឿង និងមួកសុវត្តិភាព និងសម្ភារៈមួយចំនួនទៀត ផងដែរ។ សមត្ថកិច្ចបានប្រាប់ ជាចុងក្រោយថា គ្រោះថ្នាក់នេះកើតឡើង បណ្ដាលមកពីការបើកបរលឿន ហួសល្បឿនកំណត់ ហើយជិះកៀកគ្នាពេក បណ្តាលឲ្យរេចង្គូតមិនរួច ក៏ប៉ះគ្នាដួល៕